Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូណាស 1:16 - អាល់គីតាប

16 អ្នក​ទាំង​នោះ​កោត​ស្ញប់‌ស្ញែងអុលឡោះ‌តាអាឡា​យ៉ាង​ខ្លាំង ពួក​គេ​នាំ​គ្នា​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​បន់‌ស្រន់​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ មនុស្ស​ទាំង​នោះ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​យ៉ាង​ខ្លាំង ហើយ​ក៏​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន់​បំណន់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អ្នក​ទាំង​នោះ​កោត​ស្ញប់‌ស្ញែង​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង ពួក​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ព្រម​ទាំង​បន់‌ស្រន់​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដូច្នេះ មនុស្ស​ទាំង​នោះ​គេ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃ‌លែង ហើយ​ក៏​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន់​បំណន់​ផង។

សូមមើលជំពូក ចម្លង




យ៉ូណាស 1:16
19 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​ទូរអា​ថា៖ «ប្រសិន​បើ​អុលឡោះ​នៅ​ជា​មួយ​ខ្ញុំ និង​ថែ​រក្សា​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ ប្រសិន​បើ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​អាហារ​បរិភោគ និង​សម្លៀក​បំពាក់


ណុះហ៍​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។ គាត់​បាន​យក​សត្វ​ខ្លះ​ពី​ក្នុង​ចំណោម​សត្វ​ហាឡាល់​គ្រប់​ប្រភេទ និង​ពី​ក្នុង​ចំណោម​សត្វ​ស្លាប​ហាឡាល់​គ្រប់​ប្រភេទ មក​ដុត​ទាំង​មូល ធ្វើ​ជា​គូរបាន​នៅ​លើ​អាសនៈ។


លោក​ណាម៉ាន់​ក៏​មាន​ប្រសាសន៍​ថា៖ «បើ​លោក​មិន​ព្រម​ទេ​នោះ សូម​មេត្តា​អនុញ្ញាត ឲ្យ​ខ្ញុំ​យក​ដី ផ្ទុក​លើ​ខ្នង​លា​ពីរ ដឹក​ទៅ​ផង ដ្បិត​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​មិន​ធ្វើ​គូរបាន​ដុត ឬ​គូរបាន​ជូន​ព្រះ​ដទៃ ក្រៅ​ពីអុលឡោះ‌តាអាឡា​ឡើយ។


ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​ត្រូវ គោរព​កោត​ខ្លាច​ទ្រង់។ ទ្រង់​មិន​រវី‌រវល់​នឹង​អ្នក​ដែល​តាំង​ខ្លួន ជា​មនុស្ស​មាន​ប្រាជ្ញា​ឡើយ»។


គេ​ត្រូវ​តែ​ធ្វើ​គូរបាន ដើម្បី​អរ​គុណ​ទ្រង់ ហើយ​ថ្លែង​អំពី​ស្នា‌ដៃ​របស់​ទ្រង់ ដោយ​បទ​ចំរៀង​ដ៏​សប្បាយ!


ខ្ញុំ​នឹង​យក​ជំនូន​មក​ជូន​អុលឡោះ‌តាអាឡា តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ទ្រង់។


ជំនូន​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជូន​អុលឡោះ គឺ​ពាក្យ​អរ​គុណ ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា ចំពោះ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


ពេល​ណា​អ្នក​សន្យា​ជា​មួយ​អុលឡោះ​អំពី​រឿង​អ្វី​មួយ ត្រូវ​សម្រេច​តាម​ពាក្យ​ដែល​អ្នក​សន្យា​ឲ្យ​បាន​រួស‌រាន់ ដ្បិត​ទ្រង់​មិន​អធ្យា‌ស្រ័យ​ឲ្យ​មនុស្ស​លេលា​ឡើយ។ ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា។


នៅ​ពេល​យប់ ខ្ញុំ​ចង់​នៅ​ជិត​ទ្រង់ ខ្ញុំ​ក៏​ស្វែង​រក​ទ្រង់​អស់​ពី​ដួង​ចិត្ត​ដែរ។ ពេល​ទ្រង់​ដាក់​ទោស​មនុស្ស​នៅ​លើ​ផែនដី ស្រប​តាម​ការ​វិនិច្ឆ័យ​របស់​ទ្រង់ ពួក​គេ​នឹង​ស្គាល់​សេចក្ដី​សុចរិត។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រ នៅ​ចំពោះ​មុខ​យើង​ទេ​ឬ? យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជា‌និច្ច សម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បាន ទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណា ក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។


យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ គឺ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ទូ‌ទាំង​រាជា‌ណាចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់​របស់​ដានី‌យ៉ែល ដ្បិត​ទ្រង់​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប ហើយ​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។ រាជ្យ​របស់​ទ្រង់​មិន​សាប‌សូន្យ​ឡើយ ទ្រង់​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។


យូណើស​ក៏​តំណាល​រឿង​របស់​គាត់ ឲ្យ​ពួក​គេ​ស្ដាប់។ កាល​ពួក​អ្នក​សំពៅ​ជ្រាប​ថា គាត់​បាន​រត់​គេច​ឲ្យ​ឆ្ងាយ​ពីអុលឡោះ‌តាអាឡា​ដូច្នេះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​សួរ​គាត់​ថា៖ «ម្ដេច​ក៏​អ្នក​ធ្វើ​ដូច្នេះ?


ពេល​នោះ ពួក​គេ​នាំ​គ្នា​អង្វរអុលឡោះ‌តាអាឡា​ថា៖ «ឱអុលឡោះ‌តាអាឡា​អើយ យើង​ខ្ញុំ​មិន​ចង់​ស្លាប់ រួម​ជា​មួយ​បុរស​នេះ​ទេ! សូម​ទ្រង់​កុំ​ប្រកាន់​ទោស​យើង​ខ្ញុំ ចំពោះ​ការ​ប្រហារ​ជីវិត​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​យើង​ខ្ញុំ​នេះ​ឡើយ។ អុលឡោះ‌តាអាឡា​អើយ ទ្រង់​សម្រេច​ដូច្នេះ ស្រប​តាម​បំណង​របស់​ទ្រង់!»។


នគរ​របស់​អុលឡោះ​ប្រៀប‌បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង កាល​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​គេ​ទាំង​អស់​ក្នុង​លោក។


ក្រុម‌ជំអះ​ទាំង​មូល និង​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ស្ញែង​ខ្លាច​ជា​ខ្លាំង។


ម៉ាឡា‌អ៊ីកាត់​ឆ្លើយ​ថា៖ «ទោះ​បី​យើង​នៅ ក៏​យើង​មិន​បរិភោគ​អាហារ​ដែល​អ្នក​រៀប‌ចំ​ដែរ។ ប៉ុន្តែ បើ​អ្នក​ចង់​ធ្វើ​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា ចូរ​ធ្វើ​ចុះ!»។ លោក​ម៉ាណូ‌អា​ពុំ​ដឹង​ថា ជា​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម