តើអ្នកអាចស្វែងយល់ជម្រៅពីបំណង របស់អុលឡោះ ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ នៃអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុតបានឬទេ?
យ៉ូប 37:23 - អាល់គីតាប យើងមិនអាចចូលទៅជិតអុលឡោះដ៏មានអំណាច ខ្ពង់ខ្ពស់បំផុតបានឡើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ដោយសារអំណាច ទ្រង់ប្រកបដោយយុត្តិធម៌ ហើយសុចរិតបំផុត ទ្រង់មិនបំពានលើនរណាឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រះដ៏មានគ្រប់ព្រះចេស្តា យើងរាល់គ្នាពុំអាចនឹងរកព្រះអង្គឃើញទេ ព្រះអង្គមានតេជានុភាពដ៏ខ្ពស់បំផុត តែដោយព្រះអង្គមានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតពោរពេញ បានជាព្រះអង្គនឹងមិនធ្វើទុក្ខទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនអាចចូលទៅជិតព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុតបានឡើយ ព្រះអង្គជាព្រះដ៏ឧត្ដម ដោយសារព្រះចេស្ដា ព្រះអង្គប្រកបដោយយុត្តិធម៌ ហើយសុចរិតបំផុត ព្រះអង្គមិនបំពានលើនរណាឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះដ៏មានគ្រប់ព្រះចេស្តា យើងរាល់គ្នាពុំអាចនឹងរកទ្រង់ឃើញទេ ទ្រង់មានតេជានុភាពដ៏ខ្ពស់បំផុត តែដោយទ្រង់មានសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតពោរពេញ បានជាទ្រង់នឹងមិនធ្វើទុក្ខទេ |
តើអ្នកអាចស្វែងយល់ជម្រៅពីបំណង របស់អុលឡោះ ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ នៃអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុតបានឬទេ?
លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះ ខ្ពស់លើសផ្ទៃមេឃ ហើយជ្រៅជាងស្ថានមនុស្សស្លាប់ទៅទៀត ដែលអ្នកមិនអាចធ្វើ ឬយល់បានឡើយ។
«អុលឡោះមានអំណាចគ្រប់គ្រង ទ្រង់គួរឲ្យស្ញែងខ្លាច ទ្រង់តាំងឲ្យមានសេចក្ដីសុខសាន្ត នៅលើស្ថានដ៏ខ្ពស់បំផុត។
នេះគ្រាន់តែជាស្នាដៃដ៏តូចរបស់ទ្រង់ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯអំណាចដ៏ខ្លាំងក្លារបស់ទ្រង់វិញ តើនរណាអាចស្វែងយល់បាន?»។
អុលឡោះជាម្ចាស់ដ៏ឧត្ដម ដែលយើងពុំអាចស្វែងយល់បានឡើយ ហើយយើងក៏ពុំអាចគិតអំពីអាយុ របស់ទ្រង់បានដែរ។
ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូន ហើយខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញថា អុលឡោះដែលបង្កើតខ្ញុំ ទ្រង់សុចរិត
អុលឡោះដ៏ឧត្តុង្គឧត្ដម មិនមើលងាយនរណាម្នាក់ឡើយ ទ្រង់មានអំណាចដ៏ឧត្តុង្គឧត្ដម ទ្រង់ឈ្វេងយល់អ្វីៗទាំងអស់។
សូមប្រាប់ឲ្យយើងដឹងអំពីសេចក្ដីដែល យើងត្រូវអង្វរទ្រង់ផង យើងមិនដឹងជាត្រូវថ្លែងដូចម្ដេចទេ ព្រោះយើងជាមនុស្សល្ងិតល្ងង់។
មានពន្លឺពណ៌មាសចេញមកពីទិសខាងជើង ព័ទ្ធជុំវិញអុលឡោះដ៏ថ្កុំថ្កើង និងគួរឲ្យស្ញែងខ្លាចណាស់។
តើអុលឡោះបង្ខូចយុត្តិធម៌ឬ តើអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត បង្ខូចសេចក្ដីសុចរិតឬ?
ប្រសិនបើខ្ញុំចង់ប្រើកម្លាំងបាយ ទ្រង់មានអំណាចជាង ប្រសិនបើខ្ញុំចង់ប្ដឹងរកយុត្តិធម៌ តើនរណាហៅទ្រង់មកកាត់ក្ដី?
ទ្រង់ប្រកបទៅដោយប្រាជ្ញាញាណ និងអំណាច អ្នកដែលប្រឆាំងនឹងទ្រង់ មិនអាចរួចខ្លួនបានទេ។
អុលឡោះតាអាឡាប្រសើរឧត្ដម ដែលយើងត្រូវតែ សរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។ ទ្រង់ឧត្ដុង្គឧត្ដមរកអ្វីប្រៀបផ្ទឹមស្មើពុំបាន។
ដ្បិតទ្រង់ខឹងតែមួយស្របក់ តែទ្រង់ប្រណីសន្ដោសយើងអស់មួយជីវិត។ ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើង យើងនឹងអរសប្បាយវិញ។
ក៏ប៉ុន្តែ អុលឡោះតាអាឡាអើយ ទ្រង់ប្រកបដោយចិត្តមេត្តាករុណា ទ្រង់នឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
ទ្រង់បានពង្រឹងភ្នំទាំងឡាយឲ្យរឹងមាំ ដោយសារអំណាចរបស់ទ្រង់ ទ្រង់ប្រកបទៅដោយអំណាច។
ចូរជម្រាបទ្រង់ថា: អុលឡោះអើយ ស្នាដៃរបស់ទ្រង់ គួរឲ្យស្ញែងខ្លាចណាស់! ពួកខ្មាំងសត្រូវរបស់ទ្រង់នាំគ្នាលុតក្រាប ដោយឃើញអំណាចដ៏ធំធេងរបស់ទ្រង់។
អុលឡោះតាអាឡាជាស្តេច ប្រកបដោយភាពថ្កុំថ្កើងរុងរឿង អុលឡោះតាអាឡាប្រកបទៅដោយអំណាច ដូច្នេះ ផែនដីនឹងបានរឹងមាំឥតរង្គើសោះឡើយ។
អុលឡោះតាអាឡាអើយ ទ្រង់ប្រកបដោយអំណាច ទ្រង់ជាស្តេច ដែលស្រឡាញ់យុត្តិធម៌! ទ្រង់បានតែងហ៊ូកុំ ហើយទ្រង់ធ្វើឲ្យមានសេចក្ដីសុចរិត និងយុត្តិធម៌នៅក្នុងស្រុកអ៊ីស្រអែល!
អ្វីៗដែលអុលឡោះធ្វើសុទ្ធតែល្អស្អាត តាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាដៃ ដែលអុលឡោះបានធ្វើ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្តី ក៏ទ្រង់ប្រទានឲ្យគេចេះគិតអំពីពេលវេលា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើល ចូរពិភាក្សាគ្នាទៅ។ តាំងពីបុរាណកាលមក តើនរណាបានប្រាប់ទុកជាមុន នូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមាននៅពេលនេះ? គឺមានតែយើងដែលជាអុលឡោះតាអាឡាប៉ុណ្ណោះ ដែលបានប្រាប់ជាមុន ក្រៅពីយើង គ្មានម្ចាស់ណាទៀតទេ។ យើងជាម្ចាស់ដ៏សុចរិត និងជាអ្នកសង្គ្រោះ ក្រៅពីយើង គ្មានអ្នកសង្គ្រោះដ៏សុចរិត ណាទៀតឡើយ។
គ្រប់ពេលពួកគេមានអាសន្ន ទ្រង់មិនប្រើម៉ាឡាអ៊ីកាត់ ឬនរណាផ្សេងទៀត ឲ្យមកសង្គ្រោះគេទេ គឺទ្រង់បានសង្គ្រោះពួកគេ ដោយផ្ទាល់។ ទ្រង់បានលោះពួកគេ ដោយចិត្តស្រឡាញ់ និងចិត្តមេត្តាករុណា។ ទ្រង់គាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ តាំងពីដើមរៀងមក។
តើអ្នករាល់គ្នាស្មានថា យើងចង់ឃើញមនុស្សទុច្ចរិតស្លាប់ឬ? ទេ! ផ្ទុយទៅវិញ យើងចង់ឃើញគេលះបង់មារយាទអាក្រក់របស់ខ្លួន ដើម្បីឲ្យរស់រានមានជីវិត - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ដ្បិតយើងមិនសប្បាយចិត្តនឹងឲ្យនរណាម្នាក់ស្លាប់ទេ ចូរវិលមករកយើងវិញ នោះអ្នករាល់គ្នានឹងរស់រានមានជីវិត» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ចូរឆ្លើយទៅពួកគេវិញថា: យើងជាអុលឡោះដែលមានជីវិតអស់កល្ប! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
សូមកុំនាំយើងខ្ញុំឲ្យជួបការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីអ៊ីព្លេសកំណាច [ដ្បិតទ្រង់គ្រងរាជ្យ ទ្រង់មានអំណាច និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។]
អុលឡោះជាបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់បុត្រាក្រៅពីអុលឡោះជាបិតា ហើយក៏គ្មាននរណាស្គាល់អុលឡោះជាបិតាក្រៅពីបុត្រា និងអ្នកដែលបុត្រាពេញចិត្តសំដែងឲ្យស្គាល់នោះដែរ»។
ចិត្តទូលាយរបស់អុលឡោះ ជ្រៅពន់ពេកណាស់ ហើយប្រាជ្ញាញាណ និងតម្រិះរបស់ទ្រង់ក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់អុលឡោះបានដែរ!
មានតែទ្រង់មួយគត់ដែលមាន ជីវិតអមតៈ ទ្រង់នៅក្នុងពន្លឺ ដែលគ្មាននរណា អាចចូលជិតបានឡើយ ហើយក៏គ្មានមនុស្សណាបានឃើញ និងអាចឃើញទ្រង់បានដែរ សូមលើកតម្កើងកិត្ដិនាម និងអំណាច របស់ទ្រង់អស់កល្បជានិច្ច! អាម៉ីន!
ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯអុលឡោះវិញ ទ្រង់វាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានឲ្យយើងបានបរិសុទ្ធរួមជាមួយទ្រង់ដែរ។