Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 1:27 - អាល់គីតាប

27 នាង​ខ្ញុំ​បាន​ទូរអា​អង្វរអុលឡោះ‌តាអាឡា​សូម​ឲ្យ​មាន​កូន ហើយ​ទ្រង់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 គឺ​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​មាន​កូន​នេះ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​បាន​សម្រេច​ដល់​ខ្ញុំ ដូច​ពាក្យ​សំណូម​នោះ​មែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 នាង​ខ្ញុំ​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់​សូម​ឲ្យ​មាន​កូន ហើយ​ព្រះអង្គ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 គឺ​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​បាន​កូន​នេះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​សំរេច​ដល់​ខ្ញុំ ដូច​ពាក្យ​សំណូម​នោះ​មែន

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 1:27
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាបេស​បាន​ទូរអា​អង្វរ​រក​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា «សូម​ប្រទាន​ពរ​ខ្ញុំ សូម​ពង្រីក​ទឹក​ដី​របស់​ខ្ញុំ ហើយ​ដាក់​ដៃ​លើ​ខ្ញុំ​កុំ​ឲ្យ​ខ្ញុំ ជួប​ប្រទះ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ឡើយ!»។ អុលឡោះ​ក៏​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​គាត់។


នៅ​ពេល​មាន​អាសន្ន ខ្ញុំ​បាន​អង្វរ​អុលឡោះ‌តាអាឡា អុលឡោះ‌តាអាឡា​ក៏​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​សេរី‌ភាព។


នៅ​ពេល​មាន​អាសន្ន ខ្ញុំ​ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។


អុលឡោះ‌តាអាឡា​ទ្រង់​ស្តាប់​ឮ​ពាក្យ ទទូច​អង្វរ​របស់​ខ្ញុំ អុលឡោះ‌តាអាឡា​ទទួល​ពាក្យ​ទូរអា​របស់​ខ្ញុំ​ហើយ។


ក្នុង​អំឡុង​ពេល​ដែល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​នោះ គេ​ញែក​ខ្លួន​ជា​បរិសុទ្ធ ជូនអុលឡោះ‌តាអាឡា។


«ចូរ​សុំ នោះ​អុលឡោះ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ចូរ​ស្វែង​រក នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ឃើញ ចូរ​គោះ​ទ្វារ នោះ​ទ្រង់​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន


បើ​យើង​ដឹង​ថា​ទ្រង់​ស្តាប់​យើង ទោះ​បី​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​សូម​នោះ​រួច​ហើយ។


លោក​អេលី​ជូន​ពរ​លោក​អែល‌កាណា និង​នាង​ហាណា​ថា៖ «សូមអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន ឲ្យ​អ្នក​មាន​កូន​ផ្សេង​ទៀត ជា​មួយ​ស្ត្រី​នេះ ជំនួស​កូន​ដែល​នាង​បាន​ជូន​ទៅអុលឡោះ‌តាអាឡា!»។ បន្ទាប់​មក​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម