អេសេគាល 13:8 - អាល់គីតាប8 ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «ដោយអ្នករាល់គ្នាពោលតែពាក្យឥតបានការ ហើយរៀបរាប់អំពីនិមិត្តហេតុកុហក យើងនឹងដាក់ទោសអ្នករាល់គ្នា -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នករាល់គ្នាបញ្ចេញសេចក្ដីកំភូត ហើយឃើញពាក្យកុហកដូច្នេះ បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា មើល៍ យើងទាស់នឹងអ្នករាល់គ្នាហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ដោយអ្នករាល់គ្នាពោលតែពាក្យឥតបានការ ហើយរៀបរាប់អំពីនិមិត្តហេតុកុហក យើងនឹងដាក់ទោសអ្នករាល់គ្នា -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាបញ្ចេញសេចក្ដីកំភូត ហើយឃើញពាក្យកុហកដូច្នេះ បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល អញទាស់នឹងឯងរាល់គ្នាហើយ សូមមើលជំពូក |
ត្រូវពោលថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ក្រុងស៊ីដូនអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងទទួលសិរីរុងរឿងនៅក្នុងអ្នក។ ពេលណាយើងសម្រេចការវិនិច្ឆ័យទោសក្រុងនេះហើយ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា ហើយយើងនឹងសំដែងឲ្យអ្នកក្រុងនេះឃើញថា យើងជាម្ចាស់ដ៏វិសុទ្ធ។
នីនីវេអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងដុតកំទេចរទេះចំបាំងរបស់អ្នក ឲ្យទៅជាផេះ។ ពួកយុវជនរបស់អ្នកនឹងស្លាប់ដោយមុខដាវ។ យើងនឹងបញ្ឈប់អ្នក លែងឲ្យរឹបអូសយក ទ្រព្យសម្បត្តិពីអ្នកដទៃ ហើយគេនឹងលែងឮសូរសំឡេងពួកប្រតិភូ របស់អ្នកទៀតដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។