សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ និងលើកលែងទោសឲ្យពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែទ្រង់ទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកទាំងអស់។
យ៉ូស្វេ 22:22 - អាល់គីតាប «អុលឡោះតាអាឡាជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត អុលឡោះតាអាឡាពិតជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតមែន! ទ្រង់ជ្រាបអ្វីៗទាំងអស់! អ៊ីស្រអែលក៏នឹងដឹងដែរ! ប្រសិនបើយើងខ្ញុំបះបោរ ឬមានចិត្តមិនស្មោះត្រង់ចំពោះអុលឡោះតាអាឡា សូមកុំឲ្យទ្រង់ទុកជីវិតយើងខ្ញុំនៅថ្ងៃនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! ព្រះអង្គជ្រាប ហើយសូមឲ្យអ៊ីស្រាអែលដឹងដែរ! ប្រសិនបើការសង់អាសនានេះជាការបះបោរ ឬបង្ខូចជំនឿដល់ព្រះយេហូវ៉ា សូមកុំប្រណីយើងខ្ញុំនៅថ្ងៃនេះឡើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអម្ចាស់ពិតជាព្រះដ៏ខ្ពង់ខ្ពស់បំផុតមែន! ព្រះអង្គជ្រាបអ្វីៗទាំងអស់! អ៊ីស្រាអែលក៏នឹងដឹងដែរ! ប្រសិនបើយើងខ្ញុំបះបោរ ឬមានចិត្តមិនស្មោះត្រង់ចំពោះព្រះអម្ចាស់ សូមកុំឲ្យព្រះអង្គទុកជីវិតយើងខ្ញុំនៅថ្ងៃនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាដ៏ជាព្រះលើអស់ទាំងព្រះ គឺព្រះយេហូវ៉ាជាព្រះលើអស់ទាំងព្រះ ទ្រង់ជ្រាបហើយ ពួកអ៊ីស្រាអែលក៏នឹងដឹងដែរ បើយើងរាល់គ្នាបានស្អាងអាសនានេះ ដោយបះបោរ ឬរំលងទាស់នឹងព្រះយេហូវ៉ា |
សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ និងលើកលែងទោសឲ្យពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែទ្រង់ទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកទាំងអស់។
ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំគ្មានកំហុសអ្វីទេ ហើយក៏គ្មាននរណារំដោះខ្ញុំឲ្យរួចផុត ពីអំណាចរបស់ទ្រង់បានដែរ។
អុលឡោះជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ ប្រសិនបើទ្រង់ល្បងលមើលខ្ញុំ ទ្រង់មុខជាឃើញថា ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។
សូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មា ហើយសូមឲ្យកំភួនដៃរបស់ខ្ញុំ ដាច់ចេញពីកែងដៃទៅចុះ!
ចូរលើកតម្កើងអុលឡោះដែលខ្ពង់ខ្ពស់លើសព្រះនានា ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ទ្រង់នឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃ ហើយទ្រង់នឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សទៀងត្រង់ ដូចពន្លឺនៅពេលថ្ងៃត្រង់។
ខ្ញុំបានប្រកាសឲ្យអង្គប្រជុំ ដ៏ធំដឹងអំពីសេចក្ដីសុចរិតរបស់ទ្រង់ ឱអុលឡោះតាអាឡាអើយ ទ្រង់ជ្រាបហើយថា ខ្ញុំនឹងថ្លែងឥតឈប់ឈរឡើយ។
អុលឡោះមុខតែជ្រាបជាមិនខាន ដ្បិតទ្រង់ឈ្វេងយល់អ្វីៗ ដែលលាក់ទុកនៅក្នុងចិត្តមនុស្ស!។
ព្រោះតែទ្រង់ គេប្រហារជីវិតយើងខ្ញុំគ្រប់ពេលវេលា ហើយគេចាត់ទុកយើងខ្ញុំ ដូចជាចៀមដែលត្រូវយកទៅសម្លាប់ ។
អុលឡោះតាអាឡាជាម្ចាស់លើអ្វីៗទាំងអស់ ទ្រង់មានបន្ទូលកោះហៅ ផែនដីទាំងមូល ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច
ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដម ទ្រង់ជាស្តេច ដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ ហើយអួតអាងក្នុងការគោរពបម្រើ ព្រះឥតបានការ នឹងត្រូវអាម៉ាស់!។ ព្រះទាំងឡាយអើយ ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះ។
ឥឡូវនេះ ខ្ញុំទទួលស្គាល់ថា អុលឡោះតាអាឡា ជាម្ចាស់ដ៏ធំឧត្តមលើសអ្វីទាំងអស់ គឺទ្រង់រំដោះជនជាតិអ៊ីស្រអែល នៅពេលដែលជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិន»។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ស្គាល់ខ្ញុំ ទ្រង់មើលឃើញខ្ញុំ ទ្រង់ឈ្វេងយល់ថា ខ្ញុំជំពាក់ចិត្តនឹងទ្រង់។ រីឯអ្នកទាំងនោះវិញ សូមទ្រង់យកពួកគេចេញ ដូចកូនចៀមដែលគេនាំទៅទីសត្តឃាត សូមញែកពួកគេទុកដោយឡែក សម្រាប់ថ្ងៃប្រហារជីវិត។
អុលឡោះតាអាឡាមានបន្ទូលថា: យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ ដូច្នេះ យើងនឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមកិរិយាមារយាទរបស់ខ្លួន និងតាមអំពើដែលខ្លួនបានប្រព្រឹត្ត។
ស្ដេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងអុលឡោះជាម្ចាស់លើអ្វីៗទាំងអស់ផង។ ស្ដេចនោះនឹងចំរើនមាំមួនឡើង រហូតទាល់តែកំហឹងកើនដល់កំរិត ដ្បិតហេតុការណ៍អ្វីដែលអុលឡោះគ្រោងទុកត្រូវតែបានសម្រេច។
ស្តេចមានប្រសាសន៍មកដានីយ៉ែលថា៖ «អុលឡោះជាម្ចាស់របស់អស់លោកពិតជាម្ចាស់លើព្រះនានា និងជាម្ចាស់លើស្តេចនានាមែន! មានតែទ្រង់ទេដែលសំដែងគម្រោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាអ្នករកឃើញគម្រោងការដ៏លាក់កំបាំងនេះ»។
ខ្ញុំសុខចិត្តស៊ូទ្រាំនឹងកំហឹងរបស់អុលឡោះតាអាឡា ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងបំណងទ្រង់។ គង់តែមានថ្ងៃណាមួយ ទ្រង់នឹងការពារក្តីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ ទ្រង់នឹងនាំខ្ញុំចេញទៅរកពន្លឺ ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ទ្រង់។
ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា តើមនុស្សសុចរិត និងមនុស្សអាក្រក់ ខុសគ្នាយ៉ាងណា ហើយអ្នកគោរពបម្រើអុលឡោះ និងអ្នកមិនគោរពបម្រើ ខុសគ្នាយ៉ាងណា
អ៊ីសាសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ ពេត្រុសព្រួយចិត្ដណាស់ ព្រោះអ៊ីសាសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកឆ្លើយតបទៅអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។
បន្ទាប់មកគេនាំគ្នាទូរអាដូចតទៅ៖ «ឱអ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបចិត្ដគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ សូមបង្ហាញឲ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីរនាក់នេះ តើលោកម្ចាស់គាប់ចិត្តជ្រើសរើសអ្នកណា
ប្រសិនបើខ្ញុំមានទោសអ្វី ឬបានប្រព្រឹត្ដអ្វីខុស សមនឹងមានទោសដល់ជីវិតនោះ ខ្ញុំមិនរួញរានឹងស្លាប់ទេ។ ប៉ុន្ដែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំទៅឲ្យគេឡើយ។ ខ្ញុំសូមឡើងទៅស្តេចអធិរាជវិញ»។
ហេតុអ្វីបានជាខ្ញុំធ្វើដូច្នេះ? តើមកពីខ្ញុំមិនស្រឡាញ់បងប្អូនឬ? ទេ! អុលឡោះជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូន។
អុលឡោះដែលជាបិតារបស់អ៊ីសាជាអម្ចាស់ ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំមិននិយាយកុហកទេ (សូមលើកតម្កើងទ្រង់អស់កល្បជានិច្ច!)។
ដោយយើងបានស្គាល់ការគោរពកោតខ្លាចអុលឡោះហើយ យើងក៏ខិតខំណែនាំមនុស្សលោកឲ្យជឿដែរ។ អុលឡោះស្គាល់ចិត្ដយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្ដយើងដែរ)។
ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ទ្រង់ជាម្ចាស់ស្តេចនានា ជាម្ចាស់លើម្ចាស់នានា។ ទ្រង់ជាម្ចាស់ដ៏ឧត្តម ប្រកបដោយចេស្តា និងគួរឲ្យស្ញែងខ្លាច។ ទ្រង់មិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។
មានតែទ្រង់មួយគត់ដែលមាន ជីវិតអមតៈ ទ្រង់នៅក្នុងពន្លឺ ដែលគ្មាននរណា អាចចូលជិតបានឡើយ ហើយក៏គ្មានមនុស្សណាបានឃើញ និងអាចឃើញទ្រង់បានដែរ សូមលើកតម្កើងកិត្ដិនាម និងអំណាច របស់ទ្រង់អស់កល្បជានិច្ច! អាម៉ីន!
គ្មានសត្វលោកណាមួយដែលអុលឡោះមើលមិនឃើញនោះឡើយ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះចំពោះទ្រង់។ យើងត្រូវរៀបរាប់ប្រាប់អុលឡោះពីគ្រប់កិច្ចការទាំងអស់។
កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាល ឆ្លើយទៅមេដឹកនាំអំបូរនៃជនជាតិអ៊ីស្រអែលថា៖
នៅលើអាវ និងលើភ្លៅរបស់គាត់ មានសរសេរឈ្មោះថា «ស្តេចលើស្តេចនានា និងអម្ចាស់លើអម្ចាស់នានា»។
យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំអះទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្ដថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
រីឯការបះបោរ អាក្រក់ដូចការរកគ្រូទាយ ហើយចិត្តរឹងរូស ក៏អាក្រក់ដូចការគោរពព្រះក្លែងក្លាយដែរ។ ស្តេចបោះបង់ចោលបន្ទូលរបស់អុលឡោះតាអាឡា ដូច្នេះ ទ្រង់ក៏បោះបង់ចោលស្តេចលែងឲ្យធ្វើជាស្តេចទៀតហើយ»។
កុំចេះតែពោលពាក្យអួតបំប៉ោងឡើយ ហើយក៏មិនត្រូវឲ្យមានពាក្យសំដីព្រហើន ចេញពីមាត់អ្នករាល់គ្នាដែរ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ ដែលជ្រាបសព្វគ្រប់ទាំងអស់ ទ្រង់វិនិច្ឆ័យគ្រប់អំពើរបស់មនុស្ស។