Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 43:3 - អាល់គីតាប

3 ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​អ្នក‌សង្គ្រោះ​របស់​អ្នក។ យើង​បាន​ប្រគល់​ប្រជា‌ជន​អេស៊ីប​ឲ្យ​សត្រូវ ដើម្បី​លោះ​អ្នក យើង​ក៏​បាន​ប្រគល់​ស្រុក​អេត្យូ‌ពី និង​ស្រុក​សេបា ជា​ថ្នូរ​ឲ្យ​គេ ដើម្បី​លោះ​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ដ្បិត​យើង​ជា​យេហូវ៉ា ព្រះ​របស់អ្នក យើងជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល គឺជា​ព្រះសង្គ្រោះ​របស់អ្នក​។ យើង​ប្រគល់​អេហ្ស៊ីប​ជា​ថ្លៃលោះ​របស់អ្នក ព្រមទាំង​ប្រគល់​អេត្យូពី និង​សាបា​ជំនួស​អ្នក​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​សង្គ្រោះ​របស់​អ្នក យើង​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​អ្នក ព្រម​ទាំង​ស្រុក​អេធី‌យ៉ូពី និង​ស្រុក​សេបា ជំនួស​អ្នក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក។ យើង​បាន​ប្រគល់​ប្រជា‌ជន​អេស៊ីប​ឲ្យ​សត្រូវ ដើម្បី​លោះ​អ្នក យើង​ក៏​បាន​ប្រគល់​ស្រុក​អេត្យូ‌ពី និង​ស្រុក​សេបា ជា​ថ្នូរ​ឲ្យ​គេ ដើម្បី​លោះ​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដ៏​សង្គ្រោះ​របស់​ឯង អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​ឯង ព្រម​ទាំង​ស្រុក​អេធីយ៉ូពី នឹង​ស្រុក​សេបា ជំនួស​ឯង​ផង

សូមមើលជំពូក ចម្លង




អេសាយ 43:3
29 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​គូស មាន សេបា ហាវី‌ឡា សាបតា‌រ៉ាម៉ា និង​សាបតិ‌កា។ កូន​ចៅ​របស់​រ៉ាម៉ា មាន សេបា និង​ដេដាន់។


ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​តើស៊ីស​ និង​នៅ​កោះ​នានា នឹង​យក​ជំនូន​មក​ជូន​ស្តេច ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបា​ ក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ជូន​ដែរ។


ពួក​នា​ម៉ឺន​មន្ត្រី​ទាំង​ប៉ុន្មាន​ជម្រាប​ស្តេច​ថា៖ «តើ​ជន​នេះ​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​លំបាក​ដល់​កាល​ណា​ទៀត? សូម​ស្តេច​បើក​ឲ្យ​ពួក​គេ​ចេញ​ទៅ​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ​ទៅ តើ​ស្តេច​មិន​ទាន់​ជ្រាប​ថា ស្រុក​អេស៊ីប​កំពុង​តែ​វិនាស​ទេ​ឬ?»។


«យើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


អុលឡោះ​តែងតែ​រំដោះ​មនុស្ស​សុចរិត​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ តែ​ទ្រង់​ឲ្យ​មនុស្ស​អាក្រក់​រង​ទុក្ខ​ជំនួស​វិញ។


មនុស្ស​អាក្រក់​រង​ទុក្ខ​ជំនួស​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​រង​ទុក្ខ​ជំនួស​មនុស្ស​ទៀង‌ត្រង់។


ទុក​ជា​សញ្ញា​បញ្ជាក់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពេល​ជន‌ជាតិ​អេស៊ីប​ទូរអា​សូមអុលឡោះ‌តាអាឡា​ជួយ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះ‌ជាន់​ពួក​គេ ទ្រង់​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​ឲ្យ​មក​ការពារ និង​រំដោះ​ពួក​គេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «អេសាយ​ជា​អ្នក​បម្រើ​របស់​យើង ដើរ​ខ្លួន​ទទេ ហើយ​ឥត​ពាក់​ស្បែក​ជើង​ដូច្នេះ ទុក​ជា​ទី​សំគាល់ និង​ជា​ប្រផ្នូល​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​អេត្យូ‌ពី ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ទៀត


ចូរ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ ចូរ​ឃ្លាត​ចាក​ពី​គន្លង​ធម៌ កុំ​និយាយ​អំពី​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិ អ៊ីស្រ‌អែល​ប្រាប់​យើង​ទៀត!”។


កូន​ចៅ​យ៉ាកកូប! ពូជ‌ពង្ស​អ៊ីស្រ‌អែល​អើយ! អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែន តែ​កុំ​ភ័យ​ខ្លាច​អ្វី យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល យើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យើង​មាន​នាម​ថា អុលឡោះ‌តាអាឡា យើង​មិន​ប្រគល់​សិរី‌រុង‌រឿង​របស់​យើង ទៅ​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! យើង​ក៏​មិន​ឲ្យ​ព្រះ​ក្លែង‌ក្លាយ​ណា ទទួល​ការ​សរសើរ​តម្កើង​ជំនួស​យើង​ដែរ!


មាន​តែ​យើង​ទេ​ជាអុលឡោះ‌តាអាឡា ក្រៅ​ពី​យើង គ្មាន​អ្នក‌សង្គ្រោះ​ណា​ទៀត​ឡើយ


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: សម្បត្តិ​របស់​ស្រុក​អេស៊ីប និង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូ‌ពី រីឯ​ប្រជា‌ជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបា នឹង​ឆ្លង​កាត់​តាម​អ្នក ហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នក ទាំង​ជាប់​ច្រវាក់ គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក ហើយ​ប្រកាស​ប្រាប់​អ្នក​ថា: “អុលឡោះ​នៅ​ជា​មួយ​អស់​លោក​ពិត​មែន ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​ទេ ដ្បិត​ព្រះ​ទាំង‌ឡាយ​សុទ្ធ​តែ​ឥត​បាន​ការ។


ឱ​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ជា​អ្នក‌សង្គ្រោះ​អើយ មនុស្ស​លោក​ពិបាក​រក​ឃើញ​ទ្រង់​ណាស់!


ចូរ​យក​សំណុំ​រឿង និង​បង្ហាញ​ភស្តុតាង​មក​មើល ចូរ​ពិភាក្សា​គ្នា​ទៅ។ តាំង​ពី​បុរាណ​កាល​មក តើ​នរណា​បាន​ប្រាប់​ទុក​ជា​មុន នូវ​ហេតុ‌ការណ៍​ទាំង​អំបាល‌ម៉ាន ដែល​កើត​មាន​នៅ​ពេល​នេះ? គឺ​មាន​តែ​យើង​ដែល​ជាអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ ដែល​បាន​ប្រាប់​ជា​មុន ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ទៀត​ទេ។ យើង​ជា​ម្ចាស់​ដ៏​សុចរិត និង​ជា​អ្នក‌សង្គ្រោះ ក្រៅ​ពី​យើង គ្មាន​អ្នក‌សង្គ្រោះ​ដ៏​សុចរិត ណា​ទៀត​ឡើយ។


យើង​នឹង​ឲ្យ​ពួក​សង្កត់‌សង្កិន​អ្នក ស៊ី​សាច់​ខ្លួន​ឯង ហើយ​ឲ្យ​គេ​ស្រវឹង​នឹង​ហុត​ឈាម​របស់​ខ្លួន ដូច​ផឹក​ស្រា​ថ្មី។ ពេល​នោះ សត្វ​លោក​ទាំង​អស់​នឹង​ដឹង​ថា យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា ដែល​សង្គ្រោះ និង​លោះ​អ្នក យើង​ជាម្ចាស់​របស់​យ៉ាកកូប ជា​ម្ចាស់​ប្រកប​ដោយ​អំណាច។


ប្រជា‌ជាតិ និង​ស្ដេច​ទាំង‌ឡាយ នឹង​ធ្វើ​ជា​មេ​ដោះ​របស់​អ្នក។ អ្នក​នឹង​ទទួល​ស្គាល់​ថា អ្នក‌សង្គ្រោះ​របស់​អ្នក គឺអុលឡោះ‌តាអាឡា ម្ចាស់​ដែល​លោះ​អ្នក គឺ​ម្ចាស់​របស់​យ៉ាកកូប ជា​ម្ចាស់​ប្រកប​ដោយ​អំណាច។


ទ្រង់​មាន​បន្ទូល​ថា: អ្នក​ទាំង​នោះ​ពិត​ជា​ប្រជា‌រាស្ត្រ​របស់​យើង​មែន ពិត​ជា​កូន​ចៅ​ដែល​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត! ទ្រង់​តែងតែ​សង្គ្រោះ​ពួក​គេ​ជា‌និច្ច


ទ្រង់​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​តែងតែ​សង្គ្រោះ​យើង​ខ្ញុំ នៅ​ពេល​មាន​អាសន្ន។ ហេតុ​ដូច​ម្ដេច​បាន​ជា​ទ្រង់​នៅ​ព្រងើយ ហាក់​ដូច​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​មក ស្នាក់​តែ​មួយ​យប់​ក្នុង​ស្រុក​នេះ​ទៅ​វិញ?


«ដូច្នេះ នៅ​លើក​នេះ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ ស្គាល់​អំណាច និង​បារមី​របស់​យើង ហើយ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា អុលឡោះ‌តាអាឡា​មែន!»។


យើង​នឹង​ធ្វើ​ឲ្យ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​យើង ស្គាល់​នាម​ដ៏‌វិសុទ្ធ​របស់​យើង ហើយ​យើង​មិន​ឲ្យ​ពួក​គេ​ប្រមាថ​នាម​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ឡើយ។ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


ចំណែក​ឯ​យើង​វិញ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក តាំង​ពី​ស្រុក​អេស៊ីប អ្នក​មិន​ស្គាល់​ម្ចាស់​ណា​ផ្សេង ទៀត​ក្រៅ​ពី​យើង​ទេ ក្រៅ​ពី​យើង ក៏​គ្មាន​អ្នក‌សង្គ្រោះ​ណា​ដែរ។


យើង អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​យើង​បរិសុទ្ធ។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ទៅ​ជា​មិន​បរិសុទ្ធ ដោយ​សារ​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​នោះ​ឡើយ។


«កូន​ចៅ​អ៊ីស្រ‌អែល​អើយ យើង​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ប្រសើរ​ជាង ជន‌ជាតិ​អេត្យូ‌ពី​ទេ។ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យើង​ក៏​បាន​នាំ​ជន‌ជាតិ​ភីលី‌ស្ទីន ចេញ​ពី​ស្រុក​កាប់‌ថោរ ព្រម​ទាំង​នាំ​ជន‌ជាតិ​ស៊ីរី​ចេញ​ពី​ស្រុក​គៀរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ស្តេច​របស់​អ្នក មក​រក​អ្នក​ហើយ គាត់​សុចរិត គាត់​នាំ​ការ​សង្គ្រោះ​មក គាត់​មាន​ចិត្ត​ស្លូត‌បូត គាត់​នៅ​លើ​ខ្នង​លា គឺ​គាត់​នៅ​លើ​ខ្នង​កូន​លា។


មាន​អុលឡោះ​តែ​មួយ​ទេ ដែល​ជា​ម្ចាស់‌សង្គ្រោះ​យើង ដោយ‌សារ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង បារមី​ឧត្ដុង្គ‌ឧត្ដម ចេស្ដា និង​អំណាច​ដែល​ទ្រង់​មាន​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ហើយ​ទ្រង់​ក៏​មាន​នៅ​ពេល​នេះ និង​អស់‌កល្ប​ត​រៀង​ទៅ។ អាម៉ីន!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម