អេសាយ 15:3 - អាល់គីតាប3 នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខ ហើយគ្រប់ៗគ្នាយំសោកសង្រេង នៅលើផ្ទះ និងនៅតាមទីផ្សារ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 នៅតាមផ្លូវ គេក្រវាត់ក្រណាត់ធ្មៃ; នៅលើដំបូលផ្ទះ និងនៅកន្លែងសាធារណៈ គ្រប់គ្នាទ្រហោយំ ហើយលុតចុះយំសោកផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 នៅតាមផ្លូវ គេស្លៀកសំពត់ធ្មៃ ហើយនៅលើដំបូលផ្ទះ និងនៅទីធ្លា គេយំសោយសោក សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខ ហើយគ្រប់ៗគ្នាយំសោកសង្រេង នៅលើផ្ទះ និងនៅតាមទីផ្សារ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នៅតាមផ្លូវ គេស្លៀកសំពត់ធ្មៃ ហើយនៅលើដំបូលផ្ទះ នឹងនៅទីធ្លា គេទ្រហោពិលាប ទាំងយំជាច្រើន សូមមើលជំពូក |
យើងនឹងធ្វើឲ្យពិធីបុណ្យដ៏សប្បាយ របស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខ ហើយឲ្យបទចំរៀងរបស់អ្នករាល់គ្នា ក្លាយទៅជាបទទំនួញ។ យើងនឹងឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ ព្រមទាំងកោរសក់ផង។ យើងនឹងឲ្យអ្នកស្រុកទាំងអស់កាន់ទុក្ខ ដូចគេកាន់ទុក្ខកូនតែមួយ ទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។
«អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្ដគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។