លោកុប្បត្តិ 32:10 - ព្រះគម្ពីរខ្មែរសាកល10 ទូលបង្គំមិនស័ក្ដិសមនឹងអស់ទាំងសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងអស់ទាំងសេចក្ដីពិតត្រង់ដែលព្រះអង្គបានប្រព្រឹត្តដល់បាវបម្រើរបស់ព្រះអង្គឡើយ។ ជាការពិត ទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះដោយមានតែឈើច្រត់មួយប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ទូលបង្គំមានគ្នាដល់ទៅពីរជំរំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ទូលបង្គំមិនសមឲ្យបានព្រះហឫទ័យសប្បុរស និងអស់ទាំងព្រះហឫទ័យស្មោះត្រង់ដែលព្រះអង្គបានផ្តល់មកទូលបង្គំ ជាអ្នកបម្រើព្រះអង្គឡើយ ដ្បិតកាលទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះទៅ មានតែដំបងមួយប៉ុណ្ណោះ តែឥឡូវនេះ ទូលបង្គំមានគ្នារហូតដល់ទៅពីរជំរំហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ទូលបង្គំជាមនុស្សទន់ទាបណាស់ មិនសមឲ្យព្រះអង្គសម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ចំពោះទូលបង្គំដល់កម្រិតនេះឡើយ។ កាលទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះទៅ ទូលបង្គំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ទូលបង្គំមានគ្នារហូតដល់ទៅពីរជំរំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ទូលបង្គំមិនគួរឲ្យបានអស់ទាំងសេចក្ដីសប្បុរស នឹងអស់ទាំងសេចក្ដីស្មោះត្រង់ដែលទ្រង់បានផ្តល់មកទូលបង្គំជាអ្នកបំរើទ្រង់ទេ ដ្បិតទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះ មានតែដំបង១ប៉ុណ្ណោះ តែឥឡូវនេះ ទូលបង្គំបានកើតជា២ពួកហើយ សូមមើលជំពូកអាល់គីតាប10 ខ្ញុំជាមនុស្សទន់ទាបណាស់ មិនសមឲ្យអុលឡោះសំដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះខ្ញុំ ដល់កំរិតនេះឡើយ។ កាលខ្ញុំបានឆ្លងទន្លេយ័រដាន់នេះទៅ ខ្ញុំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ខ្ញុំមានគ្នារហូតដល់ទៅពីរជំរំ។ សូមមើលជំពូក |
ហើយនិយាយថា៖ “សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំ! ព្រះអង្គមិនបានបោះបង់ចោលសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់របស់ព្រះអង្គចំពោះចៅហ្វាយរបស់ទូលបង្គំឡើយ។ រីឯទូលបង្គំវិញ ព្រះយេហូវ៉ាបាននាំទូលបង្គំតាមផ្លូវមកផ្ទះបងប្អូនរបស់ចៅហ្វាយទូលបង្គំហើយ”។
ខ្ញុំនឹងលើកឡើងនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ា និងសេចក្ដីសរសើរតម្កើងនៃព្រះយេហូវ៉ា តាមអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានប្រទានដល់ពួកយើង និងតាមសេចក្ដីល្អដ៏ធំចំពោះវង្សត្រកូលអ៊ីស្រាអែល ដែលព្រះអង្គបានប្រទានដល់ពួកគេតាមសេចក្ដីមេត្តារបស់ព្រះអង្គ និងតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏បរិបូររបស់ព្រះអង្គ។