Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 32:6 - អាល់គីតាប

6 ប្រជា‌ជន​ល្ងី‌ល្ងើ ឥត​ប្រាជ្ញា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អុលឡោះ ដែល​ប្រៀប​ដូច​ជា​ឪពុក​ដែល​បាន​បង្កើត​អ្នក​មក! ទ្រង់​បាន​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយ ព្រម​ទាំង​ពង្រឹង​អ្នក​ឲ្យ​មាំ​មួន​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឱ​ពួក​មនុស្ស​លេលា ហើយ​ឥត​ប្រាជ្ញា​អើយ តើ​អ្នក​រាល់​គ្នា​សង​គុណដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ឬ? តើ​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ‌វរ‌បិតា​របស់​អ្នក ដែល​បាន​ទិញ​អ្នក​មក​ទេ​ឬ? ព្រះ‌អង្គ​បាន​បង្កើត​អ្នក ហើយ​តាំង​អ្នក​ឡើង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ប្រជា‌ជន​ល្ងី‌ល្ងើ ឥត​ប្រាជ្ញា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​ព្រះអង្គ ជា​ព្រះ‌បិតា​ដែល​បាន​បង្កើត​អ្នក​មក! ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយ ព្រម​ទាំង​ពង្រឹង​អ្នក​ឲ្យ​មាំ‌មួន​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឱ​ពួក​មនុស្ស​លីលា ហើយ​ឥត​ប្រាជ្ញា​អើយ តើ​ឯង​រាល់​គ្នា​សង​គុណ​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ឬ​អី តើ​ទ្រង់​មិន​មែន​ជា​ព្រះវរ‌បិតា​នៃ​ឯង ដែល​បាន​ទិញ​ឯង​មក​ទេ​ឬ​អី ទ្រង់​បាន​បង្កើត​ឯង ហើយ​តាំង​ឯង​ឡើង​ផង

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 32:6
39 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​បាន​ពង្រឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​រហូត​ត​ទៅ ហើយ​ទ្រង់​ក៏​បាន​ទៅ​ជា​ម្ចាស់​របស់​ពួក​គេ​ដែរ។


ទ្រង់​បាន​សូន​ខ្ញុំ និង​បង្កើត​ខ្ញុំ ដោយ‌សារ​អំណាច​របស់​ទ្រង់​ផ្ទាល់ តែ​ទ្រង់​បែរ​ចង់​រំលាយ​ខ្ញុំ​ទៅ​វិញ!


ចូរ​ដឹង​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់​មែន! ទ្រង់​បាន​បង្កើត​យើង​មក យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ហើយ​ជា​ប្រជា‌ជន​ដែល​ទ្រង់​ថែ‌រក្សា។


តើ​ខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នង នឹង​មេត្តា‌ករុណា​ទាំង​ប៉ុន្មាន ដែល​អុលឡោះ‌តាអាឡា​បាន​សំដែង​មក​លើ​រូប​ខ្ញុំ?


ចូរ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល រីក‌រាយ​នឹង​ទ្រង់​ដែល​បាន​បង្កើត​គេ​មក សូម​ឲ្យ​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន មាន​អំណរ​សប្បាយ​នឹង​ស្តេច​របស់​ខ្លួន!


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​ឲ្យ​សោះ​ថា បច្ចា‌មិត្ត​បាន​ត្មះ‌តិះ‌ដៀល​ទ្រង់ សាសន៍​ល្ងី‌ល្ងើ​នោះ​បាន​ជេរ ប្រមាថ​នាម​ទ្រង់!។


សូម​កុំ​បំភ្លេច​ប្រជា‌រាស្ត្រ​ ដែល​ទ្រង់​បាន​យក​មក​ធ្វើ ជា​កម្មសិទ្ធិ​របស់​ទ្រង់ តាំង​ពី​ដើម​រៀង​មក គឺ​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​លោះ យក​មក​ធ្វើ​ជា​កុល‌សម្ព័ន្ធ​របស់​ទ្រង់​ផ្ទាល់ សូម​កុំ​បំភ្លេច​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ទ្រង់​នៅ​នោះ​ឡើយ។


ចូរ​នាំ​គ្នា​មក យើង​នឹង​អោន​កាយ​ថ្វាយ‌បង្គំ​ទ្រង់ ចូរ​យើង​ក្រាប​នៅ​ចំពោះ​អុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​យើង​មក


ពួក​គេ​ព្រឺ​ខ្លាច និង​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង។ អុលឡោះ‌តាអាឡា​អើយ ពេល​ឃើញ​ទ្រង់​សំដែង​អំណាច​ដ៏​ខ្លាំង​ក្លា ពួក​គេ​ភាំង​ស្មារតី និយាយ​លែង​ចេញ រហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ឆ្លង​ផុត គឺ​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​ឆ្លង​ផុត​ទៅ។


ត្រូវ​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា: “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​តទៅ​នេះ ប្រជា‌ជន​អ៊ីស្រ‌អែល​ជា​កូន​ច្បង​របស់​យើង


ផ្ទៃ​មេឃ​អើយ ចូរ​ស្ដាប់! ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក! ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ យើង​បាន​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​កូន យើង​បាន​អប់រំ​ពួក​វា តែ​ពួក​វា​បែរ​ជា​បះ‌បោរ​ប្រឆាំង​នឹង​យើង។


ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើម ស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។ ប្រជា‌ជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ជា​ម្ចាស់​របស់​ពួក​គេ លែង​អាណិត​មេត្តា​ពួក​គេ ម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ​មក លែង​អត់‌អោន​ដល់​ពួក​គេ​ទៀត​ហើយ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​កូន​ចៅ របស់​យ៉ាកកូប​អើយ ឥឡូវ​នេះ អុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត និង​សូន​អ្នក ទ្រង់​មាន​បន្ទូល​ថា៖ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក យើង​ក៏​បាន​ហៅ​អ្នក​ចំ​ឈ្មោះ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង។


គឺ​អស់​អ្នក​ដែល​យក​នាម​យើង​ធ្វើ​ជា​ត្រកូល ជា​អស់​អ្នក​ដែល​យើង​បាន​សូន និង​បង្កើត ដើម្បី​បង្ហាញ​សិរី‌រុង‌រឿង​របស់​យើង។


អុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​អ្នក ទ្រង់​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ទ្រង់​ដែល​ជួយ​អ្នក ទ្រង់​មាន​បន្ទូល​ថា: យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​យើង យេស៊ូ‌រូន​ដែល​យើង​បាន​ស្រោច​ស្រង់​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!


អុលឡោះ‌តាអាឡា​អើយ! ទ្រង់​ពិត​ជា​បិតា​របស់​យើង​ខ្ញុំ។ អ៊ីព្រហ៊ីម​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ អ៊ីស្រ‌អែល​ក៏​ពុំ​ដែល​បាន​ឃើញ យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​ជា​បិតា​របស់​យើង​ខ្ញុំ ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ ទ្រង់​ថា​ជា​ម្ចាស់​ដែល​លោះ​យើង​ខ្ញុំ។


ឱអុលឡោះ‌តាអាឡា​អើយ សូម​កុំ​ខឹង នឹង​យើង​ខ្ញុំ​ខ្លាំង​ពេក សូម​កុំ​ចង​ចាំ​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ រហូត​ត​ទៅ​ឡើយ សូម​មើល​ចុះ យើង​ខ្ញុំ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ប្រជា‌ជន​របស់​យើង​ល្ងី‌ល្ងើ​ណាស់ គេ​មិន​ស្គាល់​យើង​ទេ ពួក​គេ​សុទ្ធ​តែ​ជា​ក្មេង​ឆោត​ល្ងង់ ឥត​ប្រាជ្ញា គឺ​ពួក​គេ​ឆ្លាត​តែ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​មិន​ចេះ​ធ្វើ​អំពើ​ល្អ​ឡើយ»។


ប្រជា‌ជន​ល្ងី‌ល្ងើ​ឥត​ដឹង​ខ្យល់​អ្វី​អើយ ចូរ​ស្ដាប់! អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ អ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ


ពួក​គេ​នឹង​ឈឺ​ចុក​ចាប់ ដូច​នៅ​ពេល​សំរាល​កូន ពួក​គេ​ជា​កូន​ល្ងី‌ល្ងើ ដ្បិត​ដល់​ពេល​កើត វា​ពុំ​ព្រម​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ទេ។


«ធម្មតា កូន​តែងតែ​គោរព​ឪពុក ហើយ​អ្នក​បម្រើ​តែងតែ​គោរព​ម្ចាស់​របស់​ខ្លួន។ ប្រសិន​បើ​យើង​ជា​ឪពុក​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​ឪពុក? ប្រសិន​បើ​យើង​ជា​ម្ចាស់​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​ម្ចាស់? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។ រីឯ​អ្នក​រាល់​គ្នា ដែល​ជា​អ៊ីមុាំ​វិញ អ្នក​រាល់​គ្នា​មាក់‌ងាយ​នាម​របស់​យើង តែ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​មាក់‌ងាយ នាម​របស់​ទ្រង់​ត្រង់​ណា?”។


អ្នក​រាល់​គ្នា​ធ្វើ​កិច្ចការ​ដែល​ឪពុក​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ»។ គេ​ឆ្លើយ​នឹង​អ៊ីសា​ថា​យើង​ខ្ញុំ​ជា​កូន​ពេញ​ច្បាប់ យើង​មាន​ឪពុក​តែ​មួយ​គត់ គឺ​អុលឡោះ»។


ដូច្នេះ​សូម​បង​ប្អូន​ថែ​រក្សា​ខ្លួន​ឯង និង​ថែ​រក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​បាន​ផ្ទុក​ផ្ដាក់​ឲ្យ​បង​ប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង​ប្អូន​ថែ​រក្សា​ក្រុម‌ជំអះ​របស់​អុលឡោះ ដែល​ទ្រង់​បាន​លោះ​មក ដោយ‌សារ​ឈាម​របស់​អ៊ីសា។


បង​ប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឲ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បង​ប្អូន​បាន​ទទួល​រស‌អុលឡោះ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​បុត្រ​របស់​អុលឡោះ។ ដោយ‌សារ​រស‌អុលឡោះ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អ័ប្បា!» ឱ​អុលឡោះ​ជា​បិតា!


ដ្បិត​អុលឡោះ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើស‌លប់ ដើម្បី​លោះ​បង​ប្អូន។ ហេតុ​នេះ​ចូរ​ប្រើ​រូប​កាយ​របស់​បង​ប្អូន ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។


ដ្បិត​ដោយ‌សារ​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា បង​ប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​អុលឡោះ។


បង​ប្អូន​ពិត​ជា​បុត្រ​របស់​អុលឡោះ​មែន ព្រោះ​ទ្រង់​បាន​ចាត់​រស​នៃ​បុត្រា​របស់​ទ្រង់ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ដ​យើង គឺ​រស‌អុលឡោះ​នេះ​ហើយ ដែល​បន្លឺ​សំឡេង​ឡើង​ថា «អ័ប្បា! ឱ​អុលឡោះ​ជា​បិតា!»។


ក្រោយ​មក នៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ រហូត​មក​ដល់​កន្លែង​នេះ អ្នក​ឃើញ​ស្រាប់​ហើយ​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បី​អ្នក ដូច​ឪពុក​បី​កូន។


«អ្នក​រាល់​គ្នា​ជា​បុត្រ​ធីតា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ នៅ​ពេល​កាន់​ទុក្ខ មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់ ហើយ​ក៏​មិន​ត្រូវ​កោរ​សក់​ផ្នែក​ខាង​មុខ​ដែរ


អ៊ីស្រ‌អែល បាន​ធំ​ធាត់ មាន​កម្លាំង​រឹង‌ប៉ឹង (ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំ​មួន!) ហើយ​គេ​ក៏​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​ខ្លួន​មក គេ​បាន​មាក់‌ងាយ​អុលឡោះ​ដែល​ជា​ថ្ម​ដា និង​ជា​អ្នក​សង្គ្រោះ​របស់​ខ្លួន។


អ្នក​បាន​ប្រមាថ​មាក់‌ងាយ​អុលឡោះដែល​ជា​ថ្ម​ដា ហើយ​បាន​បង្កើត​អ្នក​មក អ្នក​បាន​បំភ្លេច​ទ្រង់​ដែល​ផ្តល់​ជីវិត​ឲ្យ​អ្នក។


អ៊ីស្រ‌អែល​ជា​ប្រជា‌ជាតិ​ឥត​ដឹង​ខុស​ត្រូវ ពួក​គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។


កាល​ពី​សម័យ​ដើម មាន​ណាពី​ក្លែង‌ក្លាយ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ។ ក្នុង​ចំណោម​បង​ប្អូន​ក៏​ដូច្នោះ​ដែរ គឺ​នឹង​មាន​តួន​ក្លែង‌ក្លាយ​មក​ស៊ក​សៀត បញ្ចូល​លទ្ធិ​ខុស ដែល​បណ្ដាល​ឲ្យ​វិនាស គេ​បដិសេធ​ពុំ​ព្រម​ទទួល​ស្គាល់​អ៊ីសា‌ជាអម្ចាស់ ដែល​បាន​លោះ​គេ​ឲ្យ​រួច​ពី​បាប​នោះ​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​អន្ដរាយ​យ៉ាង​ទាន់‌ហន់​មិន​ខាន។


សូម​គិត​មើល៍ អុលឡោះ‌ជា​បិតា​ស្រឡាញ់​យើង​ខ្លាំង​ដល់​កំរិត​ណា គឺ​ទ្រង់​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រ​របស់​ទ្រង់ ហើយ​យើង​ពិត​ជា​បុត្រ​របស់​ទ្រង់​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម