១ សាំយូអែល 27:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 អ័គីសទ្រង់សួរថា តើអ្នកបានលុកចូលវាយស្រុកណាខ្លះនៅថ្ងៃនេះ រួចដាវីឌទូលឆ្លើយថា បានទៅខាងត្បូងស្រុកយូដា នឹងខាងត្បូងពួកយេរ៉ាម្អែល ហើយខាងត្បូងពួកកែន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពេលព្រះបាទអ័គីសសួរថា៖ «តើអ្នកបានវាយលុកចូលស្រុកណាខ្លះនៅថ្ងៃនេះ?» ដាវីឌតែងតែទូលថា៖ «បានទៅតំបន់ណេកិប ស្រុកយូដា» ឬ «តំបន់ណេកិបរបស់ពួកយេរ៉ាម្អែល» ឬក៏ «តំបន់ណេកិបរបស់ពួកកែន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ពេលព្រះបាទអគីសសួរលោកដាវីឌថា «តើថ្ងៃនេះ លោកទៅវាយស្រុកណាខ្លះ?» លោកដាវីឌតែងតែទូលស្ដេចថា «ទូលបង្គំទៅវាយតំបន់ខាងត្បូងស្រុកយូដា» ឬ«ខាងត្បូងស្រុករបស់ពួកយេរ៉ាម្អែល» ឬក៏ «ខាងត្បូងទឹកដីរបស់ពួកកែន»។ សូមមើលជំពូកអាល់គីតាប10 ពេលស្តេចអគីសសួរទតថា «តើថ្ងៃនេះលោកទៅវាយស្រុកណាខ្លះ?» ទតតែងតែជម្រាបស្តេចថា «ខ្ញុំទៅវាយតំបន់ខាងត្បូងស្រុកយូដា»ឬ«ខាងត្បូងស្រុករបស់ពួកយេរ៉ាម្អែល» ឬក៏ «ខាងត្បូងទឹកដីរបស់ពួកកែន»។ សូមមើលជំពូក |
ទ្រង់ប្រាប់ដល់ពួកសាសន៍កែនថា ចូរអ្នករាល់គ្នាថយចុះចេញពីកណ្តាលពួកអាម៉ាលេកទៅ ក្រែងត្រូវស្លាប់ជាមួយនឹងគេដែរ ដ្បិតអ្នករាល់គ្នាបានសំដែងសេចក្ដីសប្បុរស ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក្នុងកាលដែលគេឡើងចេញពីស្រុកអេស៊ីព្ទមក នោះពួកសាសន៍កែនក៏ថយចេញពីកណ្តាលពួកអាម៉ាលេកទៅ