Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 37:24 - អាល់គីតាប

24 ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​ត្រូវ គោរព​កោត​ខ្លាច​ទ្រង់។ ទ្រង់​មិន​រវី‌រវល់​នឹង​អ្នក​ដែល​តាំង​ខ្លួន ជា​មនុស្ស​មាន​ប្រាជ្ញា​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ហេតុ​នោះ​បាន​ជា​មនុស្ស តែង‌តែ​កោត​ខ្លាច​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មិន​យោគ‌យល់​អ្នក​ណា ដោយ​សារ​គេ​មាន​ប្រាជ្ញា​នោះ​‌ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​ត្រូវ គោរព​កោត​ខ្លាច​ព្រះអង្គ។ ព្រះអង្គ​មិន​រវី‌រវល់​នឹង​អ្នក​ដែល​តាំង​ខ្លួន ជា​មនុស្ស​មាន​ប្រាជ្ញា​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ហេតុ​នោះ​បាន​ជា​មនុស្ស​តែង‌តែ​កោត‌ខ្លាច នៅ​ចំពោះ​ទ្រង់ តែ​ទ្រង់​មិន​យោគ‌យល់​អ្នក​ណា ដោយ​គេ​មាន​ចិត្ត​ប្រាជ្ញ‌ព្រោក​ទេ។

សូមមើលជំពូក ចម្លង




យ៉ូប 37:24
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​យក​កល‌ល្បិច​របស់​ពួក​អ្នក​ប្រាជ្ញ​មក​ផ្ចាញ់​ពួក​គេ​ផ្ទាល់ ហើយ​ធ្វើ​ឲ្យ​យោបល់​ដ៏​ប៉ិន‌ប្រសប់ របស់​ពួក​គេ ប្រែ​ជា​ឥត​បាន​ការ។


ក៏​ប៉ុន្តែ ទ្រង់​តែងតែ​អត់‌ទោស ឲ្យ​យើង​ខ្ញុំ​ជា‌និច្ច ដើម្បី​ឲ្យ​យើង​ខ្ញុំ​គោរព​កោត​ខ្លាច​ទ្រង់។


ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​អុលឡោះ‌តាអាឡា! ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់!


មាន​សុភ‌មង្គល​ហើយ មនុស្ស​ណា​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា គឺ​ជា​អ្នក​មិន​បែរ​ទៅ​រក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ដែល​ជា​ព្រះ​បោក​បញ្ឆោត!។


នៅ​លើ​ផែនដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ថា អ្នក​ពូកែ​រត់​មិន​ដែល​រត់​ឈ្នះ​គេ​រហូត​ទេ ហើយ​អ្នក​ពូកែ​ច្បាំង​ក៏​មិន​ដែល​ច្បាំង​ឈ្នះ​រហូត​ដែរ។ រីឯ​អ្នក​មាន​ប្រាជ្ញា​ក៏​មិន​ដែល​រក​បាន​អាហារ​រហូត អ្នក​ឈ្លាស‌វៃ​ក៏​មិន​ដែល​រក​ទ្រព្យ​បាន​រហូត ហើយ​អ្នក​ចេះ​ដឹង​ក៏​មិន​ដែល​មាន​គេ​គោរព​រហូត​ដែរ។ ពេល​ខ្លះ អ្នក​ទាំង​នោះ​មាន​ជោគ‌ជ័យ ពេល​ខ្លះ​ទៀត​បរា‌ជ័យ។


អស់​អ្នក​ដែល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា ហើយ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​ចេះ​ដឹង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!


យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​គំនិត​តែ​មួយ មាន​គោល‌ដៅ​តែ​មួយ ដើម្បី​គោរព​កោត​ខ្លាច​យើង​រហូត​ត​ទៅ។ ដូច្នេះ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​ប្រកប​ដោយ​សុភ‌មង្គល។


ក្រុង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អំណរ​សប្បាយ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី។ ពេល​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឮ​ដំណឹង​ថា យើង​ឲ្យ​ពរ​ដល់​ក្រុង​នេះ គេ​នឹង​នាំ​គ្នា​លើក​តម្កើង​យើង គេ​នឹង​ស្ងើច​សរសើរ ហើយ​រំជួល​ចិត្ត​ដោយ​ឃើញ​សុភ‌មង្គល និង​ភាព​ចំរុង​ចំរើន​គ្រប់​យ៉ាង ដែល​យើង​ផ្ដល់​ឲ្យ​ក្រុង​នេះ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រ នៅ​ចំពោះ​មុខ​យើង​ទេ​ឬ? យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជា‌និច្ច សម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បាន ទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណា ក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។


ប៉ុន្តែ ក្រោយ​មក ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​នាំ​គ្នា​វិល​មក​វិញ ពួក​គេ​ស្វែង​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​គេ ព្រម​ទាំង​ស្តេច​ទត​ជា​ស្ដេច​របស់​ពួក​គេ។ នៅ​គ្រា​ចុង​ក្រោយ ពួក​គេ​នឹង​បែរ​ចិត្ត​មក​រកអុលឡោះ‌តាអាឡា​ទាំង​ញាប់‌ញ័រ ហើយ​ស្វែង​រក​ពរ​ពី​ទ្រង់។


អ្នក​ទាំង​នោះ​កោត​ស្ញប់‌ស្ញែងអុលឡោះ‌តាអាឡា​យ៉ាង​ខ្លាំង ពួក​គេ​នាំ​គ្នា​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​បន់‌ស្រន់​ទៀត​ផង។


កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឲ្យ​សោះ គឺ​ត្រូវ​ខ្លាច​អុលឡោះ​វិញ ព្រោះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរ៉កា​បាន។


ខណៈ​នោះ រស‌អុលឡោះ​បាន​ធ្វើ​ឲ្យ​អ៊ីសា​រីក‌រាយ​យ៉ាង​ខ្លាំង។ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ឱ​អុលឡោះ​ជា​បិតា​ជា​ម្ចាស់​នៃ​សូរ៉ក និង​ជា​ម្ចាស់​នៃ​ផែន‌ដី​អើយ ខ្ញុំ​សូម​សរសើរ​តម្កើង​ទ្រង់ ព្រោះ​ទ្រង់​បាន​សំដែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ទ្រង់​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ មែន​ហើយ! អុលឡោះ​ពេញ​ចិត្ត​សម្រេច​ដូច្នេះ។


ឬ​មួយ​អ្នក​មើល‌ងាយ​ចិត្ត​សប្បុរស ចិត្ត​យោគ​យល់ និង​ចិត្ត​អត់​ធ្មត់​ដ៏​ទូលំ‌ទូលាយ​របស់​ទ្រង់! តើ​អ្នក​មិន​ទទួល​ស្គាល់​ថា អុលឡោះ​សប្បុរស​ដូច្នេះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​កែ​ប្រែ​ចិត្ដ​គំនិត​ទេ​ឬ?


បង​ប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បង​ប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​អុលឡោះ​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បង​ប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។


អុលឡោះ​ចាត់​ទុក​ប្រាជ្ញា​របស់​លោកីយ៍​នេះ​ថា លេលា ដូច​មាន​ចែង​ទុក​មក​ថា «ទ្រង់​យក​កល‌ល្បិច​របស់​ពួក​អ្នក​ប្រាជ្ញ​មក​ផ្ចាញ់​ពួក​គេ​ផ្ទាល់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម