លោកកូរេជាកូនរបស់លោកយីមណាពីក្រុមលេវី ដែលជាឆ្មាំខ្លោងទ្វារខាងកើត ទទួលបន្ទុកលើជំនូនស្ម័គ្រចិត្ត ដែលប្រជាជនយកមកជូនអុលឡោះហើយគាត់ក៏ទទួលភារកិច្ចចែកស្បៀងអាហារ ដែលប្រជាជនញែកជូនអុលឡោះតាអាឡា និងជំនូនសក្ការៈឯទៀតៗដែរ។
លេវីវិន័យ 22:18 - អាល់គីតាប «ចូរប្រាប់ហារូន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រអែលទាំងមូលដូចតទៅ: ក្នុងចំណោមកូនចៅអ៊ីស្រអែល ឬជនបរទេសរស់នៅក្នុងស្រុកអ៊ីស្រអែល អ្នកណានាំយកសត្វមកធ្វើជាគូរបានដុតដល់អុលឡោះតាអាឡា ទោះបីជំនូនលាបំណន់ ឬជំនូនស្ម័គ្រចិត្តក្តី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោក ព្រមទាំងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា៖ «ពេលអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកសំណាក់នៅជាមួយ ដែលគេនឹងថ្វាយតង្វាយរបស់ខ្លួន ទោះជាតង្វាយលាបំណន់ ឬតង្វាយថ្វាយដោយស្ម័គ្រពីចិត្តក្តី ដែលគេនឹងយកមកថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូលដូចតទៅ: ក្នុងចំណោមកូនចៅអ៊ីស្រាអែល ឬជនបរទេសរស់នៅក្នុងស្រុកអ៊ីស្រាអែល អ្នកណានាំយកសត្វមកថ្វាយជាតង្វាយដុតដល់ព្រះអម្ចាស់ ទោះបីតង្វាយលាបំណន់ ឬតង្វាយស្ម័គ្រចិត្តក្ដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យប្រាប់ដល់អើរ៉ុន នឹងពួកកូនលោក ព្រមទាំងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកសំណាក់នៅជាមួយ ដែលគេនឹងថ្វាយដង្វាយរបស់ខ្លួន ទោះជាដង្វាយលាបំណន់ ឬដង្វាយថ្វាយដោយស្ម័គ្រពីចិត្តក្តី ដែលគេនឹងនាំមកថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា |
លោកកូរេជាកូនរបស់លោកយីមណាពីក្រុមលេវី ដែលជាឆ្មាំខ្លោងទ្វារខាងកើត ទទួលបន្ទុកលើជំនូនស្ម័គ្រចិត្ត ដែលប្រជាជនយកមកជូនអុលឡោះហើយគាត់ក៏ទទួលភារកិច្ចចែកស្បៀងអាហារ ដែលប្រជាជនញែកជូនអុលឡោះតាអាឡា និងជំនូនសក្ការៈឯទៀតៗដែរ។
ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់។
ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់
ដោយទ្រង់បានប្រោសប្រណីដល់ខ្ញុំ ខ្ញុំអាចលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំដ៏ធំ ខ្ញុំនឹងលាបំណន់ នៅមុខអស់អ្នកគោរពកោតខ្លាចទ្រង់។
ឱអុលឡោះអើយ! ខ្ញុំត្រូវតែជូនជំនូន តាមពាក្យដែលខ្ញុំបានសន្យាជាមួយទ្រង់ ខ្ញុំនឹងធ្វើគូរបានអរគុណទ្រង់។
ឱអុលឡោះអើយ ទ្រង់តែងតែស្តាប់ ពាក្យអង្វររបស់ខ្ញុំជានិច្ច ទ្រង់ប្រទានមកខ្ញុំនូវមត៌ក ដែលទ្រង់បម្រុងទុកសម្រាប់អស់អ្នក ដែលគោរពកោតខ្លាចនាមទ្រង់។
ខ្ញុំនឹងច្រៀង គីតាបសាបូរសរសើរ នាមទ្រង់ជារៀងរាល់ថ្ងៃ ឥតឈប់ឈរ ស្របតាមពាក្យដែលខ្ញុំ បានសន្យាចំពោះទ្រង់!។
ឱអុលឡោះអើយ យើងខ្ញុំត្រូវតែសរសើរតម្កើងទ្រង់ នៅក្រុងស៊ីយ៉ូន ហើយជូនជំនូន តាមពាក្យដែលយើងខ្ញុំ បានសន្យាចំពោះទ្រង់។
ខ្ញុំចូលមកក្នុងដំណាក់របស់ទ្រង់ ទាំងនាំគូរបានដុតយកមកជូនទ្រង់ ដូចខ្ញុំបានសន្យា
ពេលណាអ្នកសន្យាជាមួយអុលឡោះអំពីរឿងអ្វីមួយ ត្រូវសម្រេចតាមពាក្យដែលអ្នកសន្យាឲ្យបានរួសរាន់ ដ្បិតទ្រង់មិនអធ្យាស្រ័យឲ្យមនុស្សលេលាឡើយ។ ត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា។
ប្រសិនបើគូរបាននោះ ជា ចៀម ឬពពែដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមួយល្អឥតខ្ចោះ។
«ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាចង់យកជំនូនមកជូនអុលឡោះតាអាឡា គេអាចធ្វើគោ ឬចៀមជាជំនូនបាន។
«ក្នុងចំណោមកូនចៅអ៊ីស្រអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់បរិភោគឈាមអ្វីក៏ដោយ យើងនឹងដាក់ទោសអ្នកដែលបរិភោគនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន
ក្នុងចំណោមជនជាតិអ៊ីស្រអែល និងជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើនរណាម្នាក់បរបាញ់សត្វចតុប្បាទ ឬសត្វស្លាបណាមួយដែលអាចបរិភោគបាន គេត្រូវសម្រក់ឈាមសត្វនោះលើដី ហើយយកធូលីដីលុបពីលើ។
ក្រៅពីធ្វើបុណ្យថ្ងៃសម្រាករបស់អុលឡោះតាអាឡា អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យទាំងនេះថែមទៀត ហើយជូនជំនូនសម្រាប់ពិធីបុណ្យទាំងនេះ ថែមពីលើជំនូនផ្សេងៗ ជំនូនលាបំណន់ និងជំនូនស្ម័គ្រចិត្តទាំងប៉ុន្មាន ដែលអ្នករាល់គ្នាជូនដល់អុលឡោះតាអាឡា។
ប្រសិនបើគូរបានដែលគេយកមកជូនជាជំនូនលាបំណន់ ឬជាជំនូនស្ម័គ្រចិត្ត ត្រូវបរិភោគសាច់ដែលធ្វើជាគូរបាននៅថ្ងៃនោះ ហើយសាច់នៅសល់ក៏អាចបរិភោគរហូតដល់ថ្ងៃស្អែកបានដែរ។
កូនចៅអ៊ីស្រអែលអើយ ចូរធ្វើគូរបានអរគុណជាមួយមេម្សៅ ចូរស្រែកប្រកាសក្ដែងៗថា អ្នករាល់គ្នាបានជូនជំនូនស្ម័គ្រចិត្ត ដ្បិតអ្នករាល់គ្នាចូលចិត្តធ្វើដូច្នេះ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
អ្នកទាំងនោះកោតស្ញប់ស្ញែងអុលឡោះតាអាឡាយ៉ាងខ្លាំង ពួកគេនាំគ្នាធ្វើគូរបានជូនអុលឡោះតាអាឡា ព្រមទាំងបន់ស្រន់ទៀតផង។
មើលហ្ន៎! អ្នកនាំដំណឹងល្អស្ដីអំពីសន្តិភាព កំពុងតែរត់នៅលើភ្នំ! អ្នកស្រុកយូដាអើយ ចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ! ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេ គេវិនាសសូន្យទាំងស្រុងហើយ!
ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន! ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួន ហើយបែរជាយកសត្វពិការ មកធ្វើជាគូរបានជូនអុលឡោះទៅវិញ! យើងជាស្តេចដ៏ឧត្ដម ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ហើយពេលដែលអ្នករាល់គ្នាធ្វើគូរបានជូនអុលឡោះតាអាឡា ទោះបីជាគូរបានដុតក្តី ឬគូរបានលាបំណន់ ជំនូនដោយស្ម័គ្រចិត្ត ឬជំនូនសម្រាប់ពិធីបុណ្យដ៏សំខាន់ៗក្តី នោះត្រូវយកគោ ឬចៀមមកធ្វើ ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។
លោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកក៏ជម្រាបលាពួកបងប្អូន ចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡាជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់ នៅកំពង់ផែកេងគ្រា។
រីឯជំនូនមួយភាគដប់ ដែលអ្នកត្រូវជូនអុលឡោះតាអាឡា គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ឬកូនដំបូងរបស់គោ និងចៀម ឬជំនូនផ្សេងៗទៀត ដូចជាជំនូនលាបំណន់ជំនូនស្ម័គ្រចិត្ត និងជំនូនពិសេស អ្នកពុំអាចបរិភោគនៅកន្លែងដែលអ្នករាល់គ្នារស់នៅឡើយ។
ត្រូវយកគូរបានដុត ជូនមួយភាគដប់ ជំនូនពិសេស ជំនូនលាបំណន់ ឬជំនូនស្ម័គ្រចិត្ត ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នករាល់គ្នាទៅជូនអុលឡោះនៅកន្លែងនោះ។
រួចហើយ ចូរប្រារព្ធពិធីបុណ្យសបា្តហ៍ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ពេលនោះ ចូរជូនជំនូនស្ម័គ្រចិត្ត ដោយគិតតាមភោគផល ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ។