អុលឡោះតាអាឡាឈ្វេងយល់ចិត្តមនុស្សសុចរិត តែទ្រង់មិនពេញចិត្តនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។
ហេព្រើរ 1:9 - អាល់គីតាប អ្នកពេញចិត្តតែនឹងសេចក្ដីសុចរិត អ្នកមិនគាប់ចិត្តនឹងអំពើទុច្ចរិតទេ។ ហេតុនេះអុលឡោះជាម្ចាស់របស់អ្នក បានតែងតាំងអ្នក ឲ្យមានអំណរសប្បាយដ៏លើសលប់ គឺឲ្យអ្នកបានប្រសើរជាង មិត្ដភក្ដិរបស់អ្នក»។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គស្រឡាញ់សេចក្ដីសុចរិតយុត្តិធម៌ ហើយស្អប់ការឥតច្បាប់ ដោយហេតុនេះ ព្រះ គឺព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកលើព្រះអង្គ ដោយប្រេងនៃអំណរ ជាជាងគូកនរបស់ព្រះអង្គ” ។ Khmer Christian Bible ព្រះអង្គស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់សេចក្ដីទុច្ចរិត ហេតុនេះហើយបានជាព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គបានចាក់ប្រេងតាំងជាប្រេងនៃសេចក្ដីអំណរលើព្រះអង្គ លើសជាងគូកនរបស់ព្រះអង្គទៅទៀត» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គស្រឡាញ់សេចក្តីសុចរិត ហើយស្អប់អំពើទុច្ចរិត ហេតុនេះបានជាព្រះ គឺជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងថ្វាយព្រះអង្គ ជាប្រេងនៃសេចក្តីត្រេកអរ លើសជាងមិត្តសម្លាញ់របស់ព្រះអង្គ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គសព្វព្រះហឫទ័យតែនឹងសេចក្ដីសុចរិត ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ។ ហេតុនេះ ព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកព្រះអង្គ ឲ្យមានអំណរសប្បាយដ៏លើសលុប គឺឲ្យព្រះអង្គបានប្រសើរជាង មិត្តភក្ដិរបស់ព្រះអង្គ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទទឹងច្បាប់ ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់បានចាក់ប្រេងថ្វាយទ្រង់ ជាប្រេងនៃសេចក្ដីត្រេកអរសាទរ លើសជាងពួកសំឡាញ់នៃទ្រង់» |
អុលឡោះតាអាឡាឈ្វេងយល់ចិត្តមនុស្សសុចរិត តែទ្រង់មិនពេញចិត្តនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។
ឱវាទរបស់ទ្រង់បានធ្វើឲ្យខ្ញុំ ដឹងខុសត្រូវ ហេតុនេះហើយបានជា ខ្ញុំស្អប់ការវៀចវេរ។
ខ្ញុំយល់ឃើញថាឱវាទទាំងប៉ុន្មាន របស់ទ្រង់សុទ្ធតែត្រឹមត្រូវទាំងអស់ ខ្ញុំស្អប់ការអាក្រក់គ្រប់យ៉ាង។
ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់ ដោយពោលថា៖
«គឺយើងនេះហើយ ដែលបានតែងតាំងស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
ទ្រង់រៀបចំពិធីជប់លៀងឲ្យខ្ញុំ នៅមុខបច្ចាមិត្តរបស់ខ្ញុំ ទ្រង់បានចាក់ប្រេងលើខ្ញុំ ដើម្បីលើកកិត្តិយសខ្ញុំ ហើយទ្រង់បានបំពេញពែង ខ្ញុំយ៉ាងហូរហៀរ។
ទ្រង់ពេញចិត្តនឹងសេចក្ដីសុចរិត ព្រមទាំងសេចក្ដីទៀងត្រង់ ផែនដីទាំងមូលសំដែងអំពីចិត្ត មេត្តាករុណារបស់អុលឡោះតាអាឡា។
ដ្បិតអុលឡោះតាអាឡាពេញចិត្ត នឹងការអ្វីដែលត្រឹមត្រូវ ទ្រង់ថែរក្សា អស់អ្នកដែលជឿលើទ្រង់ជានិច្ច ទ្រង់មិនបោះបង់ពួកគេឡើយ តែទ្រង់កាត់កាល់ពូជពង្សរបស់មនុស្ស អាក្រក់ឲ្យវិនាសសាបសូន្យ។
ខ្ញុំពេញចិត្តនឹងធ្វើតាម បំណងរបស់ទ្រង់ ហើយហ៊ូកុំរបស់ទ្រង់ដក់ នៅក្នុងដួងចិត្តខ្ញុំជានិច្ច ។
អុលឡោះអើយ បល្ល័ង្ករបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយទ្រង់គ្រងរាជ្យដោយយុត្តិធម៌
ទ្រង់តែងតែពេញចិត្តនឹងសេចក្ដីសុចរិត ទ្រង់មិនពេញចិត្តនឹងអំពើទុច្ចរិតទេ ហេតុនេះហើយអុលឡោះជាម្ចាស់ របស់អ្នកបានជ្រើសរើសអ្នក ពីក្នុងចំណោមមិត្តភក្ដិរបស់អ្នក ហើយប្រទានឲ្យអ្នក មានអំណរសប្បាយដ៏លើសលប់ ដោយចាក់ប្រេងតែងតាំងអ្នក។
គឺយើងរកបានទតជាអ្នកបម្រើរបស់យើង យើងបានចាក់ប្រេងតែងតាំងគាត់ ដោយប្រេងដ៏វិសុទ្ធរបស់យើង
ពេលនោះ ទតនឹងហៅយើងថា “ទ្រង់ជាបិតា និងជាម្ចាស់នៃខ្ញុំ ទ្រង់ជួយការពារ និងសង្គ្រោះខ្ញុំ!”។
អ្នកគោរពកោតខ្លាចអុលឡោះតាអាឡា តែងតែស្អប់អំពើអាក្រក់ ខ្ញុំមិនចូលចិត្តការអួតបំប៉ោង ការព្រហើន អំពើអាក្រក់ និងការពោលពាក្យបោកបញ្ឆោតឡើយ។
រសរបស់អុលឡោះតាអាឡាជាម្ចាស់ សណ្ឋិតលើខ្ញុំ ដ្បិតអុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹងមានសេរីភាព
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃម្ចាស់ដ៏សុចរិត ជាសួនឧទ្យានរបស់អុលឡោះតាអាឡា ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ទ្រង់។
អុលឡោះតាអាឡាមានបន្ទូលថា យើងចូលចិត្តយុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។
ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប្រហែលជា អាណិតអាសូរដល់ពូជពង្សយូសុះ ដែលនៅសេសសល់។
កុំឲ្យគិតគូរប្រព្រឹត្តអំពើអាក្រក់ចំពោះគ្នានឹងគ្នាឡើយ។ កុំចូលចិត្តស្បថបំពានឲ្យសោះ ដ្បិតយើងស្អប់អំពើទាំងនោះណាស់» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ជំនូនរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។
«រសរបស់អុលឡោះជាអម្ចាស់សណ្ឋិតលើខ្ញុំ។ ទ្រង់បានតែងតាំងខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ ទ្រង់បានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងឃើញវិញ។ អុលឡោះបានចាត់ខ្ញុំឲ្យមករំដោះ អស់អ្នកដែលត្រូវគេសង្កត់សង្កិន
គាត់ទៅជួបលោកស៊ីម៉ូន ជាបងមុនគេប្រាប់ថា៖ «យើងបានរកអាល់ម៉ាហ្សៀសឃើញហើយ!» (ពាក្យ“អាល់ម៉ាហ្សៀស”នេះ ប្រែថា“អ្នកដែលអុលឡោះតែងតាំង”)។
«អុលឡោះជាបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្ដស៊ូប្ដូរជីវិត ដើម្បីឲ្យបានជីវិតនោះមកវិញ។
អ៊ីសាមានប្រសាសន៍ថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯអុលឡោះជាបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯបិតាខ្ញុំ ដែលជាបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯម្ចាស់របស់ខ្ញុំដែលជាម្ចាស់របស់អ្នករាល់គ្នាដែរ»។
គាត់ដែលអុលឡោះចាត់ឲ្យមក ថ្លែងបន្ទូលរបស់អុលឡោះ ព្រោះអុលឡោះប្រទានរសអុលឡោះមកគាត់យ៉ាងបរិបូណ៌។
បងប្អូនបានជ្រាបថា អុលឡោះបានចាក់រសអុលឡោះដ៏វិសុទ្ធ និងអំណាច តែងតាំងអ៊ីសា ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថា អ៊ីសាបានដើរពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្ដអំពើល្អ និងប្រោសអស់អ្នកដែលត្រូវអ៊ីព្លេសសង្កត់សង្កិនឲ្យបានជា ដ្បិតអុលឡោះនៅជាមួយអ៊ីសា។
ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់”។
ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត់ បានរួមគ្នាប្រឆាំងនឹងអ៊ីសាជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះ ដែលទ្រង់បានតែងតាំងទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ដ្រអ៊ីស្រអែលសមគំនិតផង។
ចូរមានចិត្ដស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្ដតែនឹងអ្វីៗដែលល្អវិញ។
សូមអុលឡោះ ជាប្រភពនៃសេចក្ដីសង្ឃឹមប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្ដគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយអំណាចរបស់រសអុលឡោះដ៏វិសុទ្ធ។
អុលឡោះស្មោះត្រង់ ទ្រង់បានត្រាស់ហៅបងប្អូនឲ្យរួមរស់ជាមួយបុត្រារបស់ទ្រង់ គឺអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។
អុលឡោះដែលជាបិតារបស់អ៊ីសាជាអម្ចាស់ ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំមិននិយាយកុហកទេ (សូមលើកតម្កើងទ្រង់អស់កល្បជានិច្ច!)។
រីឯផលដែលកើតមកពីរសអុលឡោះវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ ចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ចិត្ដសន្តោស មេត្ដា ជំនឿ
សូមលើកតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង ដែលបានប្រោសប្រទានពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីសូរ៉កាមកយើង ក្នុងអាល់ម៉ាហ្សៀស។
ហេតុនេះហើយបានជាអុលឡោះ លើកតម្កើងអ៊ីសាឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឲ្យគាត់ មាននាមប្រសើរលើសអ្វីៗទាំងអស់
អ៊ីសាដែលប្រោសមនុស្សឲ្យបានបរិសុទ្ធ និងមនុស្សដែលគាត់ប្រោសឲ្យបាន បរិសុទ្ធនោះចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាអ៊ីសាមិនខ្មាសនឹងហៅគេថា ជាបងប្អូនរបស់គាត់ឡើយ
តែយើងឃើញថា អ៊ីសាដែលមានឋានៈទាបជាងពួកម៉ាឡាអ៊ីកាត់មួយរយៈ ព្រោះគាត់បានរងទុក្ខ និងស្លាប់នោះ ឥឡូវនេះ គាត់ទទួលសិរីរុងរឿង និងកិត្ដិនាមទុកជាមកុដរាជ្យ។ ដោយសារក្តីមេត្តារបស់អុលឡោះ អាល់ម៉ាហ្សៀសបានស្លាប់សម្រាប់មនុស្សគ្រប់ៗគ្នា។
មានតែមូស្ទីដ៏ប្រសើរដូចអ៊ីសានេះហើយ ដែលយើងត្រូវការ គឺមូស្ទីបរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងខ្ពង់ខ្ពស់លើសសូរ៉កាទៅទៀត។
សូមសរសើរតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។ អុលឡោះបានប្រោសយើងឲ្យកើតជាថ្មី ដោយប្រោសអ៊ីសាអាល់ម៉ាហ្សៀស ឲ្យរស់ឡើងវិញ ស្របតាមចិត្តមេត្ដាករុណាដ៏លើសលប់របស់ទ្រង់ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ
យើងសូមជូនដំណឹងអំពីបន្ទូលរបស់អុលឡោះដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បីឲ្យបងប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយអុលឡោះជាបិតា និងជាមួយអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់។
រីឯអ្នកវិញក៏ដូច្នោះដែរ គឺក្នុងចំណោមអ្នក មានអ្នកខ្លះបានកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសរបៀបនេះដូចគ្នា។