Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 116:18 - អាល់គីតាប

18 ខ្ញុំ​នឹង​យក​ជំនូន​មក​ជូន​អុលឡោះ‌តាអាឡា តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ខ្ញុំ​នឹង​លាបំណន់​ដែល​ខ្ញុំ​បានបន់ ដល់​ព្រះយេហូវ៉ា នៅចំពោះ​ប្រជារាស្ត្រ​ទាំងមូល​របស់ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា អើ នៅ​មុខ​បណ្តាជន​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 116:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​យក​ជំនូន​មក​ជូន​អុលឡោះ‌តាអាឡា តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ទ្រង់។


ដោយ​ទ្រង់​បាន​ប្រោស‌ប្រណី​ដល់​ខ្ញុំ ខ្ញុំ​អាច​លើក​តម្កើង​ទ្រង់ នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំ ខ្ញុំ​នឹង​លា​បំណន់ នៅ​មុខ​អស់​អ្នក​គោរព​កោត​ខ្លាច​ទ្រង់។


មនុស្ស​ទន់‌ទាប​នឹង​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់ អស់​អ្នក​ដែល​ស្វែង​រក​អុលឡោះ‌តាអាឡា នឹង​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់។ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន‌យូរ!


ទ្រង់​តែងតែ​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ របស់​មនុស្ស​លោក​ជា‌និច្ច ពួក​គេ​ នឹង​មក​រក​ទ្រង់​ទាំង​អស់​គ្នា។


ចូរ​ជូន​ទៅ​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​នូវ​អ្វីៗ ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​ចំពោះ​ទ្រង់ អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​អុលឡោះ ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​អើយ ចូរ​យក​ជំនូន​មក​ជូន​ទ្រង់!


បើ​អ្នក​មិន​សន្យា នោះ​ប្រសើរ​ជាង​សន្យា តែ​មិន​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​សន្យា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម