Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 33:20 - អាល់គីតាប

20 គាត់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ដែល​គាត់​ដាក់​ឈ្មោះ​ថា «អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 គាត់​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ហើយ​ដាក់ឈ្មោះ​ថា “អែល អែឡូហេ អ៊ីស្រាអែល”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 លោក​បាន​សង់​អាស‌នា​មួយ​នៅ​ទី​នោះ ដាក់​ឈ្មោះ​ថា «អែល-អែឡូហេ-អ៊ីស្រា‌អែល »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ដែល​លោក​ដាក់​ឈ្មោះ​ថា «ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​អ៊ីស្រា‌អែល» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 រួច​គាត់​ស្អាង​អាសនា​១​នៅ​ទី​នោះ ក៏​ដាក់​ឈ្មោះ​ថា អែល-អែល៉ូហេ-អ៊ីស្រាអែល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 33:20
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​រើ​ជំរំ​មក​បោះ​នៅ​តំបន់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ ជិត​ក្រុង​ហេប្រុន។ នៅ​ទី​នោះ​គាត់​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។


អ៊ីព្រហ៊ីម​បាន​ដាំ​ដើម​អំពិល​មួយ​ដើម​នៅ​បៀរសេ‌បា ហើយ​គាត់​គោរព​បម្រើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច ដោយ​ហៅ​ថា អុលឡោះ‌តាអាឡា។


បុរស​នោះ​ពោល​ទៀត​ថា៖ «គេ​នឹង​លែង​ហៅ​អ្នក​ថា យ៉ាកកូប​ទៀត​ហើយ គឺ​គេ​នឹង​ហៅ​អ្នក​ថា​អ៊ីស្រ‌អែល​វិញ ដ្បិត​អ្នក​បាន​តស៊ូ​ជា​មួយ​អុលឡោះ និង​ជា​មួយ​មនុស្ស ហើយ​អ្នក​មាន​ជ័យ​ជំនះ»។


គាត់​បាន​ទិញ​ដី​មួយ​កន្លែង ពី​កូន​ចៅ​របស់​ហាម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​ស៊ីគែម តម្លៃ​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង សម្រាប់​បោះ​ជំរំ​នោះ។


លេអា​បាន​បង្កើត​កូន​ស្រី​មួយ​ជូន​យ៉ាកកូប ឈ្មោះ​ឌីណា។ ថ្ងៃ​មួយ ឌីណា​បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។


គាត់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “អុលឡោះ​ជា​ម្ចាស់​នៃ​បេតអែល” ព្រោះ​នៅ​កន្លែង​នោះ​ហើយ ដែល​អុលឡោះ​បាន​មក​ឲ្យ​គាត់​ឃើញ នៅ​ពេល​គាត់​រត់​គេច​ចេញ​ពី​បង​របស់​គាត់។


ណុះហ៍​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។ គាត់​បាន​យក​សត្វ​ខ្លះ​ពី​ក្នុង​ចំណោម​សត្វ​ហាឡាល់​គ្រប់​ប្រភេទ និង​ពី​ក្នុង​ចំណោម​សត្វ​ស្លាប​ហាឡាល់​គ្រប់​ប្រភេទ មក​ដុត​ទាំង​មូល ធ្វើ​ជា​គូរបាន​នៅ​លើ​អាសនៈ។


ស្តេច​ទត​លើក​តម្កើងអុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ទាំង​មូល ដោយ​មាន​ប្រសាសន៍​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល ជា​បុព្វ‌បុរស​របស់​យើង​តាំង​ពី​អស់‌កល្ប​ជា‌និច្ច រហូត​ដល់​អស់‌កល្ប​ត​រៀង​ទៅ!


បុព្វ‌បុរស​របស់​យើង​នាំ​គ្នា​ថ្វាយ‌បង្គំ​អុលឡោះ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​អ្នក​ជា​សាសន៍​យូដា​តែង​និយាយ​ថា​ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម