ទំនុកតម្កើង 125:2 - អាល់គីតាប2 ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា អុលឡោះតាអាឡាក៏នៅជុំវិញប្រជារាស្ត្ររបស់ទ្រង់ តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ច យ៉ាងនោះដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ដូចដែលភ្នំនៅជុំវិញយេរូសាឡិមជាយ៉ាងណា ព្រះយេហូវ៉ាក៏គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងនោះដែរ ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា ព្រះយេហូវ៉ាក៏គង់នៅព័ទ្ធជុំវិញ ប្រជារាស្ត្ររបស់ព្រះអង្គ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ យ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា ព្រះអម្ចាស់ក៏គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ច យ៉ាងនោះដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា នោះព្រះយេហូវ៉ាក៏គង់នៅជុំវិញរាស្ត្រទ្រង់យ៉ាងនោះដែរ ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច សូមមើលជំពូក |
បន្ទាប់មក អុលឡោះតាអាឡានឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ នៅពេលយប់ ឲ្យមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់អុលឡោះតាអាឡានឹងគ្របបាំងការពារអ្វីៗទាំងអស់។