Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 14:4 - អាល់គីតាប

4 ពេល​នោះ អ្នក​នឹង​ច្រៀង​ចំអក​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដូច​ត​ទៅ: ស្ដេច​ដែល​ជិះ‌ជាន់​គេ ទៅ​ណា​បាត់​ហើយ? អំណាច​ផ្ដាច់​ការ ទៅ​ណា​បាត់​ហើយ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 អ្នក​នឹង​លើកយក​ពាក្យចំអក​នេះ​ដាក់​ស្ដេច​បាប៊ីឡូន​ថា​៖ “ពួក​សង្កត់សង្កិន​បាន​ឈប់​យ៉ាងណាហ្ន៎​! ការច្រឡោតខឹង​បាន​ឈប់​យ៉ាងណាហ្ន៎​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អ្នក​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ី‌ឡូន​ថា៖ ពួក​សង្កត់‌សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​នោះ អ្នក​នឹង​ច្រៀង​ចំអក​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដូច​ត​ទៅ: ស្ដេច​ដែល​ជិះ‌ជាន់​គេ ទៅ​ណា​បាត់​ហើយ? អំណាច​ផ្ដាច់​ការ ទៅ​ណា​បាត់​ហើយ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​ឯង​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ីឡូន​ថា យី​អើ ពួក​សង្កត់‌សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎

សូមមើលជំពូក ចម្លង




អេសាយ 14:4
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​នេប៊ូ‌ក្នេសា​ប្រមូល​វត្ថុ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា គឺ​របស់​ទាំង​តូច ទាំង​ធំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ដំណាក់​ស្តេច និង​ផ្ទះ​របស់​ពួក​មន្ត្រី នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។


សេចក្ដី​ប្រកាស​ស្តី​អំពី​ស្រុក​បាប៊ី‌ឡូន ដែល​អេសាយ​ជា​កូន​របស់​លោក​អម៉ូស បាន​ឃើញ​ក្នុង​និមិត្ត​ដ៏​អស្ចារ្យ:


រីឯ​បាប៊ី‌ឡូន ជា​ក្រុង​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង រាជា‌ណាចក្រ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​ខាល់ដេ មាន​មោទន‌ភាព នឹង​ត្រូវ​អុលឡោះ​រំលាយ ដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ដែរ។


ព្រម​ទាំង​ធ្វើ​ឲ្យ​ពិភព​លោក​ក្លាយ​ទៅ​ជា ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ និង​កំទេច​ទីក្រុង​នានា ហើយ​មិន​ដែល​ដោះ​លែង​ឈ្លើយ​សឹក ទាល់​តែ​សោះ​នុ៎ះ?”។


អុលឡោះ‌តាអាឡា​ផ្ដួល​រំលំ​អំណាច​ដ៏​ឃោរ‌ឃៅ ទ្រង់​បំបាក់​ដំបង​រាជ្យ​របស់​ជន​កំណាច


គឺ​មនុស្ស​ដែល​មាន​ចិត្ត​កាច​សាហាវ វាយ​ធ្វើ​បាប​ប្រជា‌ជន​ឥត​ស្រាក‌ស្រាន្ត មនុស្ស​ដែល​មាន​ចិត្ត​កំរោល ហើយ​យក​ប្រជា‌ជាតិ​ទាំង‌ឡាយ​ធ្វើ​ជា​ចំណុះ និង​តាម​ព្យាបាទ​ពួក​គេ​ឥត​ត្រា​ប្រណី។


សូម​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​សាសន៍​ម៉ូអាប់ ជ្រក​កោន​ជា​មួយ​បង​ប្អូន​ផង! សូម​លាក់​គេ​កុំ​ឲ្យ​មេ​បំផ្លាញ​រក​ឃើញ! ពេល​ណា​ចប់​ការ​សង្កត់‌សង្កិន និង​ការ​សម្លាប់​រង្គាល ពេល​ណា​មេ​បំផ្លាញ​ចាក​ចេញ​បាត់​ពី​ស្រុក


ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច គឺ​សម្ពន្ធ​មិត្ត​នឹង​ក្បត់​គ្នា​ឯង មេ​បំផ្លាញ​នឹង​បំផ្លិច‌បំផ្លាញ។ កង‌ទ័ព​អេឡាម​អើយ ចូរ​នាំ​គ្នា​វាយ​លុក​ទៅ កង‌ទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ទៅ ដ្បិត​អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​អំនួត ទាំង​អស់​គ្នា។


ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ចូរ​ធ្លាក់​ក្នុង​ទី​ងងឹត​ទៅ! គេ​នឹង​លែង​ហៅ​អ្នក​ថា​ជា ម្ចាស់​គ្រប់‌គ្រង​លើ​នគរ​នានា​ទៀត​ហើយ។


យើង​នឹង​ឲ្យ​ពួក​សង្កត់‌សង្កិន​អ្នក ស៊ី​សាច់​ខ្លួន​ឯង ហើយ​ឲ្យ​គេ​ស្រវឹង​នឹង​ហុត​ឈាម​របស់​ខ្លួន ដូច​ផឹក​ស្រា​ថ្មី។ ពេល​នោះ សត្វ​លោក​ទាំង​អស់​នឹង​ដឹង​ថា យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា ដែល​សង្គ្រោះ និង​លោះ​អ្នក យើង​ជាម្ចាស់​របស់​យ៉ាកកូប ជា​ម្ចាស់​ប្រកប​ដោយ​អំណាច។


អ្នក​ភ្លេចអុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​អ្នក គឺ​ទ្រង់​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​ចាក់​គ្រឹះ​នៃ​ផែនដី។ រៀង​រាល់​ថ្ងៃ អ្នក​ចេះ​តែ​ភ័យ​ញ័រ​នៅ​ចំពោះ​មុខ មនុស្ស​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​មាន​កម្លាំង​បំផ្លាញ​អ្នក​បាន។ ពួក​គេ​ពុំ​អាច​គំរាម​កំហែង​អ្នក រហូត​ត​ទៅ​បាន​ឡើយ។


យើង​នឹង​ឲ្យ​សត្រូវ​ដែល​ធ្វើ​បាប​អ្នក ផឹក​ពី​ពែង​នេះ​វិញ។ គឺ​ពួក​នោះ​ដែល​ធ្លាប់​ពោល​មក​អ្នក​ថា “ក្រាប​ចុះ ទុក​ឲ្យ​យើង​ដើរ​លើ​ខ្នង​ឯង!” ពេល​នោះ អ្នក​ក៏​ក្រាប​ចុះ ធ្វើ​ដូច​ដី និង​ដូច​ផ្លូវ​ដែល​គេ​ដើរ​ជាន់។


អ្នក​នឹង​បាន​រឹង‌មាំ ដោយ‌សារ​សេចក្ដី​សុចរិត ហើយ​អ្នក​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ គ្មាន​នរណា​មក​សង្កត់‌សង្កិន មក​បំភ័យ ឲ្យ​អ្នក​តក់‌ស្លុត​ទៀត​ទេ។


ដ្បិត​ទ្រង់​បំបាក់​នឹម ដែល​ខ្មាំង​សត្រូវ​ដាក់​លើ​គេ ទ្រង់​រំដោះ​គេ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់ សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ ដូច​នៅ​ជំនាន់​ដែល​ទ្រង់​រំដោះ បុព្វបុរស​របស់​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ នៃ​ជន‌ជាតិ​ម៉ាឌាន​ដែរ។


យើង​នឹង​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ភ័យ​តក់‌ស្លុត ដោយ​ឃើញ​ពួក​គេ​វេទនា​បែប​នេះ។ គ្រប់​ទី​កន្លែង​ដែល​យើង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ មនុស្ស‌ម្នា​នឹង​មាក់‌ងាយ ចំអក​ឲ្យ​ពួក​គេ ព្រម​ទាំង​យក​ឈ្មោះ​ពួក​គេ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា​ទៀត​ផង។


ប្រជា‌ជន​ទាំង‌ឡាយ​ដែល​នៅ​ជិត​ខាង ហើយ​ស្គាល់​ឈ្មោះ​ម៉ូអាប់​យ៉ាង​ច្បាស់​អើយ ចូរ​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​ម៉ូអាប់ ដោយ​ពោល​ថា “ហេតុ​អ្វី​បាន​ជា​មហា​អំណាច ត្រូវ​រលំ​បែប​នេះ?”។


ម្ដេច​ក៏​មាស​ប្រែ​ជា​ស្រអាប់ ហើយ​មាស​ដ៏​សុទ្ធ​ប្រែ​ជា​បាត់​រស្មី​ដូច្នេះ! ថ្ម​ម៉ាស្ជិទ​នៅ​រប៉ាត់‌រប៉ាយ​គ្រប់​ទី​កន្លែង តាម​ដង​ផ្លូវ​ទាំង​អស់!


ពេល​ឃើញ​យើង​វាយ​ប្រដៅ និង​ដាក់​ទោស​អ្នក តាម​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​យើង​ដូច្នេះ ប្រជា‌ជាតិ​នានា​នៅ​ជុំ‌វិញ​នឹង​មើល‌ងាយ ជេរ​ប្រមាថ​អ្នក។ ពួក​គេ​តក់‌ស្លុត ហើយ​យក​រឿង​របស់​អ្នក​ទៅ​ព្រមាន​គ្នា។ យើង​ជាអុលឡោះ‌តាអាឡា យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​សេចក្ដី​នេះ។


ទ្រង់​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សា‌បក្សី​នៅ​លើ​មេឃ មក​ក្នុង​ដៃ​ស្តេច ឲ្យ​ស្តេច​គ្រប់‌គ្រង​ទាំង​អស់ ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ស្តេច​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។


អ្នក​មុខ​ជា​រង​គ្រោះ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ ដែល​អ្នក​បាន​ប្រព្រឹត្ត​នៅ​ស្រុក​លីបង់។ អ្នក​បាន​សម្លាប់​រង្គាល​ហ្វូង​សត្វ ដូច្នេះ ហ្វូង​សត្វ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច! អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះ ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក និង​ក្រុង​នានា។


ខ្ញុំ​ឃើញ​ស្ដ្រី​នោះ​ស្រវឹង​ឈាម​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ឈាម​អស់​អ្នក​ដែល​ជា​បន្ទាល់​របស់​អ៊ីសា។ ពេល​ឃើញ​ស្ដ្រី​នោះ ខ្ញុំ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់។


គេ​ពោល​ថា “វេទនា​ហើយ! វេទនា​ហើយ​មហា​នគរ​ដែល​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក ក្រណាត់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិន‌ឆ្អៅ ព្រម​ទាំង​ពាក់​មាស​ត្បូង និង​ពេជ្រ​តុប‌តែង​ខ្លួន!


សូរ៉កា​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ សាវ័ក និង​ណាពី ចូរ​អរ​សប្បាយ​ដែរ ដ្បិត​អុលឡោះ​បាន​រក​យុត្ដិធម៌​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ដាក់​ទោស​ក្រុង​នេះ​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម