Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 2:11 - អាល់គីតាប

11 អ៊ីសា​ដែល​ប្រោស​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ និង​មនុស្ស​ដែល​គាត់​ប្រោស​ឲ្យ​បាន បរិសុទ្ធ​នោះ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​មិន​ខ្មាស​នឹង​ហៅ​គេ​ថា ជា​បង​ប្អូន​របស់​គាត់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ដ្បិត​ទាំង​អ្នក​ដែល​ញែកជាវិសុទ្ធ និង​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ សុទ្ធតែ​មកពី​ព្រះអង្គ​តែមួយ​។ ហេតុនេះហើយបានជា​ព្រះអង្គ​មិន​អៀនខ្មាស​នឹង​ហៅ​ពួកគេ​ថា​បងប្អូន

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ព្រះអង្គ​ដែល​ញែក​មនុស្ស​ជា​បរិសុទ្ធ​ និង​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ញែក​ជា​បរិសុទ្ធ​មាន​ព្រះវរបិតា​តែ​មួយ​ទេ​ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​ខ្មាស​នឹង​ហៅ​ពួកគេ​ថា​បង​ប្អូន​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដ្បិត​ព្រះ‌អង្គ​ដែល​បាន​ញែក​ជា​បរិសុទ្ធ និង​អស់​អ្នក​ដែល​ព្រះ‌អង្គ​ញែក​ជា​បរិសុទ្ធ សុទ្ធ​តែ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង‌ប្អូន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌យេស៊ូ​ដែល​ប្រោស​មនុស្ស​ឲ្យ​វិសុទ្ធ* និង​មនុស្ស​ដែល​ព្រះអង្គ​ប្រោស​ឲ្យ​វិសុទ្ធ​នោះ ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេស៊ូ មិន​ខ្មាស​នឹង​ហៅ​គេ​ថា​ជា​បងប្អូន​របស់​ព្រះអង្គ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ពី​ព្រោះ​ព្រះ‌អង្គ ដែល​ញែក​ជា​បរិសុទ្ធ នឹង​ពួក​អ្នក​ដែល​ទ្រង់​ញែក​ជា​បរិសុទ្ធ នោះ​សុទ្ធ​តែ​កើត​មក​ពី​ព្រះ​តែ​១ បាន​ជា​ទ្រង់​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ

សូមមើលជំពូក ចម្លង




ហេព្រើរ 2:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​នឹង​ឆ្លើយ​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង​ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ដ​ចំពោះ​យើង​ដែរ”។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ទៅ​ប្រាប់​បង​ប្អូន​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។


អ៊ីសា​មើល​ទៅ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​គាត់ រួច​មាន​ប្រសាសន៍​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​ជា​បង​ប្អូន​របស់​ខ្ញុំ


នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ក្បត់​អុលឡោះ និង​ក្នុង​ចំណោម​មនុស្ស​មាន​បាប​នា​សម័យ​នេះ បើ​អ្នក​ណា​អៀន​ខ្មាស មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ស្គាល់​ពាក្យ​របស់​ខ្ញុំ លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​បិតា និង​ម៉ាឡា‌អ៊ីកាត់​ដ៏‌វិសុទ្ធ គាត់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ»។


បើ​អ្នក​ណា​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​បុត្រា​មនុស្ស​មក ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​គាត់ ព្រម​ទាំង​សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​បិតា និង​របស់​ម៉ាឡា‌អ៊ីកាត់​ដ៏‌បិរសុទ្ធ គាត់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​លះបង់​ជីវិត ជូន​ទ្រង់​ជា​ប្រយោជន៍​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​បរិសុទ្ធ​ដោយ‌សារ​សេចក្ដី​ពិត។


សូម​ឲ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​អុលឡោះ​ជា​បិតា​អើយ! ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់​យ៉ាង​ណា សូម​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​ជឿ​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កុំ​ឃាត់​ខ្ញុំ​ទុក​អី ដ្បិត​ខ្ញុំ​មិន​ទាន់​បាន​ឡើង​ទៅ​ឯ​អុលឡោះ​ជា​បិតា​ខ្ញុំ​នៅ​ឡើយ។ សុំ​ទៅ​ប្រាប់​ពួក​បង​ប្អូន​ខ្ញុំ​ផង​ថា ខ្ញុំ​ឡើង​ទៅ​ឯ​បិតា​ខ្ញុំ ដែល​ជា​បិតា​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ឡើង​ទៅ​ឯ​ម្ចាស់​របស់​ខ្ញុំ​ដែល​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ដែរ»។


អុលឡោះ​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​នានា កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឲ្យ​គេ​រស់​នៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។ អុលឡោះ​បាន​កំណត់​រដូវ​កាល និង​កំណត់​ព្រំ‌ដែន​ឲ្យ​មនុស្ស​រស់​នៅ។


ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្ស ដោយ‌សារ​អុលឡោះ។ អ្នក​កវី​ខ្លះ​របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ទ្រង់​ដែរ”។


ដ្បិត​អស់​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស ទ្រង់​ក៏​បាន​តំរូវ​គេ​ទុក​ជា​មុន​ឲ្យ​មាន​លក្ខណៈ​ដូច​បុត្រា​របស់​ទ្រង់​ដែរ ដើម្បី​ឲ្យ​បុត្រា​បាន​ទៅ​ជា​រៀម​ច្បង ក្នុង​បណ្ដា​បង​ប្អូន​ជា​ច្រើន។


ប៉ុន្ដែ លុះ​ដល់​ពេល​កំណត់​ហើយ អុលឡោះ​ក៏​ចាត់​បុត្រា​របស់​ទ្រង់​ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ដ្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​ហ៊ូកុំ​ផង


អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រគល់​រូប‌កាយ​របស់​គាត់​ម្ដង​ជា​សូរេច តាម​បំណង​របស់​អុលឡោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ប្រោស​យើង​ឲ្យ​បាន​បរិសុទ្ធ។


ដោយ‌សារ​គូរបាន​តែ​មួយ​គត់ អាល់ម៉ា‌ហ្សៀស​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​គាត់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ ហើយ​នោះ​បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។


តាម​ពិត ពួក​គាត់​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​សូរ៉កា​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ទ្រង់​ថា ជា​ម្ចាស់​របស់​បុព្វ‌បុរស​ទាំង​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀប‌ចំ​ក្រុង​មួយ​សម្រាប់​ពួក​គាត់​រួច​ទៅ​ហើយ។


អ៊ីសា​ក៏​ដូច្នោះ​ដែរ គាត់​រង‌ទុក្ខ​ទោស​នៅ​ខាង​ក្រៅ​ទីក្រុង ដើម្បី​ប្រោស​ប្រជា‌ជន​ឲ្យ​បាន​បរិសុទ្ធ ដោយ‌សារ​ឈាម​របស់​គាត់​ផ្ទាល់។


ដោយ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​ជា​មួយ​គ្នា អ៊ីសា​ក៏​បាន​យក​ឋានៈ​ជា​មនុស្ស​រួម​ជា​មួយ​គេ​ដែរ ហើយ​គាត់​ស្លាប់ ដើម្បី​កំទេច​អ៊ីព្លេស​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់


បង​ប្អូន​បរិសុទ្ធ​អើយ អុលឡោះ​ក៏​បាន​ត្រាស់​ហៅ​បង​ប្អូន​ដែរ! ចូរ​គិត​ពិចារ​ណា​មើល អំពី​អ៊ីសា ជា​អ្នក​នាំ​សារ ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក និង​ជា​មូស្ទី​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​ដូច​យើង​ប្រកាសនោះ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម