Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 3:11 - អាល់គីតាប

11 អ្វីៗ​ដែល​អុលឡោះ​ធ្វើ​សុទ្ធ​តែ​ល្អ​ស្អាត តាម​ពេល​របស់​វា។ ទោះ​បី​មនុស្ស​ពុំ​អាច​យល់​ពី​ស្នា​ដៃ ដែល​អុលឡោះ​បាន​ធ្វើ ចាប់​ពី​ដើម​រហូត​ដល់​ចុង​បញ្ចប់​ក្តី ក៏​ទ្រង់​ប្រទាន​ឲ្យ​គេ​ចេះ​គិត​អំពី​ពេល​វេលា ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រះអង្គ​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​បាន​ល្អប្រពៃ តាម​ពេលវេលា​របស់វា​។ មួយវិញទៀត ព្រះអង្គ​បាន​ដាក់​សេចក្ដីអស់កល្បជានិច្ច​ក្នុង​ចិត្ត​របស់មនុស្ស​។ ទោះបីជាដូច្នេះក៏ដោយ ក៏​មនុស្ស​រកយល់​កិច្ចការ​ដែល​ព្រះ​ទ្រង់​ធ្វើ​តាំងពី​ដំបូង​ដល់​ចប់ មិនបានឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ​សុទ្ធ​តែ​ល្អ​ស្អាត តាម​ពេល​របស់​វា។ ទោះ​បី​មនុស្ស​ពុំ​អាច​យល់​ពី​ស្នា​ព្រះ‌ហស្ដ ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ ចាប់​ពី​ដើម​រហូត​ដល់​ចុង​បញ្ចប់​ក្ដី ក៏​ព្រះអង្គ​ប្រទាន​ឲ្យ​គេ​ចេះ​គិត​អំពី​ពេល​វេលា ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់‌កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ

សូមមើលជំពូក ចម្លង




សាស្តា 3:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ឃើញ​អ្វីៗ​ទាំង​អស់ ដែល​ទ្រង់​បាន​បង្កើត​មក អុលឡោះ​ឈ្វេង​យល់​ថា ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។


តើ​អ្នក​អាច​ស្វែង​យល់​ជម្រៅ​ពី​បំណង របស់​អុលឡោះ ឬ​ស្គាល់​លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ នៃ​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត​បាន​ឬ​ទេ?


យើង​មិន​អាច​ចូល​ទៅ​ជិត​អុលឡោះ​ដ៏​មាន​អំណាច ខ្ពង់‌ខ្ពស់​បំផុត​បាន​ឡើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម ដោយ‌សារ​អំណាច ទ្រង់​ប្រកប​ដោយ​យុត្តិធម៌ ហើយ​សុចរិត​បំផុត ទ្រង់​មិន​បំពាន​លើ​នរណា​ឡើយ!


ទ្រង់​ធ្វើ​ការ​ដ៏​អស្ចារ្យ រក​ស្វែង​យល់​មិន​បាន ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ មាន​ចំនួន​ច្រើន​ឥត​គណនា។


ឱ​អុលឡោះ‌តាអាឡា​អើយ ស្នា‌ដៃ​របស់​ទ្រង់​មាន​ច្រើន​ឥត​គណនា ទ្រង់​ធ្វើ​ការ​ទាំង​អស់​នោះ ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ផែនដី​មាន​ពោរ‌ពេញ​ទៅ​ដោយ​អ្វីៗ សព្វ​សារ‌ពើ​ដែល​ទ្រង់​បាន​បង្កើត​មក។


អ្វីៗ​ដែលអុលឡោះ‌តាអាឡា​ធ្វើ​សុទ្ធ​តែ​មាន​គោល‌ដៅ គឺ​សូម្បី​តែ​មនុស្ស​អាក្រក់​ក៏​ទ្រង់​បាន​គ្រោង​ទុក​សម្រាប់​ទទួល​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ទ្រង់​វិនិច្ឆ័យ​ទោស​ដែរ។


ខ្ញុំ​ខិត‌ខំ​ស្វែង​រក និង​យក​ប្រាជ្ញា​មក​រិះ‌គិត​ពិចារណា​អំពី​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​កើត​មាន​នៅ​ក្រោម​មេឃ​នេះ។ អុលឡោះ​តំរូវ​ឲ្យ​មនុស្ស​លោក​ខ្វល់​ខ្វាយ​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់​បំផុត។


បើ​អ្នក​មិន​ដឹង​ថា ខ្យល់​ដង្ហើម​មក​ពី​ណា ឬ​មិន​ដឹង​ពី​របៀប​ដែល​ទារក​កកើត​ក្នុង​ផ្ទៃ​ម្ដាយ​ទេ​នោះ អ្នក​ក៏​មិន​ស្គាល់​ស្នា​ដៃ​របស់​អុលឡោះដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​មក​ដែរ។


ចូរ​សង្កេត​មើល​កិច្ចការ​ដែល​អុលឡោះ​ធ្វើ។ អ្វីៗ​ដែល​ទ្រង់​ធ្វើ​ឲ្យ​កោង នោះ​គ្មាន​នរណា​អាច​ពត់​ឲ្យ​ត្រង់​បាន​ឡើយ។


ខ្ញុំ​ពិនិត្យ‌ពិច័យ​មើល​ហេតុ‌ការណ៍​ទាំង​នេះ​ដោយ​ប្រើ​ប្រាជ្ញា ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មាន​ប្រាជ្ញា តែ​ប្រាជ្ញា​ស្ថិត​នៅ​ឆ្ងាយ​ពី​ខ្ញុំ​នៅ​ឡើយ។


ខ្ញុំ​គ្រាន់​តែ​យល់​ឃើញ​ថា អុលឡោះ​បង្កើត​មនុស្ស​មក​ឲ្យ​បាន​ទៀង​ត្រង់ តែ​មនុស្ស​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ស្មុគ‌ស្មាញ​យ៉ាង​ច្រើន​ទៅ​វិញ។


នោះ​ខ្ញុំ​ក៏​យល់​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​អុលឡោះ។ គ្មាន​នរណា​ម្នាក់​អាច​យល់​ពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​លើ​ផែនដី​នេះ​បាន​ឡើយ ទោះ​បី​មនុស្ស​ខិត‌ខំ​ស្វែង​យល់​យ៉ាង​ណា​ក្តី ក៏​គេ​ពុំ​អាច​យល់ សូម្បី​តែ​អ្នក​ប្រាជ្ញ​ដែល​អះ‌អាង​ថា ខ្លួន​ដឹង​ក៏​នៅ​តែ​ពុំ​អាច​យល់​បាន​ដែរ។


អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​បុត្រា ក្រៅ​ពី​បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​បិតា ក្រៅ​ពី​បុត្រា និង​អ្នក​ដែល​បុត្រា​ពេញ​ចិត្ត សំដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។


អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​បន្លា គឺ​អ្នក​ដែល​បាន​ឮ​បន្ទូល​នៃ​អុលឡោះ ប៉ុន្ដែ ការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ ចិត្ដ​លោភ‌លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ រួប​រឹត​បន្ទូល​មិន​ឲ្យ​បង្កើត​ផល​បាន​ឡើយ។


មនុស្ស‌ម្នា​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ហើយ​ពោល​ថា៖ «គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ សុទ្ធ​តែ​ល្អ​ទាំង​អស់ សូម្បី​តែ​មនុស្ស​ថ្លង់ ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។


ដោយ​ពួក​គេ​យល់​ថា មិន​បាច់​ស្គាល់​អុលឡោះ​យ៉ាង​ច្បាស់ ទ្រង់​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ឥត​ពិចារណា​របស់​ខ្លួន គឺ​ឲ្យ​គេ​ប្រព្រឹត្ដ​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ដ។


ចិត្ត​ទូលាយ​របស់​អុលឡោះ ជ្រៅ​ពន់​ពេក​ណាស់ ហើយ​ប្រាជ្ញា‌ញាណ និង​តម្រិះ​របស់​ទ្រង់​ក៏​ខ្ពង់‌ខ្ពស់​ដែរ! គ្មាន​នរណា​អាច​យល់​ការ​សម្រេច​របស់​ទ្រង់​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យល់​មាគ៌ា​របស់​អុលឡោះ​បាន​ដែរ!


អុលឡោះ‌តាអាឡា​ជា​ថ្ម​ដា ហើយ​ស្នា​ដៃ​របស់​ទ្រង់​ល្អ​ឥត​ខ្ចោះ។ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​ទៀង​ត្រង់។ អុលឡោះ​ជា​ម្ចាស់​ដ៏​ស្មោះ​ត្រង់ ទ្រង់​មិន​អយុត្តិធម៌​ឡើយ ដ្បិត​ទ្រង់​សុចរិត និង​យុត្តិធម៌។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម