ប៉ុន្តែ ធ្នូរបស់យូសុះមានប្រៀបជាង យូសុះនៅតែខ្លាំងពូកែជានិច្ច។ សូមអំណាចនៃអុលឡោះជាម្ចាស់របស់យ៉ាកកូប ដែលគ្មាននរណាអាចយកជ័យជំនះបាន សូមទ្រង់ដែលជាអ្នកគង្វាល និងជាថ្មដារបស់ជនជាតិអ៊ីស្រអែល
អេសាយ 49:26 - អាល់គីតាប យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក ស៊ីសាច់ខ្លួនឯង ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន ដូចផឹកស្រាថ្មី។ ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា យើងនេះហើយជាអុលឡោះតាអាឡា ដែលសង្គ្រោះ និងលោះអ្នក យើងជាម្ចាស់របស់យ៉ាកកូប ជាម្ចាស់ប្រកបដោយអំណាច។ ព្រះគម្ពីរខ្មែរសាកល យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ស៊ីសាច់របស់ខ្លួនពួកគេ ហើយពួកគេនឹងស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី។ ពេលនោះ គ្រប់ទាំងសាច់នឹងដឹងថា យើងជាយេហូវ៉ា ជាព្រះសង្គ្រោះរបស់អ្នក ជាព្រះប្រោសលោះរបស់អ្នក ជាព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានឥទ្ធិឫទ្ធិរបស់យ៉ាកុប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក ស៊ីសាច់ខ្លួនឯង ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន ដូចផឹកស្រាថ្មី។ ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា យើងនេះហើយជាព្រះអម្ចាស់ ដែលសង្គ្រោះ និងលោះអ្នក យើងជាព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធានុភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនឯងត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានឥទ្ធិឫទ្ធិនៃយ៉ាកុប។ |
ប៉ុន្តែ ធ្នូរបស់យូសុះមានប្រៀបជាង យូសុះនៅតែខ្លាំងពូកែជានិច្ច។ សូមអំណាចនៃអុលឡោះជាម្ចាស់របស់យ៉ាកកូប ដែលគ្មាននរណាអាចយកជ័យជំនះបាន សូមទ្រង់ដែលជាអ្នកគង្វាល និងជាថ្មដារបស់ជនជាតិអ៊ីស្រអែល
សូមឲ្យគេទទួលស្គាល់ថា មានតែទ្រង់ប៉ុណ្ណោះដែលជាអុលឡោះតាអាឡា ទ្រង់ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត នៅលើផែនដីទាំងមូល!។
អុលឡោះតាអាឡាបានសំដែងឲ្យគេស្គាល់ទ្រង់ ទ្រង់កាត់ទោសគេ មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាម្ចាស់របស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។
ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល គឺម្ចាស់ដ៏មានអំណាច របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: យើងនឹងដណ្ដើមយកជ័យជំនះពីបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង!
អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតអុលឡោះជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលនៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម!
ពេលនោះ អ្នកនឹងច្រៀងចំអកឲ្យស្ដេចស្រុកបាប៊ីឡូនដូចតទៅ: ស្ដេចដែលជិះជាន់គេ ទៅណាបាត់ហើយ? អំណាចផ្ដាច់ការ ទៅណាបាត់ហើយ?
សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់ ជ្រកកោនជាមួយបងប្អូនផង! សូមលាក់គេកុំឲ្យមេបំផ្លាញរកឃើញ! ពេលណាចប់ការសង្កត់សង្កិន និងការសម្លាប់រង្គាល ពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក
ទុកជាសញ្ញាបញ្ជាក់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនៅក្នុងស្រុកអេស៊ីប។ ពេលជនជាតិអេស៊ីបទូរអាសូមអុលឡោះតាអាឡាជួយពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់អស់អ្នកដែលជិះជាន់ពួកគេ ទ្រង់នឹងចាត់អ្នកសង្គ្រោះម្នាក់ឲ្យមកការពារ និងរំដោះពួកគេ។
នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃយើង យើងបានផ្ញើជីវិតលើទ្រង់ ហើយទ្រង់សង្គ្រោះយើង យើងបានផ្ញើជីវិតលើអុលឡោះតាអាឡាមែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតទ្រង់សង្គ្រោះយើង!»។
អុលឡោះតាអាឡាគ្រប់គ្រងលើយើង ទ្រង់ប្រទានច្បាប់ទម្លាប់មកយើង ទ្រង់ជាស្តេចរបស់យើង មានតែទ្រង់ទេដែលសង្គ្រោះយើង។
ជនជាតិអ៊ីស្រអែលជាកូនចៅ របស់យ៉ាកកូបអើយ ឥឡូវនេះ អុលឡោះតាអាឡាដែលបានបង្កើត និងសូនអ្នក ទ្រង់មានបន្ទូលថា៖ កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។
ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងជាម្ចាស់ដ៏វិសុទ្ធនៃជនជាតិអ៊ីស្រអែល ជាអ្នកសង្គ្រោះរបស់អ្នក។ យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវ ដើម្បីលោះអ្នក យើងក៏បានប្រគល់ស្រុកអេត្យូពី និងស្រុកសេបា ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។
ដើម្បីឲ្យមនុស្សក្នុងពិភពលោកទាំងមូល តាំងពីទិសខាងកើតដល់ទិសខាងលិច ទទួលស្គាល់ថា ក្រៅពីយើង ព្រះឯទៀតៗសុទ្ធតែឥតបានការ។ យើងនេះហើយជាអុលឡោះតាអាឡា គ្មានម្ចាស់ណាផ្សេងទៀតឡើយ។
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រអែល ដែលបានលោះអ្នក មានបន្ទូលថា: យើងនេះហើយជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន ប្រយោជន៍ដល់អ្នក យើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ា ដែលអ្នកកំពុងតែដើរ។
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធ និងជាម្ចាស់ដែលលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ទ្រង់មានបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់អុលឡោះតាអាឡា ដែលមានចិត្តស្មោះស្ម័គ្រ ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលបានជ្រើសរើសអ្នក។
អ្នកភ្លេចអុលឡោះតាអាឡាដែលបានបង្កើតអ្នក គឺទ្រង់ដែលបានលាតសន្ធឹងផ្ទៃមេឃ និងចាក់គ្រឹះនៃផែនដី។ រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ មនុស្សដែលសង្កត់សង្កិន ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។ ពួកគេពុំអាចគំរាមកំហែងអ្នក រហូតតទៅបានឡើយ។
យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ផឹកពីពែងនេះវិញ។ គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា “ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!” ពេលនោះ អ្នកក៏ក្រាបចុះ ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។
អ្នកនឹងបានរឹងមាំ ដោយសារសេចក្ដីសុចរិត ហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ។ គ្មាននរណាមកសង្កត់សង្កិន មកបំភ័យ ឲ្យអ្នកតក់ស្លុតទៀតទេ។
ប្រជាជាតិ និងស្ដេចទាំងឡាយ នឹងធ្វើជាមេដោះរបស់អ្នក។ អ្នកនឹងទទួលស្គាល់ថា អ្នកសង្គ្រោះរបស់អ្នក គឺអុលឡោះតាអាឡា ម្ចាស់ដែលលោះអ្នក គឺម្ចាស់របស់យ៉ាកកូប ជាម្ចាស់ប្រកបដោយអំណាច។
ប្រជាជនងាកទៅខាំខាងស្ដាំ គេនៅតែឃ្លាន ងាកទៅត្របាក់ខាងឆ្វេង ក៏នៅតែមិនបានឆ្អែតដដែល ដូច្នេះ ម្នាក់ៗហែកសាច់ឈាមរបស់ខ្លួនឯងស៊ី
ដ្បិតទ្រង់បំបាក់នឹម ដែលខ្មាំងសត្រូវដាក់លើគេ ទ្រង់រំដោះគេឲ្យរួចពីការជិះជាន់ សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចនៅជំនាន់ដែលទ្រង់រំដោះ បុព្វបុរសរបស់គេឲ្យរួចពីកណ្ដាប់ដៃ នៃជនជាតិម៉ាឌានដែរ។
យើងនឹងស្វែងរកចៀមដែលបាត់ យើងនឹងនាំចៀមវង្វេងឲ្យត្រឡប់មកវិញ យើងនឹងរុំរបួសឲ្យចៀមរបួស ហើយព្យាបាលចៀមឈឺឲ្យជាមានកម្លាំងឡើងវិញ។ រីឯចៀមធាត់ៗ មានកម្លាំងមាំមួន យើងនឹងដកវាចេញ។ យើងនឹងឃ្វាលហ្វូងចៀមរបស់យើងដោយយុត្តិធម៌»។
យើងនឹងធ្វើឲ្យអ៊ីស្រអែល ជាប្រជារាស្ត្រយើង ស្គាល់នាមដ៏វិសុទ្ធរបស់យើង ហើយយើងមិនឲ្យពួកគេប្រមាថនាមដ៏វិសុទ្ធរបស់យើងទៀតឡើយ។ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។
បន្ទាប់មក គេយកធុងចេញទៅក្រៅទីក្រុង ដើម្បីបញ្ជាន់ផ្លែ ពេលនោះ មានឈាមហូរចេញពីធុងមកមានកំពស់ត្រឹមមាត់សេះ ចម្ងាយប្រមាណបីរយគីឡូម៉ែត្រ។
ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏បរិសុទ្ធ និងបង្ហូរឈាមពួកណាពី ទ្រង់ឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។
ខ្ញុំឃើញស្ដ្រីនោះស្រវឹងឈាមរបស់ប្រជាជនដ៏បរិសុទ្ធ និងឈាមអស់អ្នកដែលជាបន្ទាល់របស់អ៊ីសា។ ពេលឃើញស្ដ្រីនោះ ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។
នៅពេលដែលទ័ពទាំងបីរយនាក់ផ្លុំស្នែង អុលឡោះតាអាឡាបានធ្វើឲ្យជនជាតិម៉ាឌានកាប់សម្លាប់គ្នាឯង ហើយរត់គេចខ្លួនរហូតដល់បេតស៊ីតា តាមផ្លូវទៅសេរេរ៉ា ហើយរហូតដល់មាត់ស្ទឹង នៅភូមិអបិល-មហូឡា ដែលនៅទល់មុខនឹងភូមិតាបាត់។