តើមានប្រយោជន៍អ្វី បានជាទ្រង់សង្កត់សង្កិនខ្ញុំ ហើយបោះបង់ចោលស្នាដៃរបស់ទ្រង់ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
អេសាយ 64:8 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមកុំខឹង នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឥឡូវនេះ ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះបិតានៃយើងខ្ញុំ! យើងខ្ញុំជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូននៃយើងខ្ញុំ គឺយើងខ្ញុំទាំងអស់គ្នាជាស្នាព្រះហស្តរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តរបស់ព្រះអង្គទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមកុំព្រះពិរោធ នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមទតមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តទ្រង់ទាំងអស់គ្នា |
តើមានប្រយោជន៍អ្វី បានជាទ្រង់សង្កត់សង្កិនខ្ញុំ ហើយបោះបង់ចោលស្នាដៃរបស់ទ្រង់ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
ចូរដឹងថា អុលឡោះតាអាឡាពិតជាម្ចាស់មែន! ទ្រង់បានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ទ្រង់ ហើយជាប្រជាជនដែលទ្រង់ថែរក្សា។
ទ្រង់បានបង្កើតខ្ញុំមក ហើយប្រទានឲ្យខ្ញុំបានមាំមួនឡើង ដូច្នេះ សូមប្រទានឲ្យខ្ញុំ មានប្រាជ្ញាសិក្សាបទបញ្ជារបស់ទ្រង់។
អុលឡោះតាអាឡាអើយ ទ្រង់ធ្វើកិច្ចការគ្រប់យ៉ាងចំពោះខ្ញុំ តាមបន្ទូលសន្យា ទ្រង់ប្រកបដោយចិត្ត មេត្តាករុណាជានិច្ច។ សូមកុំបោះបង់ចោលអស់អ្នកដែលទ្រង់ បានបង្កើតមកនោះឡើយ!
អុលឡោះអើយ ហេតុអ្វីបានជាទ្រង់បោះបង់ចោល យើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាទ្រង់ខឹងនឹងយើងខ្ញុំ ដែលជាប្រជារាស្ដ្រផ្ទាល់របស់ទ្រង់ ?
ចូរនាំគ្នាមក យើងនឹងអោនកាយថ្វាយបង្គំទ្រង់ ចូរយើងក្រាបនៅចំពោះអុលឡោះតាអាឡា ដែលបានបង្កើតយើងមក
សូមកុំឲ្យជនជាតិអេស៊ីបពោលថា “អុលឡោះបាននាំជនជាតិអ៊ីស្រអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមអុលឡោះឈប់ខឹង ហើយដូរចិត្ត ឈប់ធ្វើទោសប្រជារាស្ត្ររបស់ទ្រង់ទៅ។
ត្រូវជម្រាបស្តេចហ្វៀរ៉អ៊ូនថា: “អុលឡោះតាអាឡាមានបន្ទូលដូចតទៅនេះ ប្រជាជនអ៊ីស្រអែលជាកូនច្បងរបស់យើង
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «ឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។
អ្នករាល់គ្នាគិតដូច្នេះខុសទាំងស្រុង! តើគេអាចចាត់ទុកដីឥដ្ឋ ស្មើនឹងជាងស្មូនកើតឬ? ក្អមមិនអាចនិយាយអំពីជាងស្មូនថា «អ្នកនោះមិនបានសូនខ្ញុំមកទេ» ថូក៏មិនអាចនិយាយអំពីជាងស្មូនថា «គាត់គ្មានប្រាជ្ញា» ដែរ។
ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស និងដោយយល់ដល់នាមរបស់យើង យើងយល់ព្រមលើកលែងទោសឲ្យអ្នក យើងនឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។
គឺអស់អ្នកដែលយកនាមយើងធ្វើជាត្រកូល ជាអស់អ្នកដែលយើងបានសូន និងបង្កើត ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។
អ៊ីស្រអែលដែលជាកូនចៅយ៉ាកកូបអើយ ចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើង យើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើង អ៊ីស្រអែលអើយ យើងនឹងមិនបំភ្លេចអ្នកចោលឡើយ!
អុលឡោះតាអាឡាដែលបានលោះអ្នក គឺទ្រង់ដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក ទ្រង់មានបន្ទូលដូចតទៅ: “យើងជាអុលឡោះតាអាឡាដែលបានបង្កើត អ្វីៗទាំងអស់យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។
រីឯអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ ជនជាតិអ៊ីស្រអែល ជាម្ចាស់ដែលបានបង្កើតជនជាតិនេះមក ទ្រង់មានបន្ទូលថា “តើអ្នករាល់គ្នាចង់សាកសួរយើង អំពីកិច្ចការដែលយើងត្រូវធ្វើ នៅពេលអនាគត សម្រាប់កូនចៅរបស់យើងឬ? អ្នករាល់គ្នាចង់បញ្ជាយើងអំពីកិច្ចការ ដែលយើងត្រូវធ្វើឬ?
អ្នកណាប្រឆាំងនឹងម្ចាស់ដែលបានបង្កើតខ្លួន អ្នកនោះមុខជាវេទនាពុំខាន! អ្នកនោះកើតពីដី មិនខុសពីអ្នកឯទៀតៗទេ។ មិនដែលមានដីឥដ្ឋណាពោលទៅកាន់ជាងស្មូន ដែលកំពុងតែសូនខ្លួនថា តើអ្នកធ្វើអ្វីហ្នឹង! ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ!
យើងមិនរករឿងអ្នករាល់គ្នារហូតទេ ហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរ បើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមក មុខជារលត់វិញ្ញាណមិនខាន។
ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
អុលឡោះតាអាឡាអើយ! ទ្រង់ពិតជាបិតារបស់យើងខ្ញុំ។ អ៊ីព្រហ៊ីមពុំដែលបានស្គាល់យើងខ្ញុំទេ អ៊ីស្រអែលក៏ពុំដែលបានឃើញ យើងខ្ញុំដែរ គឺមានតែទ្រង់ប៉ុណ្ណោះ ដែលជាបិតារបស់យើងខ្ញុំ ហើយតាំងពីដើមរៀងមក យើងតែងហៅ ទ្រង់ថាជាម្ចាស់ដែលលោះយើងខ្ញុំ។
ទ្រង់មានបន្ទូលថា: អ្នកទាំងនោះពិតជាប្រជារាស្ត្ររបស់យើងមែន ពិតជាកូនចៅដែលមិនធ្វើឲ្យយើងខកចិត្ត! ទ្រង់តែងតែសង្គ្រោះពួកគេជានិច្ច
ដ្បិតមានបុត្រមួយនាក់ប្រសូតមក សម្រាប់យើង អុលឡោះបានប្រទានបុត្រាមួយនាក់ មកឲ្យយើងហើយ។ បុត្រានោះទទួលអំណាចគ្រប់គ្រង គេនឹងឲ្យនាមថា: “ម្ចាស់ដ៏គួរស្ងើចសរសើរ ម្ចាស់ប្រកបដោយប្រាជ្ញាញាណ ម្ចាស់ដ៏មានអំណាច បិតាដ៏នៅអស់កល្បអស់កល្បជានិច្ច ម្ចាស់នៃសេចក្ដីសុខសាន្ត”។
ពួកគេមកដល់ ទាំងយំផង ទាំងទូរអាអង្វរផង យើងនឹងដឹកនាំពួកគេដើរតាមផ្លូវរាបស្មើ គ្មានអ្វីជំពប់ជើង តម្រង់ទៅកន្លែងដែលមានទឹកហូរ ដ្បិតយើងជាឪពុករបស់ជនជាតិអ៊ីស្រអែល ហើយអេប្រាអ៊ីមជាកូនច្បងរបស់យើង»។
ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។ នៅទីណាអុលឡោះមានបន្ទូលថា: “អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង” នៅទីនោះនឹងមានគេពោលថា: “អ្នករាល់គ្នាជាកូនរបស់ អុលឡោះដ៏នៅអស់កល្ប”។
ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់ ហើយអុលឡោះដែលបង្កើតពួកយើងមក ក៏មានតែមួយដែរ ហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នា ទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រី ដែលអុលឡោះបានចងជាមួយ បុព្វបុរសរបស់ពួកយើងដូច្នេះ?
អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ដ»។ គេឆ្លើយនឹងអ៊ីសាថាយើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់ គឺអុលឡោះ»។
ប្រសិនបើបងប្អូនចូលរួមជាមួយអាល់ម៉ាហ្សៀស បងប្អូនជាពូជពង្សរបស់អ៊ីព្រហ៊ីម ហើយក៏ត្រូវទទួលមត៌កតាមបន្ទូលសន្យារបស់អុលឡោះដែរ។
យើងជាស្នាដៃដែលអុលឡោះបានបង្កើតមក ក្នុងអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីឲ្យយើងប្រព្រឹត្ដអំពើល្អដែលទ្រង់បានបម្រុងទុកជាមុនសម្រាប់ឲ្យយើងប្រព្រឹត្ដតាម។
ប្រជាជនល្ងីល្ងើ ឥតប្រាជ្ញាអើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ចំពោះអុលឡោះ ដែលប្រៀបដូចជាឪពុកដែលបានបង្កើតអ្នកមក! ទ្រង់បានធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយ ព្រមទាំងពង្រឹងអ្នកឲ្យមាំមួនទៀតផង។
អ្នកទាំងនេះជាប្រជារាស្ត្ររបស់អុលឡោះផ្ទាល់ ទ្រង់បាននាំពួកគេចេញមកដោយប្ញទ្ធានុភាពដ៏ខ្ពង់ខ្ពស់ និងដោយអំណាចរបស់ទ្រង់»។