អុលឡោះឮសំរែករបស់ក្មេងនោះ ហើយម៉ាឡាអ៊ីកាត់របស់អុលឡោះហៅហាជើរ ពីលើមេឃមកថា៖ «ហាជើរអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតអុលឡោះឮសំរែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
អេសាយ 22:1 - អាល់គីតាប សេចក្ដីប្រកាសស្តីអំពីជ្រលងភ្នំ នៃនិមិត្តហេតុអស្ចារ្យ: យេរូសាឡឹមអើយ! តើមានរឿងអ្វីកើតឡើងដល់អ្នក បានជាប្រជាជនរបស់អ្នក នាំគ្នាអង្គុយនៅមុខផ្ទះដូច្នេះ? ព្រះគម្ពីរខ្មែរសាកល នេះជាទំនាយស្ដីអំពីជ្រលងភ្នំនៃនិមិត្ត: តើមានរឿងអ្វីកើតឡើងដល់អ្នក បានជាអ្នកទាំងអស់គ្នាឡើងទៅលើដំបូលផ្ទះដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរច្រកភ្នំនៃនិមិត្ត។ តើមានការអ្វីហ្នឹង បានជាឡើងទៅលើដំបូលផ្ទះគ្រប់គ្នាដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីប្រកាសស្ដីអំពីជ្រលងភ្នំ នៃនិមិត្តហេតុអស្ចារ្យ: យេរូសាឡឹមអើយ! តើមានរឿងអ្វីកើតឡើងដល់អ្នក បានជាប្រជាជនរបស់អ្នក នាំគ្នាអង្គុយនៅមុខផ្ទះដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរច្រកភ្នំនៃការជាក់ស្តែង។ តើមានការអ្វីហ្នឹង បានជាឡើងទៅលើដំបូលផ្ទះគ្រប់គ្នាដូច្នេះ |
អុលឡោះឮសំរែករបស់ក្មេងនោះ ហើយម៉ាឡាអ៊ីកាត់របស់អុលឡោះហៅហាជើរ ពីលើមេឃមកថា៖ «ហាជើរអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតអុលឡោះឮសំរែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
ទតសួរថា៖ «តើនាងមានការអ្វី?»។ នាងជម្រាបថា៖ «សូមជម្រាបថាខ្ញុំជាស្រីមេម៉ាយ ដែលប្ដីស្លាប់ចោល!
ស្តេចសួរទៀតថា៖ «តើនាងមានរឿងអ្វី?»។ នាងជម្រាបថា៖ «កាលពីថ្ងៃមុន ស្ត្រីម្នាក់នោះបបួលខ្ញុំថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគនៅថ្ងៃនេះ ហើយស្អែកយើងនឹងបរិភោគកូនរបស់ខ្ញុំវិញ”។
សមុទ្រអើយ ហេតុអ្វីបានជាអ្នករត់គេចដូច្នេះ? ទន្លេយ័រដាន់អើយ ហេតុអ្វីបានជាអ្នកដកខ្លួនថយ?
ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា អុលឡោះតាអាឡាក៏នៅជុំវិញប្រជារាស្ត្ររបស់ទ្រង់ តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ច យ៉ាងនោះដែរ
ពេលណាគ្មាននិមិត្តហេតុដ៏អស្ចារ្យពីអុលឡោះទេ ប្រជាជននឹងជ្រួលច្របល់ រីឯអ្នកដែលប្រតិបត្តិតាមហ៊ូកុំរបស់ទ្រង់ ពិតជាមានសុភមង្គល។
សេចក្ដីប្រកាសស្តីអំពីស្រុកបាប៊ីឡូន ដែលអេសាយជាកូនរបស់លោកអម៉ូស បានឃើញក្នុងនិមិត្តដ៏អស្ចារ្យ:
នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខ ហើយគ្រប់ៗគ្នាយំសោកសង្រេង នៅលើផ្ទះ និងនៅតាមទីផ្សារ។
ដ្បិតថ្ងៃនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ធ្វើឲ្យមានចលាចល បរាជ័យ និងភាពច្របូកច្របល់។ នៅក្នុងជ្រលងភ្នំនៃនិមិត្តហេតុដ៏អស្ចារ្យនេះ កំពែងក្រុងត្រូវស្រុត អ្នកក្រុងស្រែកអង្វរហៅរកជំនួយពីលើភ្នំ។
ផ្ទះនានានៅក្រុងយេរូសាឡឹម ព្រមទាំងវាំងរបស់ស្តេចស្រុកយូដា ដែលសៅហ្មង ក៏នឹងបានដូចកន្លែងតូផេតដែរ គឺផ្ទះទាំងប៉ុន្មានដែលមានកន្លែងជូនគ្រឿងសក្ការបូជានៅរានហាល សម្រាប់បួងសួងផ្កាយទាំងឡាយ ព្រមទាំងច្រួចស្រាជូនព្រះដទៃ”»។
អស់អ្នកដែលរស់នៅត្រង់ដីទំនាប និងនៅត្រង់ថ្មរាបអើយ យើងប្រឆាំងនឹងអ្នករាល់គ្នាហើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - គឺយើងប្រឆាំងនឹងអ្នករាល់គ្នាដែលពោលថា តើនរណាអាចចុះមកវាយពួកយើង តើនរណាអាចចូលមកក្នុងទីតាំងរបស់យើង?
ជនជាតិខាល់ដេដែលកំពុងតែវាយលុកក្រុងនេះ នឹងនាំគ្នាចូលមកដុតកំទេចទីក្រុង ហើយដុតកំទេចផ្ទះដែលមានកន្លែងដុតគ្រឿងសែននៅតាមដំបូល សម្រាប់សែនព្រះបាល និងច្រួចស្រាសែនព្រះដទៃ ជាហេតុនាំឲ្យយើងខឹង។
ជនជាតិអ៊ីស្រអែល និងជនជាតិយូដា គឺទាំងប្រជាជន ទាំងស្ដេច ទាំងមន្ត្រី ទាំងអ៊ីមុាំ ទាំងណាពី ទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹមនាំគ្នាប្រព្រឹត្តអំពើអាក្រក់បញ្ឆេះកំហឹងយើង។
នៅតាមដំបូលផ្ទះទាំងអស់ និងនៅតាមផ្លូវមានឮសូរតែសំណោកកាន់ទុក្ខ ព្រោះយើងបានបំបែកម៉ូអាប់ ដូចថូដែលគេលែងពេញចិត្ត -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
«ចូរឲ្យប្រជាជាតិនានាក្រោកឡើង ទៅប្រមូលផ្ដុំគ្នានៅជ្រលងភ្នំយេហូសាផាត ដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិ ទាំងអស់ដែលនៅជុំវិញ ក្នុងជ្រលងភ្នំនោះ។
មហាជនដ៏ច្រើនឥតគណនានាំគ្នាមកដល់ ជ្រលងភ្នំវិនិច្ឆ័យទោស ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាជិតមកដល់ នៅជ្រលងភ្នំវិនិច្ឆ័យទោសនេះហើយ!
ហេតុនេះ អ្នករាល់គ្នានឹងលែងឃើញ និមិត្តហេតុអស្ចារ្យទៀតហើយ ផ្ទុយទៅវិញ មានតែយប់ងងឹត អ្នករាល់គ្នានឹងលែងទស្សន៍ទាយទៀតហើយ ផ្ទុយទៅវិញ មានតែភាពអន្ធការ ភាពងងឹតសូន្យសុងនឹងគ្របពីលើ ណាពីទាំងនោះ ដូចព្រះអាទិត្យលិចបាត់។
យើងក៏កំទេចអស់អ្នកដែលឡើងលើផ្ទះ ដើម្បីថ្វាយបង្គំផ្កាយ ព្រមទាំងអស់អ្នកដែលក្រាបថ្វាយបង្គំយើង ហើយស្បថក្នុងនាមយើងជាអុលឡោះតាអាឡាផង ស្បថក្នុងនាមព្រះម៉ូឡុករបស់គេផង។
អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។
សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង អុលឡោះបានប្រគល់បន្ទូលមកឲ្យសាសន៍យូដា។
ប្រសិនបើអ្នកសង់ផ្ទះថ្មី ត្រូវធ្វើបង្កាន់ដៃព័ទ្ធជុំវិញដំបូលផ្ទះ ក្រែងលោមាននរណាម្នាក់ធ្លាក់ពីលើដំបូលបណ្តាលឲ្យអ្នកមានទោស ព្រោះតែផ្ទះនោះ។
ពេលនោះ ពួកអ្នកមីកាស្រែកហៅកូនចៅដាន់ ពួកគេក៏បែរក្រោយ ហើយសួរលោកមីកាថា៖ «តើមានការអីបានជាប្រមូលគ្នាមកដូច្នេះ?»។
គាប់ជួនពេលនោះ ស្តេចសូលវិលត្រឡប់មកពីចម្ការវិញ ដើរពីក្រោយគោ ស្តេចសួរគេថា៖ «តើមានរឿងអ្វីបានជាប្រជាជនយំដូច្នេះ?»។ គេក៏រៀបរាប់សេចក្តីទាំងប៉ុន្មាន ដែលអ្នកស្រុកយ៉ាបេសនិយាយប្រាប់។
កុមារសាំយូអែលនៅបម្រើអុលឡោះតាអាឡាជាមួយលោកអេលី។ នៅគ្រានោះ អុលឡោះតាអាឡាកម្រមានបន្ទូលមកកាន់ប្រជាជនអ៊ីស្រអែលណាស់ ហើយក៏កម្រឲ្យនរណាម្នាក់និមិត្តឃើញការអស្ចារ្យមកពីទ្រង់ដែរ។