យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
១ របាក្សត្រ 4:10 - អាល់គីតាប លោកយ៉ាបេសបានទូរអាអង្វររកអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលថា «សូមប្រទានពរខ្ញុំ សូមពង្រីកទឹកដីរបស់ខ្ញុំ ហើយដាក់ដៃលើខ្ញុំកុំឲ្យខ្ញុំ ជួបប្រទះទុក្ខវេទនា និងការឈឺចាប់ឡើយ!»។ អុលឡោះក៏ប្រោសប្រទានតាមសំណូមពររបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាបេសបានអំពាវនាវដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា «ឱបើទ្រង់ប្រទានពរមកទូលបង្គំ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំឲ្យទូលាយ ហើយឲ្យព្រះហស្តរបស់ព្រះអង្គបាននៅជាមួយទូលបង្គំ ដើម្បីរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ កុំឲ្យទូលបង្គំកើតចិត្តព្រួយ»។ ព្រះបានប្រោសប្រទានដល់គាត់ដូចជាបានសូម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាបេសបានអង្វររកព្រះរបស់ជនជាតិអ៊ីស្រាអែលថា «សូមប្រទានពរទូលបង្គំ សូមពង្រីកទឹកដីរបស់ទូលបង្គំ ហើយដាក់ព្រះហស្ដលើទូលបង្គំ កុំឲ្យទូលបង្គំជួបប្រទះទុក្ខវេទនា និងការឈឺចាប់ឡើយ!»។ ព្រះជាម្ចាស់ក៏ប្រោសប្រទានតាមសំណូមពររបស់គាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាបេសនេះ គាត់បានអំពាវនាវ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា ឱបើទ្រង់នឹងប្រទានពរមកទូលបង្គំទៅអេះ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំ ឲ្យទូលាយឡើង ហើយឲ្យព្រះហស្តទ្រង់បាននៅជាមួយនឹងទូលបង្គំ ដើម្បីនឹងរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ ប្រយោជន៍មិនឲ្យទូលបង្គំកើតចិត្តព្រួយ ព្រះទ្រង់ក៏ប្រោសប្រទានដល់គាត់ដូចជាបានសូម |
យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
បន្ទាប់មក គាត់ចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ភ្នំ ដែលនៅខាងកើតបេតអែល គាត់បោះជំរំនៅចន្លោះបេតអែល ដែលនៅខាងលិច និងក្រុងអៃ ដែលនៅខាងកើត។ គាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ហើយគោរពបម្រើនាមអុលឡោះតាអាឡា។
យ៉ាកកូបទូរអាថា៖ «ប្រសិនបើអុលឡោះនៅជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើទ្រង់ប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់
ហើយប្រសិនបើខ្ញុំវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញ ដោយសុខសាន្ត នោះខ្ញុំនឹងគោរពបម្រើអុលឡោះតាអាឡា ទុកជាម្ចាស់របស់ខ្ញុំមែន។
បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ គាត់តបវិញថា៖ «ខ្ញុំមិនឲ្យអ្នកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។
បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថា យ៉ាកកូបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រអែលវិញ ដ្បិតអ្នកបានតស៊ូជាមួយអុលឡោះ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។
គាត់បានសង់អាសនៈមួយនៅទីនោះ ដែលគាត់ដាក់ឈ្មោះថា «អុលឡោះជាម្ចាស់របស់អ៊ីស្រអែល»។
សូមម៉ាឡាអ៊ីកាត់ ដែលបានរំដោះពុកឲ្យរួចផុត ពីគ្រោះថ្នាក់គ្រប់យ៉ាង ប្រទានពរកូនប្រុសទាំងពីរ! សូមឲ្យគេរំលឹកឈ្មោះពុក ឈ្មោះរបស់អ៊ីព្រហ៊ីមជាជីតា និង ឈ្មោះរបស់អ៊ីសាហាក់ ជាឪពុករបស់ពុក តាមរយៈកូនទាំងពីរ។ សូមឲ្យកូនទាំងពីរមានកូនចៅ ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។
«ចូរនាំគ្នាលើកតម្កើងអុលឡោះតាអាឡា ចូរប្រកាសនាមទ្រង់! ចូរថ្លែងអំពីការអស្ចារ្យរបស់ទ្រង់ ប្រាប់ប្រជាជាតិនានា!
លោកយ៉ាបេស ជាមនុស្សដែលគេរាប់អានជាងបងប្អូនរបស់គាត់។ ម្ដាយរបស់គាត់បានដាក់ឈ្មោះគាត់ថា យ៉ាបេស ដោយពោលថា «ខ្ញុំបានបង្កើតកូននេះមកដោយឈឺចាប់»។
ខ្ញុំជាមនុស្សដែលមិត្តភក្ដិចំអកឲ្យ ខ្ញុំអង្វររកអុលឡោះសូមចម្លើយពីទ្រង់ តែទោះបីខ្ញុំជាមនុស្សសុចរិត ស្លូតត្រង់ក្តី ក៏ត្រូវគេមើលងាយដែរ។
សូមសំដែងអំណាចសង្គ្រោះខ្ញុំ ដ្បិតខ្ញុំបានសម្រេចចិត្តធ្វើតាមឱវាទ របស់ទ្រង់ហើយ។
អុលឡោះតាអាឡានឹងថែរក្សាការពារជីវិតអ្នក កុំឲ្យការអាក្រក់ណាមួយ កើតមានដល់អ្នកឡើយ។
ទ្រង់សម្រេចតាមចិត្តប៉ងប្រាថ្នា របស់អស់អ្នកដែលគោរពកោតខ្លាចទ្រង់ ទ្រង់ស្តាប់ឮសំរែក សូមអង្វររបស់គេ ហើយសង្គ្រោះគេ។
ពេលស្តេចទូរអាសូមជីវិត ទ្រង់ប្រទានឲ្យស្ដេចមានជីវិត និងមានអាយុយឺនយូរជាអង្វែងតរៀងទៅ។
សូមប្រោសប្រទានឲ្យខ្ញុំមានអំណរ ព្រោះតែទ្រង់សង្គ្រោះខ្ញុំ សូមគាំទ្រខ្ញុំ ដោយប្រទានឲ្យខ្ញុំ មានចិត្តទូលាយមកពីរសរបស់ទ្រង់។
សូមប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់អត់ទោសខ្ញុំហើយ នោះខ្ញុំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ខ្ញុំ នឹងបានរីករាយឡើងវិញ។
ទ្រង់តែងតែស្ដាប់ពាក្យទូរអាអង្វរ របស់មនុស្សលោកជានិច្ច ពួកគេ នឹងមករកទ្រង់ទាំងអស់គ្នា។
សូមឲ្យស្តេចមាននាម ល្បីល្បាញរហូតតទៅ គឺសូមឲ្យនាមស្តេច នៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។ សូមឲ្យមនុស្សម្នាយកនាមស្តេច ទៅជូនពរគ្នាទៅវិញទៅមក ហើយប្រជាជាតិទាំងអស់នឹងពោលថា ស្តេចប្រកបដោយពរ!
ម៉ូសា និងហារូន ជាអ៊ីមុាំបម្រើអុលឡោះ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកទ្រង់ ពេលអ្នកទាំងនោះអង្វររកអុលឡោះតាអាឡា ទ្រង់ឆ្លើយតបមកពួកគាត់វិញ ។
មានតែពរមកពីអុលឡោះតាអាឡាទេ ដែលធ្វើឲ្យមនុស្សចំរុងចំរើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
សូមកុំបណ្ដោយឲ្យខ្ញុំចេះពោលពាក្យកុហកបោកប្រាស់។ សូមកុំឲ្យខ្ញុំក្រពេក ឬក៏មានពេកដែរ គឺសូមប្រទានឲ្យខ្ញុំមានអាហារបរិភោគគ្រប់គ្រាន់តែប៉ុណ្ណោះបានហើយ។
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាម្ចាស់របស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសំដែងបារមី រកយុត្តិធម៌ឲ្យអ្នក។
ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹក តែរកពុំបានទេ គេស្រេកខះក។ យើងជាអុលឡោះតាអាឡានឹងឆ្លើយតបចំពោះ ពាក្យអង្វររបស់ពួកគេ យើងជាម្ចាស់នៃជនជាតិអ៊ីស្រអែល នឹងមិនបោះបង់ចោលគេឡើយ។
«ចូរអង្វររកយើង នោះយើងនឹងឆ្លើយតបមកអ្នកវិញ។ យើងនឹងសំដែងឲ្យអ្នកដឹងអំពីការអស្ចារ្យផ្សេងៗ ជាការលាក់កំបាំង ដែលអ្នកពុំធ្លាប់ដឹងពីមុនមក»។
ពេត្រុសក៏នឹកឃើញពាក្យរបស់អ៊ីសាដែលថា៖ «មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។
សូមកុំនាំយើងខ្ញុំឲ្យជួបការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីអ៊ីព្លេសកំណាច [ដ្បិតទ្រង់គ្រងរាជ្យ ទ្រង់មានអំណាច និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។]
«យេរូសាឡឹមអើយ! គួរឲ្យស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្ដមកអ្នកសោះ ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចឃើញបានទេ។
ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្ដរាយឡើយ ហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។
អ៊ីសាសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ ពេត្រុសព្រួយចិត្ដណាស់ ព្រោះអ៊ីសាសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកឆ្លើយតបទៅអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។
អុលឡោះបានឲ្យអ្នកបម្រើរបស់ទ្រង់ងើបឡើង ហើយចាត់គាត់ឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។
ចូរមានចិត្ដស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្ដតែនឹងអ្វីៗដែលល្អវិញ។
រីឯបងប្អូនវិញ មនុស្សម្នាដឹងគ្រប់គ្នាថា បងប្អូនស្ដាប់បង្គាប់អុលឡោះ។ ហេតុនេះហើយបានជាខ្ញុំមានអំណរ ព្រោះតែបងប្អូន ហើយខ្ញុំចង់ឲ្យបងប្អូនមានប្រាជ្ញាធ្វើការអ្វីដែលល្អ ឥតទាក់ទាមនឹងការអ្វីដែលអាក្រក់។
សូមជម្រាបមកក្រុមជំអះរបស់អុលឡោះនៅក្រុងកូរិនថូស។ អុលឡោះបានត្រាស់ហៅបងប្អូនឲ្យធ្វើជាប្រជារាស្ដ្របរិសុទ្ធ ព្រមទាំងប្រោសប្រទានឲ្យបានបរិសុទ្ធ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា រួមជាមួយបងប្អូនទាំងអស់ដែលអង្វររកនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ អ៊ីសាជាអម្ចាស់របស់បងប្អូនទាំងនោះ ហើយក៏ជាអម្ចាស់របស់យើងដែរ។
សូមលើកតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង ដែលបានប្រោសប្រទានពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីសូរ៉កាមកយើង ក្នុងអាល់ម៉ាហ្សៀស។
អុលឡោះអាចធ្វើអ្វីៗទាំងអស់ ហួសពីសេចក្ដីសុំ និងហួសពីអ្វីៗដែលយើងនឹកគិត ដោយសារអំណាចរបស់ទ្រង់ដែលបំពេញសកម្មភាពនៅក្នុងយើង
កុំធ្វើឲ្យរសរបស់អុលឡោះដ៏វិសុទ្ធព្រួយចិត្តសោះឡើយ ដ្បិតទ្រង់បានដៅសញ្ញាសំគាល់មកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលអ៊ីសានឹងមកលោះយើង។
អ៊ីសាជាអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយអ៊ីសានឹងសង្គ្រោះខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅក្នុងនគររបស់គាត់នៅសូរ៉កា។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្ដក្លាហានហើយកែប្រែចិត្ដគំនិតឡើង!។
លោកអេលីនិយាយទៅកាន់នាងថា៖ «សុំអញ្ជើញទៅដោយសុខសាន្ត! សូមអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ប្រោសប្រទានឲ្យនាងបានសម្រេចតាមពាក្យរបស់នាងចុះ!»។
នៅឆ្នាំនោះនាងហាណាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូរអាសូមកូននេះពីអុលឡោះតាអាឡា»។
នាងហាណាពោលថា៖ «លោកម្ចាស់! នាងខ្ញុំជាស្ត្រីម្នាក់ដែលឈរទូរអាអង្វរអុលឡោះតាអាឡា កាលពីមុន នៅទីនេះជិតលោក។ នេះជាការពិត ដូចលោកម្ចាស់មានជីវិតនៅសព្វថ្ងៃដែរ។
នាងខ្ញុំបានទូរអាអង្វរអុលឡោះតាអាឡាសូមឲ្យមានកូន ហើយទ្រង់ក៏ប្រោសប្រទានតាមពាក្យរបស់នាងខ្ញុំ។