Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 15:23 - អាល់គីតាប

23 រីឯ​ការ​បះ‌បោរ អាក្រក់​ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹង​រូស ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែរ។ ស្តេច​បោះ​បង់​ចោល​បន្ទូល​របស់អុលឡោះ‌តាអាឡា ដូច្នេះ ទ្រង់​ក៏​បោះ​បង់​ចោល​ស្តេច​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​ទៀត​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដ្បិត​ការ​រឹង​ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​មន្ត‌វិជ្ជា​ដែរ ហើយ​ការ​រឹង​ចចេស ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ និង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ដ្បិតព្រះករុណា​បាន​បដិសេធ លែង​ស្តាប់​តាម​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌អង្គ​ក៏​បោះ‌បង់ព្រះករុណា​ចោល មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ត​ទៅ​ទៀត​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 រីឯ​ការ​បះ‌បោរ​អាក្រក់​ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹង‌រូស​ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែរ។ ព្រះ‌ករុណា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដូច្នេះ ព្រះអង្គ​ក៏​បោះ​បង់​ចោល​ព្រះ‌ករុណា លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​ទៀត​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ឯ​សេចក្ដី​រឹង‌ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​ការ​មន្ត‌វិជ្ជា​ដែរ ហើយ​សេចក្ដី​ចចេស​សោត ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ ហើយ​នឹង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ទៀត ដោយ​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល លែង​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 15:23
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម​ផុត​ទៅ​ហើយ។ រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង។


រ៉ាជែល​បាន​យក​រូប​ព្រះ​ទាំង​នោះ ដាក់​នៅ​ក្រោម​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ ឡាបាន់​ឆែក​មើល​ជំរំ​ទាំង​មូល តែ​រក​មិន​ឃើញ​អ្វី​ទេ។


ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​មើល‌ងាយ​បន្ទូល​របស់​យើង ដោយ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គាប់​បំណង​យើង គឺ​អ្នក​បាន​ធ្វើ​ឃាត​អ៊ូរី ជា​ជន‌ជាតិ​ហេត ដោយ​ប្រគល់​ទៅ​ឲ្យ​ជន‌ជាតិ​អាំម៉ូន​សម្លាប់ រួច​យក​ប្រពន្ធ​របស់​អ៊ូរី​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន​ឯង។


ប៉ុន្តែ យើង​នឹង​មិន​ដក​សេចក្តី​សប្បុរស​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ពី​សូល ដែល​យើង​បោះ​បង់​ចោល ហើយ​តែង‌តាំង​អ្នក​ជំនួស​នោះ​ទេ។


ស្តេច​សូល​ស្លាប់ ព្រោះ​តែ​ស្តេច​បាន​ប្រព្រឹត្ត​ខុស​ដោយ​ក្បត់​នឹងអុលឡោះ‌តាអាឡា គឺ​ស្តេច​ពុំ​កាន់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា​ឡើយ ផ្ទុយ​ទៅ​វិញ ស្តេច​បាន​ទៅ​រក​គ្រូ​អន្ទង​ខ្មោច​ទស្សន៍​ទាយ​ឲ្យ។


រីឯ​កូន​វិញ ស៊ូឡៃ‌ម៉ាន​អើយ! ចូរ​ទទួល​ស្គាល់​អុលឡោះជា​ម្ចាស់​របស់​ឪពុក ហើយ​គោរព​បម្រើ​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិតអុលឡោះ‌តាអាឡា​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​កូន​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​កូន​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​កូន​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​នឹង​លះ‌បង់​ចោល​កូន​រហូត​ត​ទៅ។


ដ្បិត​គាត់​បន្ថែម​កំហុស​មួយ​ដ៏​ធ្ងន់ ពី​លើ​អំពើ​បាប​របស់​ខ្លួន គឺ​គាត់​ពោល​ពាក្យ​ប្រឆាំង​នឹង​អុលឡោះ ហើយ​បង្ក​ឲ្យ​មាន​ការ​សង្ស័យ ក្នុង​ចំណោម​ពួក​យើង»។


ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង នឹង​បន្ទូល​របស់​អុលឡោះ និង​មាក់‌ងាយ​ការ​ប្រៀន‌ប្រដៅ របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


មិន​ត្រូវ​ទុក​ឲ្យ​ស្ត្រី​អាប​ធ្មប់ នៅ​រស់​ឡើយ។


យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​វង្វេង​ស្មារតី ហើយ​ធ្វើ​ឲ្យ​នយោ‌បាយ​របស់​គេ​ត្រូវ​រលាយ ពួក​គេ​នឹង​ទៅ​បន់​ព្រះ​ក្លែង‌ក្លាយ ទៅ​រក​គ្រូ​អន្ទង​ខ្មោច​បញ្ជាន់​អារក្ស និង​រក​គ្រូ​ទាយ​ឲ្យ​ជួយ។


ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា «ចូរ​ទៅ​រក​គ្រូ​ខាប គ្រូ​ទាយ​គ្រូ​ស្ដោះ​ផ្លុំ និង​គ្រូ​បញ្ជាន់​អារក្ស កុំ​ទៅ​អោយ​សោះ ដ្បិត​ប្រជា‌ជន​នីមួយៗ ត្រូវ​តែ​រក​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន មិន​ត្រូវ​រក​អ្នក​ស្លាប់​ដើម្បី​ជួយ​អ្នក​នៅ​រស់​ឡើយ»។


រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ដូនតា​របស់​អ្នក​រាល់​គ្នា​ទៅ​ទៀត គឺ​ម្នាក់ៗ​នៅ​តែ​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ឥត​ស្ដាប់​យើង​ឡើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា យើង​នឹង​បណ្ដេញ​អ្នក​ឲ្យ​ចាក​ចេញ​ពី​ផែនដី! ឆ្នាំ​នេះ អ្នក​ត្រូវ​តែ​ស្លាប់ ព្រោះ​អ្នក​បាន​ប្រកាស​ឲ្យ​គេ​បះ‌បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា»។


ហេតុ​នេះ យើង​នឹង​ដាក់​ទោស​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេ‌ឡាំ និង​កូន​ចៅ​របស់​គាត់។ គ្មាន​នរណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ អាច​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​នេះ ហើយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​យើង​ទទួល​សុភ‌មង្គល ដែល​យើង​នឹង​ផ្ដល់​ឲ្យ​នោះ​ឡើយ ដ្បិត​សេម៉ាយ៉ា​បាន​ប្រកាស​ឲ្យ​គេ​បះ‌បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យើង​បាន​ប្រគល់​ស្ដេច​ឲ្យ​អ្នក ទាំង​ខឹង យើង​ដក​ស្ដេច​នោះ​វិញ ទាំង​ខឹង។


ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​គ្មាន​ស្ដេច គ្មាន​មេ​ដឹក​នាំ គ្មាន​គូរបាន គ្មាន​ស្ដូប គ្មាន​ឧបករណ៍ ឬ​គ្រឿង​ប្រដាប់​សម្រាប់​ទស្សន៍‌ទាយ និង​បួង‌សួង​ទេ។


ប្រសិន​បើ​បុរស ឬ​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច ឬ​ទស្សន៍​ទាយ​ជោគ​រាសី​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ ចូរ​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​គេ ហើយ​ពួក​គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន»។


ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្បត់​យើង ដោយ​បែរ​ទៅ​រក​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទាយ​ជោគ​រាសី​យើង​នឹង​ដាក់​ទោស​អ្នក​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។


សូម​បង​ប្អូន​កុំ​បះបោរ​ប្រឆាំង​នឹង​អុលឡោះ ឬ​ភ័យ​ខ្លាច​អ្នក​ស្រុក​នោះ​ឡើយ ដ្បិត​ពួក​គេ​នឹង​ធ្លាក់​មក​ក្នុង​កណ្តាប់​ដៃ​របស់​យើង គ្មាន​ព្រះ​ណា​ការ​ពារ​ពួក​គេ​បាន​ទេ។ អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ពួក​យើង​ហើយ កុំ​ខ្លាច​ពួក​គេ​ធ្វើ​អ្វី!»។


ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ស្តេច​សូល អុលឡោះ​ប្រទាន​ឲ្យ​ទត​ឡើង​គ្រង​រាជ្យ។ អុលឡោះ​ប្រទាន​សក្ខីភាព​អំពី​ទត​នេះ​ថាៈ “យើង​រក​បាន​មនុស្ស​ម្នាក់ ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ទត​ជា​កូន​របស់​អ៊ីសាយ ដ្បិត​ទត​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។


តើ​ម៉ាស្ជិទ​របស់​អុលឡោះ និង​ព្រះ‌ក្លែង‌ក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ម៉ាស្ជិទ​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច ដូច​ទ្រង់​មាន​បន្ទូល​ថាៈ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជាម្ចាស់​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ របស់​យើង»។


ការ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ វិជ្ជា​ធ្មប់ ឈ្លោះ​ប្រកែក​គ្នា បាក់​បែក​គ្នា ច្រណែន​គ្នា កំហឹង​ឃោរ‌ឃៅ ប្រកួត​ប្រជែង​គ្នា​ប្រឆាំង​គ្នា ប្រកាន់​បក្ស​ពួក


តាំង​ពី​ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​មក អ្នក​រាល់​គ្នា​បះ​បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា​ជា​និច្ច។


«ចូរ​ចង​ចាំ កុំ​ឲ្យ​ភ្លេច​ថា នៅ​វាល​រហោ‌ស្ថាន អ្នក​បាន​ធ្វើ​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ខឹង គឺ​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​កន្លែង​នេះ អ្នក​រាល់​គ្នា​ចេះ​តែ​បះ​បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា​ជា​និច្ច។


ពួក​គេ​នាំ​គ្នា​ទៅ​ជួប​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល នៅ​ស្រុក​កាឡាដ ហើយ​និយាយ​ដូច​ត​ទៅ៖


ពួក​កំសាក ពួក​មិន​ជឿ ពួក​ប្រព្រឹត្ដ​អំពើ​គួរ​ស្អប់​ខ្ពើម ពួក​សម្លាប់​គេ ពួក​ប្រាស‌ចាក​សីល‌ធម៌ ពួក​គ្រូ​ធ្មប់ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​ពួក​កុហក​ទាំង​ប៉ុន្មាន នឹង​ទទួល​ទោស​នៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ​ដែល​កំពុង​តែ​ឆេះ»។ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។


រីឯ​ពួក​ឆ្កែ ពួក​គ្រូ​ធ្មប់ ពួក​ប្រាស‌ចាក​សីល‌ធម៌ ពួក​សម្លាប់​គេ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​អស់​អ្នក​ដែល​ចូល​ចិត្ដ​កុហក និង​អនុវត្ដ​តាម​ពាក្យ​កុហក​នោះ​វិញ ត្រូវ​ចេញ​ទៅ​ក្រៅ​ទៅ!


ឥឡូវ​នេះ រាជ្យ​របស់​លោក​មិន​អាច​គង់​វង្ស​បាន​ឡើយ អុលឡោះ‌តាអាឡា​ស្វែង​រក​មនុស្ស​ម្នាក់ ដែល​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់ទ្រង់ រួច​តែង‌តាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រោះ​លោក​មិន​បាន​ធ្វើ​តាម​បទ​បញ្ជា ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ទេ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​សាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្តាយ​សូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​ឲ្យ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ផ្ទះ​លោក​អ៊ីសាយ​នៅ​ភូមិ​បេថ្លេ‌ហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស​រើស​យក​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្តេច​ដែល​ត្រូវ​ចិត្ត​យើង»។


ហេតុ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រឹក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្តល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល​ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ!


នៅ​គ្រា​នោះ សាំយូ‌អែល​ទទួល​មរណ‌ភាព​ផុត​ទៅ​ហើយ ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​ធ្វើ​ពិធី​បញ្ចុះ​សព​គាត់​នៅ​រ៉ាម៉ា ជា​ភូមិ​កំណើត​របស់​គាត់។ នៅ​ជំនាន់​នោះ​ស្តេច​សូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង​ចេញ​ពី​ស្រុក​អ៊ីស្រ‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម