Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 17:24 - អាល់គីតាប

24 ក្នុង​ពេល​ដែល​ស្តេច​អាប់‌សា‌ឡុម​កំពុង​តែ​ឆ្លង​ទន្លេ​យ័រ‌ដាន់​ជា​មួយ​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល ស្តេច​ទត​បាន​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 បន្ទាប់​មក ព្រះបាទ​ដាវីឌ​យាង​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម ឯ​អាប់សា‌ឡុម និង​ពួក​ពល​ទ័ព​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ ក៏​ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ក្នុង​ពេល​ដែល​ស្ដេច​អាប់‌សា‌ឡុម​កំពុង​តែ​ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ព្រះ‌បាទ​ដាវីឌ​បាន​យាង​ដល់​ក្រុង​ម៉ាហា‌ណែម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 រួច​មក​ដាវីឌ​យាង​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម ឯ​អាប់‌សា‌ឡំម នឹង​ពួក​ពល​ទ័ព​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ក៏​ឆ្លង​ទន្លេ​យ័រដាន់​ទៅ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 17:24
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ជា​មនុស្ស​ទន់​ទាប​ណាស់ មិន​សម​ឲ្យ​អុលឡោះ​សំដែង​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ ដល់​កំរិត​នេះ​ឡើយ។ កាល​ខ្ញុំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ ខ្ញុំ​មាន​តែ​ដំបង​មួយ​ទេ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ។


ពេល​ឃើញ​ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ យ៉ាកកូប​ក៏​ពោល​ឡើង​ថា៖ «ទី​នេះ ពិត​ជា​ជំរំ​របស់​អុលឡោះ​!»។ គាត់​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ម៉ាហា‌ណែម»។


លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ជា​មេ‌ទ័ព​របស់​ស្តេច​សូល បាន​នាំ​សម្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល ឆ្លង​ទៅ​ក្រុង​ម៉ាហា‌ណែម។


ស្ត្រី​សាសន៍​ស៊ូឡាម​អើយ ចូរ​នាង​រាំ ចូរ​នាង​រាំ ដើម្បី​ឲ្យ​យើង​គយ‌គន់​មើល​នាង​ផង។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​គយ‌គន់​មើល ស្ត្រី​សាសន៍​ស៊ូឡាម​នេះ តើ​ចង់​ឲ្យ​នាង​ចូល​រួម​ក្នុង​ក្រុម​របាំ ទាំង​ពីរ​ពួក​ឬ?


ទឹក​ដី​របស់​គេ​លាត​សន្ធឹង ចាប់​តាំង​ពី​ក្រុង​ហេសបូន រហូត​ដល់​ក្រុង​រ៉ាម៉ាត-មីសប៉េ និង​ក្រុង​បេ‌ថូ‌នីម ហើយ​ចាប់​តាំង​ពី​ក្រុង​ម៉ាហា‌ណែម​រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​ដេបៀរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម