Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 114 - អាល់គីតាប


ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប

1 ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពេល​កូន​ចៅ​របស់​យ៉ាកកូប​ចាក​ចេញ ពី​ទឹក​ដី​បរទេស

2 ជន‌ជាតិ​យូដា​បាន​ទៅ​ជា​ប្រជា‌ជន ដ៏‌វិសុទ្ធ​របស់​អុលឡោះ ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌ជន​ផ្ទាល់​របស់​ទ្រង់។

3 ពេល​ឃើញ​ពួក​គេ សមុទ្រ​ក៏​រត់​បាត់​ទៅ ហើយ​ទន្លេ​យ័រដាន់​ក៏​ដក​ខ្លួន​ថយ​ដែរ។

4 ភ្នំ​នានា​នាំ​គ្នា​លោត​ឡើង​ដូច​ពពែ​ឈ្មោល ហើយ​ភ្នំ​តូចៗ​ទាំង‌ឡាយ​ក៏​នាំ​គ្នា​លោត ដូច​កូន​ចៀម​ដែរ។

5 សមុទ្រ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រត់​គេច​ដូច្នេះ? ទន្លេ​យ័រដាន់​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ដក​ខ្លួន​ថយ?

6 ភ្នំ​នានា​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នាំ​គ្នា លោត​ដូច​ពពែ​ឈ្មោល? ភ្នំ​តូចៗ​ទាំង‌ឡាយ​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​លោត​ដូច​កូន​ចៀម?

7 ផែនដី​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ អុលឡោះ‌តាអាឡា! ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប

8 ដែល​បាន​ធ្វើ​ឲ្យ​ផ្ទាំង​សិលា​ប្រែ​ទៅ​ជា​បឹង ហើយ​ធ្វើ​ឲ្យ​ថ្ម​ប្រែ​ទៅ​ជា​ប្រភព​ទឹក។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម