ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងឲ្យវាសងឈាម ដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងឲ្យមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។
ទំនុកតម្កើង 9:12 - អាល់គីតាប ដ្បិតទ្រង់ដាក់ទោសអ្នកដែលសម្លាប់គេ ទ្រង់ចងចាំជានិច្ច ទ្រង់មិនភ្លេចសំរែករបស់ជនរងគ្រោះឡើយ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គដែលរកយុត្តិធម៌ឲ្យឈាម ព្រះអង្គទ្រង់នឹកចាំអំពីអ្នកទាំងនោះជានិច្ច ព្រះអង្គមិនភ្លេចសម្រែករបស់មនុស្សតូចទាបឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គដែលសងសឹកអ្នកសម្លាប់គេ ព្រះអង្គនឹកចាំពីអ្នកទាំងនោះ ព្រះអង្គមិនភ្លេចសម្រែក របស់មនុស្សរងទុក្ខឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអង្គដាក់ទោសអ្នកដែលសម្លាប់គេ ព្រះអង្គចងចាំជានិច្ច ព្រះអង្គមិនភ្លេចសម្រែករបស់ជនរងគ្រោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកាលណាទ្រង់ស៊ើបសួរពីឈាម នោះទ្រង់នឹងនឹកចាំពីពួកអ្នកទាំងនោះ ទ្រង់មិនដែលភ្លេចសំរែករបស់ពួកមនុស្សក្រីក្រឡើយ |
ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងឲ្យវាសងឈាម ដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងឲ្យមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។
ហើយគាត់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះអុលឡោះតាអាឡាមិនអត់ទោសឲ្យឡើយ។
អុលឡោះតាអាឡាអើយ ទ្រង់ពិតជាមើលឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ទ្រង់ប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយមានតែទ្រង់ទេ ដែលមកជួយសង្គ្រោះជនកំព្រា។
ទ្រង់បែរមើលទៅមនុស្សទុគ៌ត ទ្រង់លែងព្រងើយកន្តើយ នឹងពាក្យសូមអង្វររបស់គេទៀតហើយ។
ពេលមនុស្សទុគ៌តមានទុក្ខវេទនា ទ្រង់មិនមាក់ងាយឬព្រងើយកន្តើយ ទ្រង់មិនលាក់មុខចំពោះគេឡើយ ពេលមនុស្សទុគ៌តស្រែកអង្វររកទ្រង់ ទ្រង់ស្តាប់គេ។
មនុស្សទុគ៌តស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ស្តាប់ពាក្យគេ ហើយសង្គ្រោះគេឲ្យរួចផុត ពីគ្រោះកាចទាំងប៉ុន្មានផង។
ទ័ពសេះរបស់អុលឡោះ មានចំនួនរាប់លានរាប់កោដិ ទ្រង់នៅជាមួយពួកគេនៅភ្នំស៊ីណៃ ជាទីសក្ការៈរបស់ទ្រង់។
សូមកុំបំភ្លេចប្រជារាស្ត្រ ដែលទ្រង់បានយកមកធ្វើ ជាកម្មសិទ្ធិរបស់ទ្រង់ តាំងពីដើមរៀងមក គឺប្រជារាស្ត្រដែលទ្រង់បានលោះ យកមកធ្វើជាកុលសម្ព័ន្ធរបស់ទ្រង់ផ្ទាល់ សូមកុំបំភ្លេចភ្នំស៊ីយ៉ូន ជាកន្លែងដែលទ្រង់នៅនោះឡើយ។
នៅទីនោះហើយដែលទ្រង់បានកំទេចគ្រឿង សស្រ្ដាវុធ គឺមានធ្នូ ខែល និងដាវជាដើម។ - សម្រាក
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសំរែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
ឥឡូវនេះ សំរែករបស់ជនជាតិអ៊ីស្រអែលបានលាន់ឮដល់យើង ហើយយើងក៏ឃើញជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិនពួកគេដែរ។
ដ្បិតអុលឡោះតាអាឡាចេញពីដំណាក់ ដើម្បីដាក់ទោសមនុស្សនៅផែនដី ដែលបានប្រព្រឹត្តអំពើទុច្ចរិត។ ពេលនោះ អំពើឧក្រិដ្ឋដែលមនុស្សប្រព្រឹត្ត នៅលើផែនដី នឹងលាក់លែងជិតទៀតហើយ ហើយផែនដីក៏នឹងលែងលាក់អស់អ្នកដែលត្រូវ គេសម្លាប់ទៀតដែរ។
នៅស្រុកអ៊ីស្រអែល ខ្ញុំ និងកូនដែលអុលឡោះតាអាឡាប្រទានឲ្យខ្ញុំ រួមគ្នាធ្វើជាទីសំគាល់ និងជាប្រផ្នូល មកពីអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលនៅលើភ្នំស៊ីយ៉ូន។
ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកហាបេលជាមនុស្សសុចរិតរហូតដល់ណាពីសាការីយ៉ាយ៉ា ជាកូនរបស់លោកបារ៉ាគាដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការ និងអាសន។
ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏បរិសុទ្ធ និងបង្ហូរឈាមពួកណាពី ទ្រង់ឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។
ពួកគេយកព្រះនានារបស់សាសន៍ដទៃចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាគោរពបម្រើអុលឡោះតាអាឡាវិញ ធ្វើឲ្យទ្រង់រំជួលចិត្ត ដោយឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រអែល។