Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 3:18 - អាល់គីតាប

18 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថា តើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ ខុស​គ្នា​យ៉ាង​ណា ហើយ​អ្នក​គោរព​បម្រើ​អុលឡោះ និង​អ្នក​មិន​គោរព​បម្រើ ខុស​គ្នា​យ៉ាង​ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 គ្រានោះ អ្នករាល់គ្នា​នឹង​ឃើញ​ភាពខុសគ្នា​រវាង​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់​ម្ដងទៀត ព្រមទាំងភាពខុសគ្នា​រវាង​អ្នកដែល​បម្រើ​ព្រះ និង​អ្នកដែល​មិន​បម្រើ​ព្រះអង្គ”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ម្ដង​ទៀត អំពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត​នឹង​មនុស្ស​អាក្រក់ រវាង​អ្នក​ដែល​គោរព​បម្រើ​ព្រះ​នឹង​អ្នក​ដែល​មិន​គោរព​បម្រើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថា តើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ ខុស​គ្នា​យ៉ាង​ណា ហើយ​អ្នក​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ និង​អ្នក​មិន​គោរព​បម្រើ ខុស​គ្នា​យ៉ាង​ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ត្រឡប់​ជា​ចេះ​ញែក​សេចក្ដី​សុចរិត នឹង​សេចក្ដី​អាក្រក់​ចេញ​ពី​គ្នា ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ នឹង​មនុស្ស​ដែល​មិន​គោរព​ផង។

សូមមើលជំពូក ចម្លង




ម៉ាឡាគី 3:18
24 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ សូម​កុំ​ប្រហារ​ជីវិត​មនុស្ស​សុចរិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​ឡើយ! បើ​មិន​ដូច្នោះ​ទេ មនុស្ស​សុចរិត​នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​មួយ​មនុស្ស​ទុច្ចរិត​មិន​ខាន។ ទ្រង់​ធ្វើ​ដូច្នេះ​មិន​កើត​ទេ! ចៅ​ក្រម​នៃ​ផែនដី​ទាំង​មូល តោង​តែ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!»។


ចំណែក​ឯ​អស់​លោក សូម​អញ្ជើញ​មក​វិញ ហើយ​ថ្លែង​សា​ជា​ថ្មី​ចុះ ខ្ញុំ​មុខ​ជា​ឃើញ​ថា ក្នុង​ចំណោម​អស់​លោក គ្មាន​អ្នក​ប្រាជ្ញ​សោះ​ឡើយ។


ខ្ញុំ​សូម​អង្វរ​ទៅ​ចុះ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ហើយ​ក៏​កុំ​អយុត្តិធម៌​បែប​នេះ​ដែរ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ។


ប៉ុន្តែ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ គេ​មិន​ឮ​សំឡេង​អ្វី​ឡើយ សូម្បី​ឆ្កែ​ក៏​មិន​ឮ​ព្រុស​ដាក់​មនុស្ស ឬ​សត្វ​ណា​មួយ​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា អុលឡោះ‌តាអាឡា​មិន​ធ្វើ​ទោស​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​ទ្រង់​ធ្វើ​ទោស​ជន‌ជាតិ​អេស៊ីប​ឡើយ”។


ប៉ុន្តែ ក្រោយ​យើង​ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​នោះ​ហើយ យើង​នឹង​អាណិត​មេត្តា​ពួក​គេ​សា​ជា​ថ្មី យើង​នាំ​ពួក​គេ​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។


ហើយ​បបួល​គ្នា​ទូរអា‌អង្វរ​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា សូម​ទ្រង់​អាណិត​មេត្តា​បំភ្លឺ​គាត់​ឲ្យ​យល់​អាថ៌‌កំបាំង​នេះ កុំ​ឲ្យ​គេ​ប្រហារ​ជីវិត​គាត់ និង​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ​នៅ​ស្រុក​បាប៊ី‌ឡូន​ឡើយ។


ដូច្នេះ ប្រហែល​ជា​ទ្រង់​លែង​ដាក់​ទោស អ្នក​រាល់​គ្នា ហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ គឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅ ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​កាត់​ក្ដី​ដោយ​គតិ‌យុត្តិធម៌​ឡើង​វិញ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ប្រហែល​ជា អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​យូសុះ ដែល​នៅ​សេស‌សល់។


ដូនតា​របស់​អ្នក​រាល់​គ្នា​ឮ​ពាក្យ​របស់​យើង និង​ហ៊ូកុំ​ដែល​យើង​បាន​បង្គាប់​ដល់​ពួក​ណាពី​ជា​អ្នក​បម្រើ​របស់​យើង។ ដូនតា​របស់​អ្នក​រាល់​គ្នា​បាន​វិល​មក​វិញ ហើយ​ពោល​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដូច​ទ្រង់​បាន​សម្រេច​ស្រប​តាម​មារយាទ និង​អំពើ​ដែល​ពួក​យើង​ប្រព្រឹត្ត”»។


ប្រសិន​បើ​អេដុម​ពោល​ថា “ពួក​យើង​នឹង​សង់​ស្រុក ដែល​វិនាស​នេះ​ឡើង​វិញ!” ឲ្យ​ពួក​គេ​សង់​ទៅ! យើង​នឹង​កំទេច​ស្រុក​នោះ​សា​ជា​ថ្មី។ គេ​នឹង​ហៅ​ស្រុក​នោះ​ថា “ទឹក​ដី​របស់​ជន​ទុច្ចរិត” “ប្រជា‌ជន​ដែលអុលឡោះ‌តាអាឡា​ខឹង​រហូត”។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​អស់‌កល្ប​ជា‌និច្ច រីឯ​អ្នក​សុចរិត​វិញ នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច»។


បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ អុលឡោះ​ជា​បិតា​នឹង​លើក​កិត្ដិយស​អ្នក​នោះ»។


នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​យើង​ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា»។


ព្រោះ​ពី​យប់​មិញ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើ​បាន​មក​ជិត​ខ្ញុំ


អុលឡោះ​ដែល​ខ្ញុំ​គោរព​បម្រើ​យ៉ាង​ស្មោះ​ដោយ​ប្រកាស​ដំណឹង‌ល្អ អំពី​បុត្រា​របស់​ទ្រង់​ធ្វើ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បង​ប្អូន​ជា‌និច្ច


មនុស្ស‌ម្នា​រៀប​រាប់​អំពី​របៀប​ដែល​បង​ប្អូន​ទទួល​យើង នៅ​ពេល​យើង​មក​រក​បង​ប្អូន និង​អំពី​របៀប​ដែល​បង​ប្អូន​លះ‌បង់​ព្រះ​ក្លែង‌ក្លាយ បែរ​មក​រក​អុលឡោះ ដើម្បី​គោរព​បម្រើ​ទ្រង់​ដែល​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ។


ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បម្រើអុលឡោះ‌តាអាឡា​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើអុលឡោះ‌តាអាឡា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម