Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 29:8 - អាល់គីតាប

8 ទត​សួរ​ស្តេច​អគីស​ថា៖ «សូម​សួរ​ស្តេច​តើ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ? ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​មក​បម្រើ​ស្តេច រហូត​ដល់​ពេល​នេះ តើ​ស្តេច​ឃើញ​ថា ខ្ញុំ​មាន​កំហុស​អ្វី​ខ្លះ​ដែរ បាន​ជា​ខ្ញុំ​មិន​អាច​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​ស្តេច​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដាវីឌ​ទូល​សួរ​ព្រះបាទ​អ័គីស​ថា៖ «តើ​ទូល‌បង្គំ​បាន​ធ្វើ​ខុស​អ្វី​ខ្លះ? ចាប់​តាំង​ពី​ទូល‌បង្គំ​មក​នៅ​ចំពោះ​ទ្រង់ រហូត​ដល់​ថ្ងៃ​នេះ តើ​ទ្រង់​បាន​ឃើញ​ទូល‌បង្គំ​មាន​ទោស​យ៉ាង​ណា បាន​ជា​មិន​ឲ្យ​ទូល‌បង្គំ​ទៅ​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​ស្តេច ជា​ចៅ‌ហ្វាយ​នៃ​ទូល‌បង្គំ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​ដាវីឌ​ទូល​ព្រះ‌បាទ​អគីស​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ តើ​ទូលបង្គំ​ធ្វើ​អ្វី​ខ្លះ? ចាប់​តាំង​ពី​ពេល​ទូលបង្គំ​មក​បម្រើ​ព្រះ‌ករុណា រហូត​ដល់​ពេល​នេះ តើ​ទ្រង់​ទត​ឃើញ​ថា ទូលបង្គំ​មាន​កំហុស​អ្វី​ខ្លះ​ដែរ បាន​ជា​ទូលបង្គំ​មិន​អាច​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​ព្រះ‌ករុណា​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​ដាវីឌ​ទូល​សួរ​អ័គីស​ថា តើ​ទូលបង្គំ​បាន​ធ្វើ​ខុស​អ្វី​ខ្លះ ចាប់​តាំង​ពី​ទូលបង្គំ​មក​នៅ​ចំពោះ​ទ្រង់ ដរាប​ដល់​ថ្ងៃ​នេះ នោះ​តើ​ទ្រង់​បាន​ឃើញ​ទូលបង្គំ​មាន​ទោស​យ៉ាង​ណា បាន​ជា​មិន​ឲ្យ​ទូលបង្គំ​ទៅ​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​ស្តេច ជា​ចៅហ្វាយ​នៃ​ទូលបង្គំ​ដូច្នេះ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 29:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អ៊ីព្លេស​កំណាច [ដ្បិត​ទ្រង់​គ្រង​រាជ្យ ទ្រង់​មាន​អំណាច និង​សិរី‌រុង‌រឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ីន។]


ឥឡូវ​នេះ ខ្ញុំ​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ សូម​ចោទ​ប្រកាន់​ខ្ញុំ នៅ​ចំពោះអុលឡោះ‌តាអាឡា និង​នៅ​ចំពោះ​ស្តេច ដែល​ទ្រង់​តែង​តាំង​ចុះ​ថា តើ​ខ្ញុំ​ដែល​យក​គោ ឬ​លា​របស់​អ្នក​ណា​ខ្លះ? តើ​ខ្ញុំ​បាន​កេង​ប្រវ័ញ្ច និង​សង្កត់‌សង្កិន​នរណា​ខ្លះ? តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​នរណា ហើយ​បិទ​ភ្នែក​បណ្តោយ​ឲ្យ​គេ​ធ្វើ​តាម​ចិត្ត? ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន ខ្ញុំ​នឹង​សង​ទៅ​គេ​វិញ»។


ទត​ឆ្លើយ​តប​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អ្វី​ខុស? ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង មិន​បាន​ឬ!»។


ដូច្នេះ សូម​បង​សំដែង​ចិត្ត​ស្មោះ​ស្ម័គ្រ​ចំពោះ​ខ្ញុំ​ផង ដ្បិត​យើង​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​ក្នុង​នាមអុលឡោះ‌តាអាឡា។ ម៉្យាង​ទៀត បើ​បង​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី សូម​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ កុំ​ចាប់​ខ្ញុំ​ទៅ​ជូន​ឪពុក​របស់​បង​អី»។


គាត់​ជម្រាប​ទៀត​ថា៖ «ហេតុ​អ្វី​ស្តេច​ចេះ​តែ​តាម​ចាប់​ខ្ញុំ​ដូច្នេះ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ?។


ពេល​ស្តេច​អគីស​សួរ​ទត​ថា «តើ​ថ្ងៃ​នេះ​លោក​ទៅ​វាយ​ស្រុក​ណា​ខ្លះ?» ទត​តែងតែ​ជម្រាប​ស្តេច​ថា «ខ្ញុំ​ទៅ​វាយ​តំបន់​ខាង​ត្បូង​ស្រុក​យូដា»ឬ«ខាង​ត្បូង​ស្រុក​របស់​ពួក​យេរ៉ា‌ម្អែល» ឬ​ក៏ «ខាង​ត្បូង​ទឹក​ដី​របស់​ពួក​កែន»។


ទត​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ស្តេច​ស្រាប់​ហើយ ដូច្នេះ ស្តេច​ជ្រាប​ថា ខ្ញុំ​អាច​បំពេញ​មុខ‌ងារ​ណា​មួយ​បាន»។ ស្តេច​អគីស​និយាយ​តប​ថា៖ «ល្អ​ហើយ! យើង​នឹង​តែង‌តាំង​លោក​ជា​អង្គ‌រក្ស​របស់​យើង​រហូត​ត​ទៅ»។


ដូច្នេះ សូម​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឥឡូវ​នេះ​ចុះ។ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត មិន​ត្រូវ​ធ្វើ​ឲ្យ​ស្តេច​ត្រាញ់​ទាំង​នោះ​ទាស់​ចិត្ត​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម