Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:35 - អាល់គីតាប

35 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ការពារ និង​សង្គ្រោះ​ខ្ញុំ ទ្រង់​គាំទ្រ​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់ ហើយ​ទ្រង់​លើក​ខ្ញុំ​ឡើង ដោយ​ចិត្ត​មេត្តា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ព្រះអង្គ​អើយ ព្រះអង្គ​បាន​ប្រទាន​ខែល​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ដល់​ទូលបង្គំ ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ទ្រ​ទូលបង្គំ ហើយ​ភាពរាបសា​របស់ព្រះអង្គ​ធ្វើឲ្យ​ទូលបង្គំ​បាន​ចម្រើនឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ព្រះ‌អង្គ​បាន​ប្រទាន​ខែលនៃ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​មក​ទូល‌បង្គំ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​ទ្រ​ទូល‌បង្គំ ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​ទូល‌បង្គំ​បាន​ជា​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​គាំទ្រ​ទូលបង្គំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​លើក​ទូលបង្គំ​ឡើង ដោយ​ព្រះ‌ហឫទ័យ​មេត្តា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ៙ ទ្រង់​បាន​ប្រទាន​ខែល ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​មក​ទូលបង្គំ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​ទប់‌ទល់​ទូលបង្គំ ហើយ​សេចក្ដី​ស្រទន់​របស់​ទ្រង់​ក៏​ធ្វើ​ឲ្យ​ទូលបង្គំ​បាន​ជា​ធំ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:35
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ការ‌ពារ និង​សង្គ្រោះ​ខ្ញុំ ទ្រង់​គាំ​ទ្រ​ខ្ញុំ ហើយ​ទ្រង់​លើក​ខ្ញុំ​ឡើង ដោយ​ចិត្ត​មេត្តា។


សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ ទ្រង់​បង្រៀន​ខ្ញុំ​អំពី​យុទ្ធ‌សាស្ត្រ ហើយ​ហ្វឹក‌ហ្វឺន​ខ្ញុំ​ដើម្បី​ធ្វើ​សឹក។


អុលឡោះ​តែងតែ​សង្គ្រោះ​អស់​អ្នក ដែល​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ទ្រង់ ឲ្យ​រួច​ពី​ពួក​អ្នក​សង្កត់‌សង្កិន​គេ ដូច្នេះ សូម​សំដែង​ចិត្ត​សប្បុរស​ដ៏​អស្ចារ្យ​របស់​ទ្រង់​ផង។


អុលឡោះ‌តាអាឡា​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់ ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ដោយ​បទ​ចំរៀង!។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។


នាយ​ទាហាន​របស់​អ្នក​ត្រូវ​បរា‌ជ័យ បាក់​ទ័ព​រត់​នៅ​មុខ​ពល​បាញ់​ធ្នូ​របស់​ខ្មាំង។ ទោះ​បី​ពួក​គេ​រត់​ទៅ​ឆ្ងាយ​យ៉ាង​ណា​ក្ដី ក៏​ខ្មាំង​សត្រូវ​ចាប់​បាន​ពួក​គេ យក​ទៅ​ជា​ឈ្លើយ​ដែរ។


ទ្រង់​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដូច​អ្នក​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ទ្រង់​លើក​ដៃ​ឡើង​ប្រមូល​កូន​ចៀម ទ្រង់​បី​កូន​តូចៗ​ជាប់​នឹង​ទ្រូង ហើយ​ទ្រង់​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។


ខ្ញុំ ប៉ូល ដែល​គេ​តែង​និយាយ​ថា ពេល​នៅ​ជា​មួយ​បង​ប្អូន ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ ហ៊ាន​តឹង‌រ៉ឹង​ដាក់​បង​ប្អូន ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន​ដោយ​ចិត្ដ​ស្លូត‌បូត និង​ដោយ​ចិត្ដ​ល្អ​សប្បុរស​មក​ពី​អាល់ម៉ា‌ហ្សៀស


អ៊ីស្រ‌អែល​អើយ អ្នក​មាន​សុភ‌មង្គល​ហើយ គ្មាន​ជាតិ​សាសន៍​ណា​ដែលអុលឡោះ‌តាអាឡា​សង្គ្រោះ ដូច​ទ្រង់​សង្គ្រោះ​អ្នក​ឡើយ ទ្រង់​ជា​ខែល​ការ‌ពារ​អ្នក និង​ជា​ដាវ ដែល​ផ្តល់​ឲ្យ​អ្នក​មាន​ជ័យ​ជំនះ។ ខ្មាំង​សត្រូវ​បរាជ័យ​នៅ​ចំពោះ​មុខ​អ្នក ហើយ​អ្នក​នឹង​ជាន់​កំទេច​ទី​សក្ការៈ​របស់​ពួក​គេ ដែល​នៅ​តាម​ទួល​ខ្ពស់ៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម