Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 51:12 - អាល់គីតាប

12 សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​អំណរ ព្រោះ​តែ​ទ្រង់​សង្គ្រោះ​ខ្ញុំ សូម​គាំទ្រ​ខ្ញុំ ដោយ​ប្រទាន​ឲ្យ​ខ្ញុំ មាន​ចិត្ត​ទូលាយ​មក​ពី​រស​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 សូម​បង្វែរ​អំណរ​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​មក​ទូលបង្គំ​វិញ ហើយ​ទ្រទ្រង់​ទូលបង្គំ​ដោយ​វិញ្ញាណ​ដែល​ស្ម័គ្រ​ធ្វើតាម​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ មានអំណរចំពោះ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​ឡើង​វិញ ហើយ​សូម​ជួយ​ទូល‌បង្គំ ឲ្យ​មាន​វិញ្ញាណ​ដែល​ព្រម​ធ្វើ​តាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ ព្រោះ​តែ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ សូម​គាំទ្រ​ទូលបង្គំ ដោយ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ចិត្ត​ទូលាយ​មក​ពី​ព្រះ‌វិញ្ញាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 សូម​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​សេចក្ដី​សង្គ្រោះ នៃ​ទ្រង់​ឡើង​វិញ ហើយ​ទប់‌ទល់​ទូលបង្គំ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 51:12
24 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ពង្រឹង​ខ្ញុំ​ឲ្យ​បាន​មាំ‌មួន តាម​បន្ទូល​សន្យា​របស់​ទ្រង់ ហើយ​កុំ​បណ្តោយ​ឲ្យ​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង អំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។


ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ទុក​ចិត្ត លើ​ចិត្ត​ស្មោះ‌ត្រង់​របស់​ទ្រង់ ចិត្ត​ខ្ញុំ​ត្រេក​អរ​សប្បាយ ព្រោះ​ទ្រង់​សង្គ្រោះ​ខ្ញុំ។


ខ្ញុំ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់​យ៉ាង​ខ្ជាប់​ខ្ជួន ខ្ញុំ​បោះ​ជំហាន​តាម​ឥត​លំអៀង​ទេ។


សូម​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​ចិត្ត​អួត​បំប៉ោង សូម​កុំ​ឲ្យ​ចិត្ត​អួត​បំប៉ោង​នេះ ធ្វើ​ជា​ម្ចាស់​លើ​ខ្ញុំ​បាន​ឡើយ ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​បាន​ឥត​សៅ‌ហ្មង ឥត​ជាប់​ជំពាក់​នឹង​អំពើ​បាប​ដ៏​ធ្ងន់​នេះ​ទេ។


អុលឡោះ‌តាអាឡា​អើយ ស្តេច​មាន​អំណរ​ណាស់ ព្រោះ​ទ្រង់​ប្រទាន​កម្លាំង ស្តេច​មាន​អំណរ​រីក‌រាយ​ជា​ខ្លាំង ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​មាន​ជ័យ‌ជំនះ។


មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន គឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ព្រះ​ក្លែង‌ក្លាយ​ និង​និយាយ​ស្បថ‌ស្បែ​បំពាន។


ពេល​នោះ ខ្ញុំ​នឹង​បាន​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង ចំពោះ​កិច្ចការ​ដែល​អុលឡោះ‌តាអាឡា​បាន​ធ្វើ ខ្ញុំ​មាន​អំណរ​សប្បាយ មក​ពី​ទ្រង់​សង្គ្រោះ​ខ្ញុំ។


កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នក កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ យើង​ជា​ម្ចាស់​របស់​អ្នក យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក យើង​នឹង​សំដែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។


ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិតអុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​អាណិត​មេត្តា​កូន​ចៅ​របស់​ទ្រង់ ដែល​រង​ទុក្ខ​វេទនា។


ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែអុលឡោះ‌តាអាឡា ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្ត ព្រោះ​តែ​ម្ចាស់​របស់​ខ្ញុំ ដ្បិត​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ។ ទ្រង់​បាន​យក​សេចក្ដី​សុចរិត មក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំ តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា មនុស្ស​លោក​មិន​អាច​ធ្វើ​ជា​ម្ចាស់​លើ កិរិយា​មារយាទ​របស់​ខ្លួន​បាន​ទេ ក្នុង​ដំណើរ​ជីវិត គេ​ពុំ​អាច​តម្រង់​ផ្លូវ​របស់​ខ្លួន​បាន​ឡើយ។


ខ្ញុំ​មាន​ចិត្ដ​អំណរ​យ៉ាង​ខ្លាំង ព្រោះ​អុលឡោះ​ជា​ម្ចាស់​សង្គ្រោះ​របស់​ខ្ញុំ


តើ​អ្នក​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​វិនិច្ឆ័យ​អ្នក​បម្រើ​របស់​គេ​ដូច្នេះ? អ្នក​បម្រើ​នោះ​ឈរ​ក្ដី ដួល​ក្ដី ស្រេច​តែ​នៅ​លើ​ម្ចាស់​របស់​គាត់​ទេ។ ក៏​ប៉ុន្ដែ អ្នក​បម្រើ​នោះ​មុខ​ជា​ឈរ​មាំ​មិន​ខាន ដ្បិត​អ៊ីសា‌ជាអម្ចាស់​មាន​អំណាច​ជួយ​គាត់​ឲ្យ​ឈរ​បាន។


បង​ប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឲ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បង​ប្អូន​បាន​ទទួល​រស‌អុលឡោះ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​បុត្រ​របស់​អុលឡោះ។ ដោយ‌សារ​រស‌អុលឡោះ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អ័ប្បា!» ឱ​អុលឡោះ​ជា​បិតា!


ដ្បិត​អ៊ីសា‌ជាអម្ចាស់​ជា​រស‌អុលឡោះ នៅ​ទី​ណា​មាន​រស​របស់​អ៊ីសា‌ជាអម្ចាស់​នៅ​ទី​នោះ ក៏​មាន​សេរី‌ភាព​ដែរ។


ហើយ​អំណាច​របស់​ទ្រង់​ថែ​រក្សា​បង​ប្អូន ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​បង​ប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ទ្រង់​បាន​រៀប‌ចំ​ទុក​ជា​ស្រេច ហើយ​ដែល​ទ្រង់​នឹង​សំដែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។


អុលឡោះ​អាច​ការ‌ពារ​បង​ប្អូន មិន​ឲ្យ​មាន​កំហុស ព្រម​ទាំង​ឲ្យ​ឈរ​នៅ​មុខ​សិរី‌រុង‌រឿង​របស់​ទ្រង់ ឥត​សៅ‌ហ្មង និង​មាន​អំណរ​សប្បាយ​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម