ប៉ុន្តែ ខ្ញុំដឹងថាអ្នកដែលលោះខ្ញុំ ទ្រង់នៅអស់កល្បជានិច្ច ទ្រង់នឹងក្រោកឈរឡើងក្រោយគេបង្អស់ នៅលើផែនដី។
អេសាយ 41:14 - អាល់គីតាប កូនចៅយ៉ាកកូប! ពូជពង្សអ៊ីស្រអែលអើយ! អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន តែកុំភ័យខ្លាចអ្វី យើងជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល យើងជួយអ្នក និងលោះអ្នកជាមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបជាដង្កូវអើយ មនុស្សនៃអ៊ីស្រាអែលអើយ កុំខ្លាចឡើយ យើងនឹងជួយអ្នក! ព្រះប្រោសលោះរបស់អ្នកជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល! នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយអ្នករាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងជួយអ្នក ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គជាអ្នកប្រោសលោះអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅយ៉ាកុប! ពូជពង្សអ៊ីស្រាអែលអើយ! អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន តែកុំភ័យខ្លាចអ្វី យើងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល យើងជួយអ្នក និងលោះអ្នកជាមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយឯងរាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនឹងជួយឯង ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាអ្នកប្រោសលោះឯង |
ប៉ុន្តែ ខ្ញុំដឹងថាអ្នកដែលលោះខ្ញុំ ទ្រង់នៅអស់កល្បជានិច្ច ទ្រង់នឹងក្រោកឈរឡើងក្រោយគេបង្អស់ នៅលើផែនដី។
ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ ហើយកូនមនុស្សដែលមិនខុសពីជន្លេន តើគេរឹតតែអន់យ៉ាងណាទៅទៀត!»។
អុលឡោះតាអាឡាអើយ សូមប្រោសប្រណី ទទួលពាក្យដែលខ្ញុំជម្រាបជូន ព្រមទាំងទទួលគំនិតដែលខ្ញុំរិះគិត នៅចំពោះទ្រង់នេះផង ដ្បិតទ្រង់ជាថ្មដា និងជាម្ចាស់ដែលការពារខ្ញុំ!។
រីឯខ្ញុំវិញ គេលែងចាត់ទុកខ្ញុំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយខ្ញុំ។
អុលឡោះនៅក្នុងកន្លែងមួយ ហើយកន្លែងនោះនឹងមិនរង្គើសោះឡើយ។ ទ្រង់នឹងសង្គ្រោះកន្លែងនោះ តាំងពីពេលថ្ងៃរះ។
ពួកគេនឹកឃើញថា អុលឡោះជាថ្មដារបស់ពួកគេ ហើយថាអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតបានការពារពួកគេ។
ពួកឈ្លើយសឹកដែលអុលឡោះតាអាឡាបានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសំរែកយំថ្ងូរ លែងមានទៀតហើយ។
ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថអុលឡោះតាអាឡា ជាម្ចាស់ដែលនៅអស់កល្ប។ ប្រហែលជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នក ឮពាក្យរបស់មេទ័ពនោះដែរ ហើយទ្រង់មុខជាដាក់ទោសគេ ព្រោះតែពាក្យដែលទ្រង់បានឮ។ ហេតុនេះ សូមទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់អ្មក សូមទ្រង់មេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាម្ចាស់របស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសំដែងបារមី រកយុត្តិធម៌ឲ្យអ្នក។
អុលឡោះតាអាឡាដែលបានលោះអ្នករាល់គ្នា គឺម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: ដោយយល់ដល់អ្នករាល់គ្នា យើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន ដើម្បីរំលំអំណាចរបស់ពួកគេ។ ពេលនោះ ជនជាតិខាល់ដេនឹងរត់ខ្ចាត់ខ្ចាយ ដោយជិះសំពៅ ជាកន្លែងដែលពួកគេធ្លាប់ហ៊ោសប្បាយ។
ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងជាម្ចាស់ដ៏វិសុទ្ធនៃជនជាតិអ៊ីស្រអែល ជាអ្នកសង្គ្រោះរបស់អ្នក។ យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវ ដើម្បីលោះអ្នក យើងក៏បានប្រគល់ស្រុកអេត្យូពី និងស្រុកសេបា ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។
យើងលុបបំបាត់ទោស និងកំហុសរបស់អ្នក ដូចពពករសាត់បាត់ទៅ ចូរវិលត្រឡប់មករកយើងវិញ ដ្បិតយើងបានលោះអ្នកហើយ។
អុលឡោះតាអាឡាដែលបានលោះអ្នក គឺទ្រង់ដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក ទ្រង់មានបន្ទូលដូចតទៅ: “យើងជាអុលឡោះតាអាឡាដែលបានបង្កើត អ្វីៗទាំងអស់យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។
អុលឡោះតាអាឡាជាស្តេចរបស់ ជនជាតិអ៊ីស្រអែល គឺអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលបានលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលថា: យើងនៅមុនគេ ហើយនៅក្រោយគេបំផុត ក្រៅពីយើង គ្មានម្ចាស់ណាទៀតឡើយ។
ម្ចាស់ដែលលោះយើងមាននាមថា «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល»
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រអែល ដែលបានលោះអ្នក មានបន្ទូលថា: យើងនេះហើយជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន ប្រយោជន៍ដល់អ្នក យើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ា ដែលអ្នកកំពុងតែដើរ។
យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក ស៊ីសាច់ខ្លួនឯង ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន ដូចផឹកស្រាថ្មី។ ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា យើងនេះហើយជាអុលឡោះតាអាឡា ដែលសង្គ្រោះ និងលោះអ្នក យើងជាម្ចាស់របស់យ៉ាកកូប ជាម្ចាស់ប្រកបដោយអំណាច។
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធ និងជាម្ចាស់ដែលលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ទ្រង់មានបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់អុលឡោះតាអាឡា ដែលមានចិត្តស្មោះស្ម័គ្រ ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលបានជ្រើសរើសអ្នក។
ស្វាមីរបស់អ្នក គឺទ្រង់ដែលបានបង្កើតអ្នក! ទ្រង់មាននាមថា «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល»។ ម្ចាស់ដែលបានលោះអ្នកមកនោះ គឺម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ទ្រង់មាននាមថា «អុលឡោះជាម្ចាស់នៃផែនដីទាំងមូល»។
យើងបានខឹងសម្បារនឹងអ្នក ព្រមទាំងគេចមុខចេញពីអ្នកមួយរយៈមែន ប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នក ព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា ដែលលោះអ្នកមកវិញ។
អុលឡោះនឹងមកលោះក្រុងស៊ីយ៉ូន និងលោះប្រជាជនក្នុងចំណោមកូនចៅ របស់យ៉ាកកូបដែលលះបង់អំពើទុច្ចរិត - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ប្រជាជាតិ និងស្ដេចទាំងឡាយ នឹងធ្វើជាមេដោះរបស់អ្នក។ អ្នកនឹងទទួលស្គាល់ថា អ្នកសង្គ្រោះរបស់អ្នក គឺអុលឡោះតាអាឡា ម្ចាស់ដែលលោះអ្នក គឺម្ចាស់របស់យ៉ាកកូប ជាម្ចាស់ប្រកបដោយអំណាច។
អុលឡោះតាអាឡាអើយ! ទ្រង់ពិតជាបិតារបស់យើងខ្ញុំ។ អ៊ីព្រហ៊ីមពុំដែលបានស្គាល់យើងខ្ញុំទេ អ៊ីស្រអែលក៏ពុំដែលបានឃើញ យើងខ្ញុំដែរ គឺមានតែទ្រង់ប៉ុណ្ណោះ ដែលជាបិតារបស់យើងខ្ញុំ ហើយតាំងពីដើមរៀងមក យើងតែងហៅ ទ្រង់ថាជាម្ចាស់ដែលលោះយើងខ្ញុំ។
កូនចៅយ៉ាកកូបជាអ្នកបម្រើរបស់យើងអើយ កុំភ័យខ្លាចអ្វីឡើយ! កូនចៅអ៊ីស្រអែលអើយ កុំអស់សង្ឃឹម! យើងនឹងសង្គ្រោះអ្នកឲ្យវិលត្រឡប់ មកពីទឹកដីដ៏ឆ្ងាយវិញ យើងនឹងសង្គ្រោះពូជពង្សរបស់អ្នក ពីស្រុកដែលគេជាប់ជាឈ្លើយ។ កូនចៅយ៉ាកកូបនឹងវិលមកវិញ គេនឹងរស់នៅយ៉ាងសុខក្សេមក្សាន្ត គ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
ប៉ុន្តែ ម្ចាស់ដែលលោះពួកគេ ទ្រង់ប្រកបដោយអំណាច ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ទ្រង់ពិតជារកយុត្តិធម៌ឲ្យពួកគេ ហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យ អ្នកស្រុកបាប៊ីឡូនកើតចលាចល។
នៅថ្ងៃដែលខ្ញុំអង្វររកទ្រង់ ទ្រង់ចូលមកជិតខ្ញុំ ទ្រង់មានបន្ទូលថា “កុំខ្លាចអ្វីឡើយ!”។
គាត់នោះពោលមកខ្ញុំទៀតថា៖ «លោកដានីយ៉ែលអើយ កុំភ័យខ្លាចអី! តាំងពីថ្ងៃដំបូងដែលអ្នកមានបំណងចង់យល់សេចក្ដីទាំងនោះ ហើយបន្ទាបខ្លួនចំពោះអុលឡោះជាម្ចាស់របស់អ្នក ទ្រង់ក៏ស្តាប់ពាក្យរបស់អ្នក ហេតុនេះបានជាខ្ញុំមកជួបអ្នក។
យើងមិនអាចប្រព្រឹត្ត តាមកំហឹងដ៏ខ្លាំងក្លារបស់យើង យើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីម ព្រោះយើងជាអុលឡោះ មិនមែនជាមនុស្សទេ! យើងជាម្ចាស់ដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក យើងមិនមែនមក ដោយកំហឹងឡើយ។
រីឯទ្វារដែលនាំទៅរកជីវិត ចង្អៀតហើយពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។
«កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! អុលឡោះជាបិតារបស់អ្នករាល់គ្នា គាប់ចិត្តប្រទាននគរមកឲ្យអ្នករាល់គ្នាហើយ។
រីឯណាពីអេសាយវិញ គាត់បានប្រកាសអំពីសាសន៍អ៊ីស្រអែលថាៈ ទោះបីសាសន៍អ៊ីស្រអែលបានកើនចំនួនច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ មានតែមួយចំនួនតូច សល់ពីស្លាប់ប៉ុណ្ណោះ ដែលនឹងទទួលការសង្គ្រោះ
ដោយអាល់ម៉ាហ្សៀសបានទទួលបណ្ដាសាសម្រាប់យើង ទ្រង់លោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីហ៊ូកុំ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!»។
«អុលឡោះតាអាឡាស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នាដូច្នេះ មិនមែនមកពីអ្នករាល់គ្នាមានចំនួនច្រើនជាងជាតិសាសន៍ទាំងប៉ុន្មាននោះឡើយ ដ្បិតអ្នករាល់គ្នាជាជាតិសាសន៍មួយតូចជាងគេបំផុត។
អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។
បងប្អូននឹងទទួលតំបន់ភ្នំ ទោះបីមានសុទ្ធតែព្រៃក៏ដោយ។ បងប្អូនត្រូវឆ្ការព្រៃនោះធ្វើជាកម្មសិទ្ធិ ហើយត្រូវបណ្តេញជនជាតិកាណានចេញទៅ ទោះបីពួកគេមានរទេះដែក និងមានកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយ»។
គេនាំគ្នាច្រៀងបទចំរៀងថ្មីសរសើរកូនចៀមថាៈ “អ្នកសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះអ្នកត្រូវគេសម្លាប់ធ្វើគូរបាន អ្នកបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកជូនអុលឡោះ ដោយសារឈាមរបស់លោកម្ចាស់។