ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 58:9 - អាល់គីតាប

ប្រសិន​បើ​អ្នក​ស្រែក​អង្វរ អុលឡោះ‌តាអាឡា​នឹង​ស្តាប់​អ្នក។ បើ​អ្នក​ស្រែក​ហៅ​ទ្រង់ នោះ​ទ្រង់​នឹង​មាន​បន្ទូល​តប​មក​វិញ​ថា “យើង​មក​ហើយ!”។ ប្រសិន​បើ​អ្នក​ឈប់​ជិះ‌ជាន់ ឈប់​គំរាម​កំហែង ឈប់​ចោទ​មួល​បង្កាច់​គេ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បើធ្វើដូច្នេះ ពេល​អ្នក​ស្រែកហៅ ព្រះយេហូវ៉ា​នឹង​ឆ្លើយតប ពេល​អ្នក​ស្រែករកជំនួយ ព្រះអង្គ​នឹង​មានបន្ទូលថា​: ‘មើល៍! យើង​នៅទីនេះ’។ ប្រសិនបើ​អ្នក​ដក​នឹម ការចង្អុលដាក់គេ និង​ការ​ពោល​ពាក្យទុច្ចរិត ចេញ​ពី​កណ្ដាលចំណោម​អ្នក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នេះ បើ​អ្នក​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​នឹង​តប​ឆ្លើយ បើ​អ្នក​ស្រែក​រក នោះ​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ថា យើង​នៅ​ឯ​ណេះ​ហើយ គឺ​បើ​អ្នក​ដក​នឹម​របស់​អ្នក​ចេញ លែង​គំរាម​កំហែង ព្រម​ទាំងឈប់និយាយ​កាច​អាក្រក់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​អ្នក​ស្រែក​អង្វរ ព្រះ‌អម្ចាស់​នឹង​ព្រះ‌សណ្ដាប់​អ្នក។ បើ​អ្នក​ស្រែក​ហៅ​ព្រះអង្គ នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​តប​មក​វិញ​ថា “យើង​មក​ហើយ!”។ ប្រសិន​បើ​អ្នក​ឈប់​ជិះ‌ជាន់ ឈប់​គំរាម​កំហែង ឈប់​ចោទ​មួល​បង្កាច់​គេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នេះ បើ​ឯង​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តប​ឆ្លើយ បើ​ឯង​ស្រែក​រក នោះ​ទ្រង់​នឹង​មាន​បន្ទូល​ថា អញ​នៅ​ឯ​ណេះ​ហើយ គឺ​បើ​ឯង​ចោល​នឹម​របស់​ឯង​ចេញ លែង​ជន្ល​កំហែង ព្រម​ទាំង​លែង​ពោល ដោយ​កាច​អាក្រក់​ផង

សូមមើលជំពូក



អេសាយ 58:9
31 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​យក​ទៅ​ជូន​ឪពុក ទាំង​ពោល​ថា៖ «លោក​ឪពុក!»។ អ៊ីសា‌ហាក់​ឆ្លើយ​ឡើង​ថា៖ «ឪពុក​នៅ​ឯ​ណេះ! តើ​កូន​ណា​មួយ​ហ្នឹង?»។


ពេល​អ្នក​ទូរអា‌អង្វរ​ទ្រង់ ទ្រង់​នឹង​ឆ្លើយ​តប​មក​អ្នក​វិញ ហើយ​អ្នក​នឹង​ជូន​ជំនូន តាម​ពាក្យ​ដែល​លោក​បន់។


នៅ​ពេល​មាន​អាសន្ន ខ្ញុំ​បាន​អង្វរ​អុលឡោះ‌តាអាឡា អុលឡោះ‌តាអាឡា​ក៏​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​សេរី‌ភាព។


ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នា តែ​មាន​ចិត្ត​មិន​ទៀង។


អុលឡោះ‌តាអាឡា​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ទ្រង់ គឺ​អស់​អ្នក​ដែល​អង្វរ​ទ្រង់​ដោយ​សុទ្ធ​ចិត្ត។


ឥឡូវ​នេះ ខ្ញុំ​ដឹង​ច្បាស់​ថា អុលឡោះ‌តាអាឡា​សង្គ្រោះ ស្តេច​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តែង‌តាំង ទ្រង់​ឆ្លើយ​តប​នឹង​ស្តេច ពី​ទី‌សក្ការៈ​របស់​ទ្រង់​នៅ​សូរ៉កា គឺ​ទ្រង់​ប្រទាន​ឲ្យ​ស្តេច​មាន​ជ័យ‌ជំនះ ដោយ‌សារ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ ។


ចូរ​ស្វែង​រក​សុភ‌មង្គល​ពី​អុលឡោះ‌តាអាឡា នោះ​ទ្រង់​នឹង​ប្រោស​ប្រទាន​នូវ​អ្វីៗ ដែល​អ្នក​ប្រាថ្នា​ចង់​បាន។


នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុង‌រឿង​របស់​យើង។


គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ នៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។


គេ​មិច​ភ្នែក លើក​ដៃ​លើក​ជើង​ជា​សញ្ញា


កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​ទូរអា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​នឹង​លែង​យំ​សោក​ទៀត​ហើយ! ពេល​ណា​អ្នក​ស្រែក​ហៅ​រក​ទ្រង់ ទ្រង់​នឹង​ប្រណី​សន្ដោស ពេល​ណា​ទ្រង់​ឮ​សំឡេង​អ្នក ទ្រង់​នឹង​ឆ្លើយ​តប​មក​អ្នក​ជា​មិន​ខាន។


ចូរ​ស្វែង​រកអុលឡោះ‌តាអាឡា ក្នុង​ពេល​ដែល​ទ្រង់​ពេញ​ចិត្ត ឲ្យ​អ្នក​រាល់​គ្នា​រក​ទ្រង់​ឃើញ ចូរ​អង្វរ​រក​ទ្រង់ ក្នុង​ពេល​ដែល​ទ្រង់​នៅ​ជិត​អ្នក​រាល់​គ្នា។


តើ​អ្នក​រាល់​គ្នា​កំពុង​ចំអក​ឲ្យ​នរណា? តើ​អ្នក​រាល់​គ្នា​ហា​មាត់​យ៉ាង​ធំ ហើយ​លៀន​អណ្ដាត​ដាក់​នរណា? អ្នក​រាល់​គ្នា​ពិត​ជា​កូន​បះ‌បោរ និង​ពូជ​អ្នក​កុហក​មែន!


ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង គឺ​ត្រូវ​ដោះ​លែង​អ្នក​ទោស ដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌ ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញ ត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ឲ្យ​មាន​សេរី‌ភាព​ឡើង​វិញ ពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។


កុំ​នឹក​ស្មាន​ថា អុលឡោះ‌តាអាឡា​មាន​បារមី​ទន់​ខ្សោយ ពុំ​អាច​សង្គ្រោះ​អ្នក​រាល់​គ្នា​បាន​នោះ​ឡើយ ហើយ​កុំ​នឹក​ស្មាន​ថា ទ្រង់​មាន​ត្រចៀក​ធ្ងន់ ស្ដាប់​មិន​ឮ​នោះ​ដែរ!


យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ក្បត់អុលឡោះ‌តាអាឡា ហើយ​ងាក​ចេញ​ឆ្ងាយ​ពី​ម្ចាស់​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​អំពី​ការ​ជិះ‌ជាន់​អ្នក​ដទៃ ព្រម​ទាំង​ការ​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់ ជា​ពាក្យ​សំដី​ហូរ​ចេញ​ពី​ជម្រៅ​ចិត្ត​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​ពាក្យ​ភូត‌ភរ​ច្រំ‌ដែលៗ។


ពេល​នោះ យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ មុន​ពួក​គេ​អង្វរ​ករ​យើង​ទៅ​ទៀត ពេល​ពួក​គេ​កំពុង​តែ​សូម‌អង្វរ​នោះ យើង​សម្រេច​តាម​ពាក្យ​សុំ​របស់​គេ រួច​ស្រេច​ទៅ​ហើយ។


នៅ​ថ្ងៃ​ដែល​ខ្ញុំ​អង្វរ​រក​ទ្រង់ ទ្រង់​ចូល​មក​ជិត​ខ្ញុំ ទ្រង់​មាន​បន្ទូល​ថា “កុំ​ខ្លាច​អ្វី​ឡើយ!”។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ៖ «ដោយ​អ្នក​រាល់​គ្នា​ពោល​តែ​ពាក្យ​ឥត​បាន​ការ ហើយ​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​កុហក យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ខ្ញុំ​បាន​រៀប​រាប់​ទូរអា‌អង្វរ​ទ្រង់​ត​ទៅ​មុខ​ទៀត ខ្ញុំ​បាន​សារភាព​អំពើ​បាប​របស់​ខ្ញុំ ព្រម​ទាំង​បាប​របស់​ប្រជា‌ជាតិ​អ៊ីស្រ‌អែល ហើយ​ខ្ញុំ​ក៏​បាន​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ជា​ម្ចាស់របស់​ខ្ញុំ ស្ដី​អំពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។


អ្នក​នោះ ក៏​ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​ស្បថ​បំពាន​យក​ផង​ដែរ។ នៅ​ពេល​ដែល​គាត់​ដឹង​ខ្លួន​ថា​មាន​ទោសនោះ​គាត់​មិន​គ្រាន់​តែ​សង​វត្ថុ​ទាំង​អស់​ទៅ​ម្ចាស់​ដើម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ ពី​លើ​តម្លៃ​របស់​វត្ថុ​នោះ​ទៀត​ផង។


រីឯ​រូប​ព្រះ​ក្លែង‌ក្លាយ ដែល​អ្នក​រាល់​គ្នា​ទៅ​សាក​សួរ ផ្ដល់​តែ​ចម្លើយ​បោក​បញ្ឆោត​ប៉ុណ្ណោះ ពួក​ហោរា​ថ្លែង​អំពី​និមិត្ត‌ហេតុ​ក្លែង‌ក្លាយ សុបិន‌និមិត្ត​របស់​ពួក​គេ​សុទ្ធ​តែ​គ្មាន​ខ្លឹមសារ ពាក្យ​លើក​ទឹក​ចិត្ត​របស់​ពួក​គេ ក៏​ឥត​បាន​ការ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​ត្រូវ​វេទនា វង្វេង​ខ្ចាត់‌ខ្ចាយ​ដូច​ហ្វូង​ចៀម គ្មាន​អ្នក​គង្វាល។


យើង​នឹង​យក​មួយ​ភាគ​បី​ដែល​នៅ​សេស‌សល់​នេះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​បន្សុទ្ធ​ពួក​គេ​ដូច​បន្សុទ្ធ​ប្រាក់ និង​មាស។ ពួក​គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​ពួក​គេ​វិញ។ យើង​នឹង​ពោល​ថា: “អ្នក​ទាំង​នេះ​ជា​ប្រជា‌ជន​របស់​យើង” ហើយ​គេ​នឹង​ពោល​ថា: “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​យើង”»។