អ៊ីព្រហ៊ីមមានប្រសាសន៍សាជាថ្មីថា៖ «ខ្ញុំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ខ្ញុំ ដែលហ៊ានតវ៉ាជាមួយអុលឡោះជាអម្ចាស់បែបនេះ។
លោកុប្បត្តិ 32:10 - អាល់គីតាប ខ្ញុំជាមនុស្សទន់ទាបណាស់ មិនសមឲ្យអុលឡោះសំដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះខ្ញុំ ដល់កំរិតនេះឡើយ។ កាលខ្ញុំបានឆ្លងទន្លេយ័រដាន់នេះទៅ ខ្ញុំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ខ្ញុំមានគ្នារហូតដល់ទៅពីរជំរំ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំមិនស័ក្ដិសមនឹងអស់ទាំងសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងអស់ទាំងសេចក្ដីពិតត្រង់ដែលព្រះអង្គបានប្រព្រឹត្តដល់បាវបម្រើរបស់ព្រះអង្គឡើយ។ ជាការពិត ទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះដោយមានតែឈើច្រត់មួយប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ទូលបង្គំមានគ្នាដល់ទៅពីរជំរំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំមិនសមឲ្យបានព្រះហឫទ័យសប្បុរស និងអស់ទាំងព្រះហឫទ័យស្មោះត្រង់ដែលព្រះអង្គបានផ្តល់មកទូលបង្គំ ជាអ្នកបម្រើព្រះអង្គឡើយ ដ្បិតកាលទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះទៅ មានតែដំបងមួយប៉ុណ្ណោះ តែឥឡូវនេះ ទូលបង្គំមានគ្នារហូតដល់ទៅពីរជំរំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំជាមនុស្សទន់ទាបណាស់ មិនសមឲ្យព្រះអង្គសម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ចំពោះទូលបង្គំដល់កម្រិតនេះឡើយ។ កាលទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះទៅ ទូលបង្គំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ទូលបង្គំមានគ្នារហូតដល់ទៅពីរជំរំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំមិនគួរឲ្យបានអស់ទាំងសេចក្ដីសប្បុរស នឹងអស់ទាំងសេចក្ដីស្មោះត្រង់ដែលទ្រង់បានផ្តល់មកទូលបង្គំជាអ្នកបំរើទ្រង់ទេ ដ្បិតទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះ មានតែដំបង១ប៉ុណ្ណោះ តែឥឡូវនេះ ទូលបង្គំបានកើតជា២ពួកហើយ |
អ៊ីព្រហ៊ីមមានប្រសាសន៍សាជាថ្មីថា៖ «ខ្ញុំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ខ្ញុំ ដែលហ៊ានតវ៉ាជាមួយអុលឡោះជាអម្ចាស់បែបនេះ។
គាត់ក៏ទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ចៅហ្វាយរបស់ខ្ញុំ សូមទ្រង់មេត្តាជួយឲ្យខ្ញុំបានជួបនឹងនារីម្នាក់ដូចប្រាថ្នាផង។ សូមសំដែងចិត្តសន្តោសមេត្តាដល់អ៊ីព្រហ៊ីមជាចៅហ្វាយខ្ញុំផង!
ទាំងពោលថា៖ «សូមអរគុណអុលឡោះតាអាឡាជាម្ចាស់របស់អ៊ីព្រហ៊ីម ចៅហ្វាយខ្ញុំ ដែលតែងតែសំដែងចិត្តសន្តោសមេត្តា និងចិត្តស្មោះត្រង់ចំពោះចៅហ្វាយខ្ញុំជានិច្ច! អុលឡោះតាអាឡានាំផ្លូវខ្ញុំ រហូតដល់បានមកជួបបងប្អូនត្រូវជាញាតិនឹងចៅហ្វាយខ្ញុំ»។
ពេលនោះ អុលឡោះតាអាឡានៅក្បែរគាត់មានបន្ទូលថា៖ «យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ជីតាអ្នក ហើយក៏ជាម្ចាស់របស់អ៊ីសាហាក់ដែរ។ យើងនឹងប្រគល់ទឹកដី ដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់ តាមពាក្យដែលយើងសន្យានេះ»។
យ៉ាកកូបមានសម្បត្តិទ្រព្យ កាន់តែច្រើនឡើងៗ។ គាត់មានហ្វូងសត្វយ៉ាងបរិបូណ៌ ព្រមទាំងមានអ្នកបម្រើស្រីប្រុស មានអូដ្ឋ និងមានលាជាច្រើនផង។
អុលឡោះតាអាឡាក៏មានបន្ទូលមកយ៉ាកកូបថា៖ «ចូរវិលទៅស្រុកដូនតារបស់អ្នក ទៅរកញាតិសន្តានរបស់អ្នកវិញទៅ យើងនឹងនៅជាមួយអ្នក»។
ខ្ញុំមាន គោ លា ចៀម និងមានអ្នកបម្រើប្រុសស្រី ជាច្រើន។ ខ្ញុំចាត់គេឲ្យមកជម្រាបលោកម្ចាស់ ជាដំណឹង ដើម្បីសូមសេចក្តីសន្តោសមេត្តាពីលោកម្ចាស់”»។
យ៉ាកកូបភ័យខ្លាច និងតប់ប្រមល់យ៉ាងខ្លាំង គាត់ក៏ចែកពួកគាត់ជាពីរជំរំ ហើយចែកហ្វូងចៀម ហ្វូងគោ និងអូដ្ឋ ជាពីរហ្វូងដែរ
ក្នុងពេលដែលស្តេចអាប់សាឡុមកំពុងតែឆ្លងទន្លេយ័រដាន់ជាមួយកងទ័ពអ៊ីស្រអែលទាំងមូល ស្តេចទតបានទៅដល់ក្រុងម៉ាហាណែម។
ស្តេចទតក៏ទៅជួបអុលឡោះតាអាឡា ហើយទូរអាសួរថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើខ្ញុំ និងអំបូររបស់ខ្ញុំជាអ្វី បានជាទ្រង់ប្រោសប្រទានឲ្យខ្ញុំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ?
មនុស្សសុចរិតនៅប្រកាន់ជំហររបស់ខ្លួន តទៅមុខទៀត ហើយអ្នកដែលប្រព្រឹត្តអំពើបរិសុទ្ធ កាន់តែប្រព្រឹត្តអំពើបរិសុទ្ធថែមទៀត។
អ្វីៗដែលអ្នកធ្លាប់មានពីមុន ហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះ ដ្បិតអ្វីៗដែលទ្រង់ប្រទាននៅពេលខាងមុខ មានចំនួនច្រើនលើសនោះទៅទៀត។
ខ្ញុំជម្រាបអុលឡោះតាអាឡាថា ទ្រង់ជាអុលឡោះជាអម្ចាស់ នៃខ្ញុំ ក្រៅពីទ្រង់ គ្មានអ្វីប្រសើរសម្រាប់ខ្ញុំឡើយ!។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ការពារ និងសង្គ្រោះខ្ញុំ ទ្រង់គាំទ្រខ្ញុំ ដោយអំណាចរបស់ទ្រង់ ហើយទ្រង់លើកខ្ញុំឡើង ដោយចិត្តមេត្តា។
សូមឲ្យស្តេចបានគ្រងរាជ្យ នៅចំពោះអុលឡោះរហូតតទៅ! អុលឡោះតាអាឡាអើយ សូមថែរក្សាស្តេច ដោយចិត្តមេត្តាករុណា ដ៏ស្មោះស្ម័គ្ររបស់ទ្រង់!
ទ្រង់បានធ្វើឲ្យគាត់មានឋានៈទាបជាង ម៉ាឡាអ៊ីកាត់តែមួយរយៈប៉ុណ្ណោះ ទ្រង់ប្រទានសិរីរុងរឿង និងកិត្តិយសដល់គាត់ ទុកជាមកុដរាជ្យ។
ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ច នៅពេលពួកគេកាន់តែខិតចូលជិតអុលឡោះ នៅលើភ្នំស៊ីយ៉ូន។
អុលឡោះតាអាឡានឹងសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្រចំពោះយើង ធ្វើឲ្យយើងស្គាល់យុត្តិធម៌ និងសេចក្ដីសុខសាន្ត។
មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកំដៅ។
ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញស្តេច ជាអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល»។
ខ្ញុំសូមរំលឹកពីអំពើដ៏សប្បុរសរបស់អុលឡោះតាអាឡា ខ្ញុំសរសើរតម្កើងអុលឡោះតាអាឡា ចំពោះកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តមកលើយើង។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ទ្រង់ប្រទានមកជនជាតិអ៊ីស្រអែល គឺកិច្ចការដែលទ្រង់បានសំដែងចំពោះពួកគេ ដោយចិត្តមេត្តាករុណាដ៏លើសលប់ និងចិត្តសប្បុរសពន់ប្រមាណ។
ទ្រង់នឹងសំដែងចិត្តស្មោះស្ម័គ្រ ដល់កូនចៅរបស់យ៉ាកកូប ហើយសំដែងចិត្តមេត្តាករុណា ដល់កូនចៅរបស់អ៊ីព្រហ៊ីម ដូចទ្រង់បានសន្យាជាមួយបុព្វបុរស របស់យើងខ្ញុំកាលពីជំនាន់ដើម។
រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានបំពេញតាមបញ្ជារបស់អុលឡោះសព្វគ្រប់ហើយ ចូរពោលថា “យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ”»។
ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបដល់ជើងអ៊ីសា អង្វរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ សូមចេញឲ្យឆ្ងាយពីខ្ញុំទៅ ព្រោះខ្ញុំជាមនុស្សបាប»។
ខ្ញុំនិយាយដូច្នេះ ដូចជាមនុស្សលេលាហើយ គឺមកពីបងប្អូនបង្ខំខ្ញុំ ដ្បិតបងប្អូនហ្នឹងហើយដែលត្រូវគាំទ្រខ្ញុំ ទោះបីខ្ញុំជាមនុស្សឥតបានការក្ដី ក៏ខ្ញុំមិនអន់ជាងមហាសាវ័កទាំងនោះដែរ។
ចូរនឹកចាំពីអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលប្រទានឲ្យអ្នកមានកម្លាំង ប្រមូលបានសម្បត្តិ ដើម្បីបញ្ជាក់សម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយបុព្វបុរសរបស់អ្នក ដូចទ្រង់ធ្វើនៅថ្ងៃនេះស្រាប់។
រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងអះលីជំអះ។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត«អុលឡោះប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។