Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 22:23 - អាល់គីតាប

23 ប្រសិន​បើ​យើង​បាន​សង់​អាសនៈ​នេះ ដើម្បី​បែក​ចេញ​ពីអុលឡោះ‌តាអាឡា និង​ដើម្បី​ធ្វើ​គូរបាន​ដុត ឬ​ជំនូន​នានា ឬ​ដើម្បី​ធ្វើ​គូរបាន​មេត្រី‌ភាព​មែន​នោះ សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​យើង​ខ្ញុំ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប្រសិន‌បើ​យើង​ខ្ញុំ​សង់​អាសនា​ណា​មួយ ដើម្បី​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ដោយ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ ឬ​តង្វាយ​មេត្រី​នៅ​អាសនា​នោះ​មែន សូម​ព្រះ‌យេហូវ៉ា​ដាក់​ទោស​យើង​ខ្ញុំ​ចុះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ប្រសិន​បើ​យើង​បាន​សង់​អាសនៈ​នេះ ដើម្បី​បែក​ចេញ​ពី​ព្រះ‌អម្ចាស់ និង​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​តង្វាយ​នានា ឬ​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​មែន​នោះ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​យើង​ខ្ញុំ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ប្រយោជន៍​នឹង​បែរ​ចេញ​ពី​ទ្រង់ ឬ​សំរាប់​នឹង​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ឬ​ថ្វាយ​យញ្ញ‌បូជា​ទុក​ជា​ដង្វាយ​មេត្រី នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ហៅ​យើង​ខ្ញុំ​មក​ឆ្លើយ ពី​ការ​ដែល​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់​ចុះ បើ​យ៉ាង​នោះ​មែន នោះ​សូម​កុំ​ឲ្យ​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 22:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ មិន​ត្រូវ​បរិភោគ​សត្វ​ដែល​នៅ​មាន​ជីវិត​ឡើយ ពោល​គឺ​មិន​ត្រូវ​បរិភោគ​សាច់ ដែល​មាន​ជាប់​ឈាម​របស់​វា​ជា​ដាច់​ខាត។


ស្តេច​យ៉ូអាស​ពុំ​នឹក​ឃើញ​សេចក្តី​សប្បុរស​ដែល​លោក​យេហូ‌យ៉ាដា ជា​ឪពុក​របស់​លោក​សាកា‌រីយ៉ា បាន​សំដែង​ចំពោះ​ស្តេច​ទេ គឺ​ស្តេច​ប្រហារ​ជីវិត​កូន​របស់​គាត់។ នៅ​ពេល​ស្លាប់​លោក​សាកា‌រីយ៉ា ពោល​ថា៖ «សូមអុលឡោះ‌តាអាឡា​មើល ហើយ​រក​យុត្តិធម៌​ចុះ!»។


ពេល​យើង​និយាយ​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “អ្នក​នឹង​ត្រូវ​ស្លាប់!” ប្រសិន​បើ​អ្នក​មិន​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន ប្រសិន​បើ​អ្នក​មិន​ទូន្មាន​គេ​ឲ្យ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដើម្បី​បាន​រួច​ជីវិត​ទេ ជន​អាក្រក់​នោះ​ត្រូវ​ស្លាប់ ព្រោះ​អំពើ​បាប​របស់​ខ្លួន តែ​យើង​នឹង​ដាក់​ទោស​អ្នក។


ប្រសិន​បើ​អ្នក​យាម​ឃើញ​កង‌ទ័ព​ខ្មាំង​ចូល​មក​វាយ​ប្រហារ​ស្រុក តែ​មិន​ផ្លុំ​ស្នែង​ប្រកាស​អាសន្ន​ឲ្យ​ប្រជា‌ជន​ដឹង​ទេ បើ​អ្នក​ណា​ម្នាក់​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ប៉ុន្តែ យើង​នឹង​ឲ្យ​អ្នក​យាម​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។


ពេល​ណា​យើង​ពោល​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “នែ៎ មនុស្ស​អាក្រក់ អ្នក​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន!” ប្រសិន​បើ​អ្នក​មិន​ប្រាប់​មនុស្ស​អាក្រក់​នោះ​ឲ្យ​លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​ទេ មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ក៏​ប៉ុន្តែ យើង​នឹង​ឲ្យ​អ្នក​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។


ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​ជំនូន​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ទ្រង់​នឹង​ជ្រើស​រើស​ជា​ដំណាក់ សម្រាប់​សំដែង​នាម​របស់​ទ្រង់ គឺ​មាន​គូរបាន​ដុត ជំនូន​មួយ​ភាគ​ដប់ ជំនូន​ពិសេស និង​ជំនូន​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ជូនអុលឡោះ‌តាអាឡា។


អ្នក​ណា​មិន​ស្តាប់​ពាក្យ​ដែល​គាត់​ថ្លែង ក្នុង​នាម​យើង​ទេ យើង​នឹង​ដាក់​ទោស​អ្នក​នោះ។


តាម​ពិត​មិន​មែន​ដូច្នោះ​ទេ យើង​ខ្ញុំ​ប្រព្រឹត្ត​បែប​នេះ មក​ពី​យើង​ខ្ញុំ​បារម្ភ​ក្រែង​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​របស់​បង​ប្អូន​សួរ​កូន​ចៅ​របស់​យើង​ខ្ញុំ​ថា “តើ​អ្នក​រាល់​គ្នា​មាន​ទំនាក់​ទំនង​អ្វី​ជា​មួយអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល?


ដូច្នេះ សម្តេច​យ៉ូណា‌ថាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ទត និង​កូន​ចៅ​របស់​គាត់ ដោយ​ពោល​ថា៖ «សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់​ទត!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម