Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 23:35 - អាល់គីតាប

35 ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហូរ​ឈាម​ជន​សុចរិត ចាប់​ពី​លោក​ហាបេល​ជា​មនុស្ស​សុចរិត​រហូត​ដល់​ណាពី​សាកា‌រីយ៉ាយ៉ា ជា​កូន​របស់​លោក​បារ៉ាគា​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់ នៅ​ត្រង់​ចន្លោះ​ទី‌សក្ការ និង​អាសន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ដូច្នេះ អស់ទាំង​ឈាម​ដ៏សុចរិត​ដែល​ត្រូវ​បាន​បង្ហូរ​នៅលើ​ផែនដី តាំងពី​ឈាម​របស់​អេបិល​មនុស្ស​សុចរិត រហូតដល់​ឈាម​របស់​សាការី​កូន​របស់​បារ៉ាគា​ដែល​អ្នករាល់គ្នា​បាន​សម្លាប់​នៅចន្លោះ​ទីវិសុទ្ធ និង​អាសនា​នោះ នឹង​ធ្លាក់​មក​លើ​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ដូច្នេះ​ ឈាម​របស់​មនុស្ស​សុចរិត​ទាំង​អស់​ដែល​ត្រូវ​បាន​កម្ចាយ​នៅ​លើ​ផែនដី​នេះ​មុខ​ជា​ធ្លាក់​មក​លើ​អ្នក​រាល់គ្នា​មិន​ខាន​ ចាប់​ពី​ឈាម​របស់​លោក​អេបិល​ ជា​មនុស្ស​សុចរិត​ រហូត​ដល់​ឈាម​របស់​លោក​សាការី​ ជា​កូន​របស់​លោក​បារ៉ាគា​ ដែល​អ្នក​រាល់គ្នា​បាន​សម្លាប់​នៅ​ចន្លោះ​ព្រះ​វិហារ​ និង​កន្លែង​ថ្វាយ​តង្វាយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ដើម្បី​ឲ្យ​អស់​ទាំង​ឈាម​របស់​មនុស្ស​សុចរិត ដែល​បាន​ខ្ចាយ​នៅ​លើ​ផែនដី ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា តាំង​ពី​ឈាម​របស់​លោក​អេបិល ជា​មនុស្ស​សុចរិត រហូត​ដល់​លោក​សាការី ជា​កូន​លោក​បារ៉ាគា ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​នៅ​ចន្លោះ​ទី​បរិសុទ្ធ និង​អាសនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហូរ​ឈាម​ជន​សុចរិត ចាប់​ពី​លោក​អេបិល​ជា​មនុស្ស​សុចរិត​រហូត​ដល់​លោក​សាការី ជា​បុត្រ​របស់​លោក​បារ៉ា‌គា ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់ នៅ​ត្រង់​ចន្លោះ​ទីសក្ការៈ* និង​អាសនៈ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ដើម្បី​ឲ្យ​អស់​ទាំង​ឈាម​របស់​មនុស្ស​សុចរិត ដែល​បាន​ខ្ចាយ​នៅ​ផែនដី បាន​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​វិញ តាំង​ពី​ឈាម​របស់​អេបិល ជា​អ្នក​សុចរិត ដរាប​ដល់​សាការី ជា​កូន​បារ៉ាគា ដែល​អ្នក​រាល់​គ្នា​បាន​សំឡាប់​នៅ​កណ្តាល​ព្រះ‌វិហារ ហើយ​នឹង​អាសនា

សូមមើលជំពូក ចម្លង




ម៉ាថាយ 23:35
22 ការដាក់ឲ្យឆ្លើយតបគ្នា  

កបេល​បាន​បបួល​ហាបេល ជា​ប្អូន​ទៅ​ចម្ការ លុះ​ដល់​ហើយ គាត់​ក៏​ស្ទុះ​ទៅ​ប្រហារ​ប្អូន​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត។


ក្រៅ​ពី​អំពើ​បាប ដែល​ស្តេច​ម៉ាណា‌សេ​នាំ​ប្រជា‌ជន​យូដា​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ស្តេច​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ជា​ច្រើន រហូត​ដល់​ក្រុង​យេរូ‌សាឡឹម​មាន​ពាស‌ពេញ​ទៅ​ដោយ​ឈាម។


ហើយ​គាត់​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ដែរ។ ដូច្នេះអុលឡោះ‌តាអាឡា​មិន​អត់​ទោស​ឲ្យ​ឡើយ។


ព្រោះ​តែ​កំហុស​របស់​ឪពុក ចូរ​ប្រុង​ប្រៀប​ខ្លួន សម្លាប់​រង្គាល​កូន​ប្រុសៗ របស់​គេ​ចោល​ទៅ ក្រែង​លោ​គេ​ក្រោក​ឡើង​រុក‌រាន​ទន្ទ្រាន​ផែនដី ហើយ​សង់​ក្រុង​ពាស‌ពេញ​លើ​ពិភព​លោក។


ដ្បិតអុលឡោះ‌តាអាឡា​ចេញ​ពី​ដំណាក់ ដើម្បី​ដាក់​ទោស​មនុស្ស​នៅ​ផែនដី ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ពេល​នោះ អំពើ​ឧក្រិដ្ឋ​ដែល​មនុស្ស​ប្រព្រឹត្ត នៅ​លើ​ផែនដី នឹង​លាក់​លែង​ជិត​ទៀត​ហើយ ហើយ​ផែនដី​ក៏​នឹង​លែង​លាក់​អស់​អ្នក​ដែល​ត្រូវ គេ​សម្លាប់​ទៀត​ដែរ។


យើង​បាន​វាយ​ប្រដៅ​កូន​ចៅ​អ្នក​រាល់​គ្នា តែ​គ្មាន​ផល​ប្រយោជន៍​អ្វី​សោះ ដ្បិត​ពួក​គេ​មិន​ព្រម​រាង‌ចាល​ទេ អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​សិង្ហ​សាហាវ គឺ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ពួក​ណាព របស់​អ្នក​រាល់​គ្នា។


អាវ​របស់​អ្នក​ប្រឡាក់​ទៅ​ដោយ​ឈាម របស់​ជន​ក្រីក្រ គឺ​ឈាម​មនុស្ស​ស្លូត​ត្រង់​ដែល​ពុំ​បាន​ទម្លុះ ទ្វារ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ឡើយ។


តែ​សូម​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា បើ​បង​ប្អូន​សម្លាប់​ខ្ញុំ បង​ប្អូន និង​អ្នក​ក្រុង​ទាំង​អស់​ត្រូវ​មាន​ទោស ព្រោះ​សម្លាប់​មនុស្ស​គ្មាន​កំហុស ដ្បិតអុលឡោះ‌តាអាឡា​ពិត​ជា​បាន​ចាត់​ខ្ញុំ ឲ្យ​នាំ​ពាក្យ​ទាំង​នេះ​មក​ជម្រាប​បង​ប្អូន​មែន»។


ចាប់​លោក​អ៊ូរី‌យ៉ា​នាំ​មក​ប្រគល់​ឲ្យ​ស្ដេច​វិញ។ ស្ដេច​ក៏​ប្រហារ​ជីវិត​គាត់​ដោយ​មុខ​ដាវ រួច​បោះ​សាក‌សព​របស់​គាត់​ទៅ​ក្នុង​ផ្នូរ​សាធារណៈ»។


កាល​យេរេមា​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បញ្ជា​ឲ្យ​គាត់​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​អស់​ចប់​សព្វ​គ្រប់​ហើយ ក្រុម​អ៊ីមុាំ ក្រុម​ណាពី និង​ប្រជា‌ជន​ទាំង​មូល នាំ​គ្នា​ចាប់​គាត់ ទាំង​ពោល​ថា៖ «ឯង​ត្រូវ​តែ​ស្លាប់! ឯង​ត្រូវ​តែ​ស្លាប់!


នៅ​ខែ​ទី​ប្រាំ​បី ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​ដារី‌យូស អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាពី​សាកា‌រីយ៉ា ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​អ៊ីដោ ដូច​ត​ទៅ:


មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ រស់​នៅ​ក្លាយ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​ការ​បង្ហូរ​ឈាម​បណ្តាល​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង។ កុំ​យក​អ្វី​ផ្សេង​ទៀត​មក​ជម្រះ​ស្រុក​ឲ្យ​រួច​ពី​ភាព​សៅ‌ហ្មង ព្រោះ​តែ​ការ​បង្ហូរ​ឈាម​ក្រៅ​ពី​ឈាម​របស់​ឃាតក។


គឺ​ចាប់​តាំង​ពី​លោក​ហាបេល​ជា​កូន​អាដាម រហូត​ដល់​ណាពី​សាកា‌រីយ៉ា ដែល​ត្រូវ​គេ​សម្លាប់​នៅ​ត្រង់​ចន្លោះ​ទី​អាសនៈ និង​ទី‌សក្ការៈ។ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ឃាត‌កម្ម​ទាំង​នោះ​ជា​មិន​ខាន។


«យើង​បាន​ហាម​ប្រាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ប្រជា‌ជន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ទៅ​វិញ!។ អ្នក​រាល់​គ្នា​ក៏​ចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះ មក​លើ​យើង​ថែម​ទៀត​ផង!»។


ដោយ‌សារ​ជំនឿ ហាបេល​បាន​ជូន​គូរបាន​មួយ​ទៅ​អុលឡោះ ជា​គូរបាន ប្រសើរ​ជាង​គូរបាន​របស់​កបេល។ ដោយ‌សារ​ជំនឿ​ហ្នឹង​ហើយ បាន​ជា​អុលឡោះ​ផ្ដល់​សក្ខី‌ភាព​ថា គាត់​ជា​មនុស្ស​សុចរិត។ ទ្រង់​គាប់​ចិត្ត។


បង​ប្អូន​ចូល​មក​ជិត​អ៊ីសា ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​ថ្មី ហើយ​ចូល​មក​ជិត​ឈាម​សម្រាប់​ប្រោះ គឺ​ជា​ឈាម​ដែល​សូម‌អង្វរ ប្រសើរ​ជាង​ឈាម​របស់​ហាបេល​ទៅ​ទៀត។


ហើយ​នៅ​ក្នុង​ឯង ឃើញ​មាន​ឈាម​របស់​ពួក​ណាពី ឈាម​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ឈាម​របស់​អស់​អ្នក​ដែល​ត្រូវ​គេ​សម្លាប់​នៅ​លើ​ផែនដី​នេះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម