Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 10:16 - អាល់គីតាប

16 ពួក​គេ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ​ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​នាំ​គ្នា​គោរព​បម្រើអុលឡោះ‌តាអាឡា​វិញ ធ្វើ​ឲ្យ​ទ្រង់​រំជួល​ចិត្ត ដោយ​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ គេ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​នាំ​គ្នា​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល ដោយ​ឃើញ​សេចក្ដី​វេទនា​របស់​ពួក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពួក​គេ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ​ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់​វិញ ធ្វើ​ឲ្យ​ព្រះអង្គ​រំជួល​ព្រះ‌ហឫទ័យ ដោយ​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រួច​គេ​យក​អស់​ទាំង​ព្រះ​ដទៃ​របស់​គេ​ចោល​ចេញ ក៏​បែរ​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​ក៏​មាន​សេចក្ដី​រំជួល ដោយ​ព្រោះ​សេចក្ដី​វេទនា​នៃ​ពួក​អ៊ីស្រាអែល។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 10:16
27 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​នឹក​ស្តាយ ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ទ្រង់​ព្រួយ​ចិត្ត។


ប៉ុន្តែ អុលឡោះ‌តាអាឡា​ប្រណី​សន្តោស​ដល់​កូន​ចៅ​អ៊ីស្រ‌អែល ទ្រង់​អាណិត​អាសូរ និង​សំដែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​ពួក​គេ​ដោយ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប។ ទ្រង់​មិន​គាប់​ចិត្ត​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ទ្រង់​ក៏​មិន​បោះ‌បង់​ចោល​ពួក​គេ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ទ្រង់​ដែរ។


កាល​ស្តេច​អេ‌សា​ស្តាប់​ឮ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ណាពី​អសា‌រា ជា​កូន​របស់​លោក​អូដេត​បាន​ថ្លែង គាត់​ក៏​មាន​ចិត្ត​ក្លា‌ហាន ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​នៅ​ក្នុង​ស្រុក​យូដា និង​ពុន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​នៅ​តាម​ក្រុង​នានា ដែល​គាត់​វាយ​យក​បាន​នៅ​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម។ ស្តេច​ជួស​ជុល​អាសនៈ​របស់អុលឡោះ‌តាអាឡា ដែល​ស្ថិត​នៅ​មុខ​បន្ទប់​ល្វែង​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​ថ្មី​ឡើង​វិញ។


ស្តេច​បាន​យក​ព្រះ​ដទៃ​ព្រម​ទាំង​រូប​ចម្លាក់​ចេញ​ពី​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​គាត់​ក៏​យក​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​សង់​នៅ​លើ​ភ្នំ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា ទៅ​បោះ​ចោល​ខាង​ក្រៅ​ទី‌ក្រុង​ដែរ។


ប្រសិន​បើ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ប្រជា‌រាស្ត្រ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​យើង​ផ្ទាល់ ហើយ​ប្រសិន​បើ​គេ​បោះ​បង់​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន យើង​នឹង​ស្តាប់​គេ​ពី​សូរ៉កា យើង​នឹង​លើក‌លែង​ទោស​គេ​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ប្រោស​ស្រុក​គេ​ឲ្យ​បាន​ជា​ផង។


ពេល​ខ្ញុំ​ឆ្អែត​ចិត្ត ហើយ​ពេល​ខ្ញុំ​ឈឺ​ចាប់​ក្នុង​ឱរា


គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន ទ្រង់​មិន​ប្រើ​ម៉ាឡា‌អ៊ីកាត់ ឬ​នរណា​ផ្សេង​ទៀត ឲ្យ​មក​សង្គ្រោះ​គេ​ទេ គឺ​ទ្រង់​បាន​សង្គ្រោះ​ពួក​គេ ដោយ​ផ្ទាល់។ ទ្រង់​បាន​លោះ​ពួក​គេ ដោយ​ចិត្ត​ស្រឡាញ់ និង​ចិត្ត​មេត្តា‌ករុណា។ ទ្រង់​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ដើម​រៀង​មក។


អេប្រាអ៊ីម​ជា​កូន​សម្លាញ់ ជា​កូន​សំណព្វ​ចិត្ត​របស់​យើង។ ពេល​ណា​យើង​គិត​នឹង​ដាក់​ទោស​អេប្រាអ៊ីម យើង​ចេះ​តែ​នឹក​ឃើញ​គេ​ជា‌និច្ច យើង​ខ្លោច​ចិត្ត​អាណិត​គេ យើង​ស្រឡាញ់​គេ​ខ្លាំង​ណាស់» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អេប្រាអ៊ីម​អើយ តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ អ្នក​យ៉ាង​ដូច​ម្ដេច? អ៊ីស្រ‌អែល​អើយ តើ​យើង​អាច​ប្រគល់​អ្នក ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​កើត​ឬ? តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូច ក្រុង​អាដម៉ា​ឬ? តើ​យើង​គួរ​ធ្វើ​ឲ្យ​អ្នក​បាន​ដូច ក្រុង​សេបោ​ឬ? ទេ! យើង​មិន​ដាច់​ចិត្ត​ដាក់​ទណ្ឌ‌កម្ម​អ្នក​ទេ យើង​រំជួល​ចិត្ត​អាណិត​អ្នក​ខ្លាំង​ណាស់។


អេប្រាអ៊ីម​អើយ! តើ​អ្នក​លែង​ប្រដូច​យើង ទៅ​នឹង​ព្រះ​ក្លែង‌ក្លាយ​ហើយ​ឬ​នៅ? គឺ​យើង​នេះ​ហើយ​ដែល​ឆ្លើយ​តប និង​មើល​ថែ‌រក្សា​អ្នក។ យើង​ប្រៀប​ដូច​ដើម​ពោធិ​មាន​ស្លឹក​ខៀវ​ខ្ចី យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ផ្លែ​បាន»។


អុលឡោះ​អើយ! តើ​មាន​ម្ចាស់​ណា ដែល​មាន​ចិត្ត​សប្បុរស​ដូច​ទ្រង់? ទ្រង់​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ ទ្រង់​មិន​ខឹង​រហូត​ឡើយ។ ទ្រង់​មាន​ចិត្ត​ស្រឡាញ់ ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែល​នៅ​សេស‌សល់ ហើយ​ទ្រង់​ប្រណី‌សន្ដោស​ដល់​ពួក​គេ។


លុះ​គិត​ដូច្នោះ​ហើយ កូន​ពៅ​ក៏​វិល​ត្រឡប់​ទៅ​រក​ឪពុក​វិញ។ កាល​ឪពុក​ឃើញ​កូន​ពី​ចម្ងាយ គាត់​មាន​ចិត្ដ​អាណិត​អាសូរ​ក្រៃ‌លែង ក៏​រត់​ទៅ​ទទួល​កូន ហើយ​ឱប​ថើប​ទៀត​ផង។


កាល​អ៊ីសា​ទៅ​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម គាត់​ឃើញ​ទី‌ក្រុង ហើយ​គាត់​យំ​នឹក​អាណិត​ក្រុង​នោះ ទាំង​និយាយ​ថា៖


អ៊ីសា​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​យក​សព​ទៅ​ទុក​នៅ​ឯ​ណា?»។ គេ​ជម្រាប​អ៊ីសា​ថា៖ «សូម​អញ្ជើញ​មក​លោក​ម្ចាស់​នឹង​ឃើញ»។


ត្រូវ​មាន​ចិត្ដ​សប្បុរស និង​ចេះ​អាណិត​មេត្ដា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រូវ​ប្រណី‌សន្ដោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​អុលឡោះ​បាន​ប្រណី‌សន្ដោស​បង​ប្អូន ដោយ‌សារ​អាល់ម៉ា‌ហ្សៀស​ដែរ។


អុលឡោះ‌តាអាឡា​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ អុលឡោះ​អាណិត​អាសូរ​អ្នក​បម្រើ​របស់​ទ្រង់ នៅ​ពេល​ទ្រង់​មើល​ឃើញ​ពួក​គេ​អស់​កម្លាំង ដោយ​គ្មាន​អ្វី​ធ្វើ​ជា​ទី​ពឹង និង​ជួយ​រំដោះ​ពួក​គេ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាស់​ចិត្ដ​នឹង មនុស្ស​នៅ​ជំនាន់​នោះ​ណាស់ ហើយ​យើង​បាន​ពោល​ថាៈ ចិត្ដ​របស់​ពួក​គេ​ចេះ​តែ​វង្វេង​រហូត​ទៅ គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ


ដ្បិត​យើង​មាន​មូស្ទី ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង​ជា​មនុស្ស​ទន់​ខ្សោយ គឺ​គាត់​ក៏​ត្រូវ​រង​ការ​ល្បង‌ល​គ្រប់​ជំពូក​ដូច​យើង​ដែរ តែ​គាត់​មិន​បាន​ប្រព្រឹត្ដ​អំពើ​បាប​សោះ​ឡើយ


យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ចូរ​ដក​ព្រះ​ដទៃ ដែល​ស្ថិត​នៅ​កណ្តាល​អ្នក​រាល់​គ្នា ចោល​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ»។


ពេលអុលឡោះ‌តាអាឡា​តែង‌តាំង​ចៅហ្វាយ​ណា​ម្នាក់​ឲ្យ​ដឹក​នាំ​ពួក​គេ ទ្រង់​នៅ​ជា​មួយ​ចៅហ្វាយ​នោះ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​មួយ​ជីវិត​របស់​គាត់ ដ្បិតអុលឡោះ‌តាអាឡា​អាណិត​មេត្តា​ពួក​គេ នៅ​ពេល​ឮ​ពួក​គេ​ស្រែក​ថ្ងូរ​ដោយ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន និង​ធ្វើ​បាប។


ពេល​នោះ​ពួក​គេ​ស្រែក​អង្វរ​រកអុលឡោះ‌តាអាឡា ជា​ថ្មី​ទៀត​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​យើង​ខ្ញុំ​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ទៅ​គោរព​បម្រើ​ព្រះ‌បាល និង​ព្រះ‌អា‌ស្តារ៉ូត។ ឥឡូវ​នេះ សូម​មេត្តា​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ផង យើង​ខ្ញុំ​នឹង​គោរព​បម្រើ​ទ្រង់​វិញ”។


ពេល​នោះ សាំយូ‌អែល​និយាយ​ទៅ​កាន់​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទាំង​មូល​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​រកអុលឡោះ‌តាអាឡា​វិញ​ដោយ​ស្មោះ ចូរ​បោះ​បង់​ចោល​ព្រះ​របស់​សាសន៍​ដទៃ និង​ព្រះ‌អាស្តា‌រ៉ូត ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រកអុលឡោះ‌តាអាឡា និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ នោះ​ទ្រង់​នឹង​រំដោះ​អ្នក​រាល់​គ្នា​ពី​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន​ជា​មិន​ខាន»។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​នាំ​គ្នា​បោះ​បង់​ចោល​ព្រះ‌បាល និង​ព្រះ‌អាស្តា‌រ៉ូត ហើយ​គោរព​បម្រើ​តែអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម