មានគេជម្រាបស្តេចទតថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្តេចអាប់សាឡុមដែរ។ ស្តេចទតមានប្រសាសន៍ថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
ទំនុកតម្កើង 5:10 - អាល់គីតាប ឱអុលឡោះអើយ សូមដាក់ទោសគេទៅ! សូមឲ្យគេវិនាសអន្តរាយ ដោយសារគម្រោងការរបស់ខ្លួន គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់ ព្រោះគេបះបោរប្រឆាំងនឹងទ្រង់ ដូច្នេះ សូមកាត់កាល់គេចោលទៅ។ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមធ្វើឲ្យពួកគេបានទទួលទោសផង! សូមឲ្យពួកគេដួលដោយឧបាយកលរបស់ខ្លួន សូមបណ្ដេញពួកគេចេញដោយសារតែការបំពានដ៏ច្រើនរបស់ពួកគេ ដ្បិតពួកគេបានបះបោរនឹងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអង្គអើយ សូមកាត់ទោសគេ សូមឲ្យគេដួលចុះ ដោយសារឧបាយរបស់ខ្លួនគេ សូមបណ្តេញគេចេញ ដោយព្រោះអំពើរំលងរបស់គេ ដែលច្រើនឥតគណនា ដ្បិតគេបានបះបោរនឹងព្រះអង្គហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមដាក់ទោសគេទៅ! សូមឲ្យគេវិនាសអន្តរាយ ដោយសារគម្រោងការរបស់ខ្លួន គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់ ព្រោះគេបះបោរប្រឆាំងនឹងព្រះអង្គ ដូច្នេះ សូមកាត់កាល់គេចោលទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមទ្រង់កាត់ទោសដល់គេ សូមឲ្យគេដួលចុះ ដោយឧបាយរបស់ខ្លួនគេ សូមបណ្តេញគេចេញ ដោយព្រោះអំពើរំលងរបស់គេ ដែលច្រើនឥតគណនា ដ្បិតគេបានបះបោរនឹងទ្រង់ហើយ |
មានគេជម្រាបស្តេចទតថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្តេចអាប់សាឡុមដែរ។ ស្តេចទតមានប្រសាសន៍ថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
ស្តេចអាប់សាឡុម និងជនជាតិអ៊ីស្រអែលទាំងមូលពោលថា៖ «យោបល់របស់លោកហ៊ូសាយ ជាជនជាតិអើគី ល្អជាងយោបល់របស់លោកអហ៊ីថូផែល!»។ អុលឡោះតាអាឡាបានធ្វើឲ្យគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់លោកអហ៊ីថូផែល ដើម្បីធ្វើឲ្យស្តេចអាប់សាឡុមវិនាស។
ចំណែកឯលោកអហ៊ីថូផែលវិញ ដោយឃើញថា គេមិនធ្វើតាមយោបល់របស់គាត់ គាត់ក៏ចងកែបលា ហើយឡើងជិះត្រឡប់ទៅស្រុកភូមិរបស់គាត់។ គាត់ផ្តែផ្តាំគ្រួសារ ហើយចងកសម្លាប់ខ្លួនទៅ។ គេបានបញ្ចុះសពគាត់ក្នុងផ្នូរឪពុករបស់គាត់។
គាត់និយាយមិនទាន់ផុតផង ស្តេចអម៉ាស៊ីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «តើយើងបានតែងតាំងអ្នកឲ្យធ្វើជាទីប្រឹក្សារបស់ស្តេចពីអង្កាល់? ប្រសិនបើអ្នកមិនចង់ឲ្យគេវាយអ្នកទេនោះ ចូរនៅស្ងៀមទៅ!»។ ប៉ុន្តែ មុននឹងបញ្ចប់ណាពីជម្រាបថា៖ «ខ្ញុំដឹងហើយថា អុលឡោះបានសម្រេចនឹងបំផ្លាញស្តេច ដ្បិតស្តេចប្រព្រឹត្តបែបនេះ ហើយស្តេចក៏បដិសេធមិនព្រមស្តាប់យោបល់របស់ខ្ញុំដែរ»។
គេក៏ព្យួរកលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ស្តេចក៏ស្ងប់កំហឹង។
សូមទ្រង់កាច់បំបាក់ដៃរបស់មនុស្សពាល សូមដាក់ទោសពួកគេ ដើម្បីកុំឲ្យគេប្រព្រឹត្ត អំពើពាលតទៅទៀត! ។
ដ្បិតពួកគេបានបះបោរប្រឆាំង នឹងបន្ទូលរបស់អុលឡោះ និងមាក់ងាយការប្រៀនប្រដៅ របស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
ឱអុលឡោះតាអាឡាអើយ សូមក្រោកឡើង សូមទៅប្រឈមមុខនឹងពួកគេ ឲ្យពួកគេបរាជ័យ! សូមយកអំណាចរបស់ទ្រង់មករំដោះ ខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ជនពាល។
សូមឲ្យមនុស្សដែលតែងតែ និយាយកុហក ក្លាយទៅជា គ គឺពួកដែលនិយាយយ៉ាងព្រហើន ប្រឆាំងនឹងមនុស្សសុចរិត ដោយអួតបំប៉ាង និងប្រមាថមាក់ងាយ!។
សូមឲ្យពួកអ្នកដែលអរសប្បាយ នៅពេលឃើញខ្ញុំវេទនា ត្រូវអាម៉ាស់ ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យពួកអ្នកដែលព្រហើនដាក់ខ្ញុំ ត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។
សូមឲ្យបច្ចាមិត្តរបស់ខ្ញុំត្រូវស្លាប់យ៉ាងទាន់ហន់ សូមឲ្យពួកគេធ្លាក់នរ៉កាទាំងរស់ ចិត្តគំនិតរបស់គេពោរពេញ ទៅដោយអំពើអាក្រក់គ្រប់បែបយ៉ាង។
ទ្រង់គ្រងរាជ្យអស់កល្បជានិច្ច ដោយសារអំណាចរបស់ទ្រង់ ទ្រង់ពិនិត្យមើលប្រជាជាតិទាំងឡាយ ដើម្បីកុំឲ្យពួកបះបោរ អាចក្រោកឡើងបានឡើយ! - សម្រាក
សូមឲ្យអស់អ្នកដែលចោទប្រកាន់ខ្ញុំ ត្រូវអាម៉ាស់ ហើយវិនាសសូន្យទៅ! សូមឲ្យអស់អ្នកដែលប្រាថ្នាឲ្យខ្ញុំ វេទនា ត្រូវបាត់បង់កិត្តិយស និងបាក់មុខ!
អុលឡោះតាអាឡាអើយ ប្រជាជាតិជិតខាង បានធ្វើឲ្យទ្រង់បាត់បង់កិត្តិយស ដូច្នេះ សូមធ្វើឲ្យគេបាត់បង់កិត្តិយសវិញ មួយជាប្រាំពីរ។
ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា៖ យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន យើងបានអប់រំពួកវា តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។
ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនយល់ព្រម ហើយមានចិត្តរឹងចចេស អ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់ទ្រង់តែងតែ នាំគ្នាបះបោរ ពួកគេធ្វើឲ្យរសដ៏វិសុទ្ធរបស់អុលឡោះ ព្រួយចិត្ត ហើយប្រឆាំងនឹងពួកគេវិញ គឺរសរបស់អុលឡោះនេះហើយដែលបានប្រហារពួកគេ។
បច្ចាមិត្តមានប្រៀបលើនាង ខ្មាំងសត្រូវរបស់នាងរស់នៅយ៉ាងសុខសាន្ត អុលឡោះតាអាឡាបានធ្វើឲ្យនាងរងទុក្ខវេទនា ព្រោះតែអំពើបាបដ៏ច្រើនរបស់នាង កូនចៅរបស់នាងត្រូវបច្ចាមិត្តចាប់យក ទៅជាឈ្លើយ។
យើងខ្ញុំបានប្រព្រឹត្តអំពើបាប ប្រព្រឹត្តខុស ប្រព្រឹត្តអំពើអាក្រក់ និងបះបោរ ហើយយើងខ្ញុំបានងាកចេញពីបទបញ្ជា និងវិន័យរបស់ទ្រង់។
អុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ! យើងខ្ញុំបានបះបោរប្រឆាំងនឹងទ្រង់ តែទ្រង់ប្រកបដោយចិត្តអាណិតអាសូរ ហើយលើកលែងទោសឲ្យយើងខ្ញុំជានិច្ច។
អ៊ីស្រអែលត្រូវតែដឹងថា គ្រាដែលអុលឡោះដាក់ទោស មកដល់ហើយ គឺគ្រាដែលម្នាក់ៗទទួលផលតាមអំពើ ដែលខ្លួនបានប្រព្រឹត្ត។ ណាពីក្លាយទៅជាមនុស្សឡប់សតិ ហើយអ្នកដែលមានវិញ្ញាណភ្លឺស្វាង ក្លាយទៅជាមនុស្សវង្វេងស្មារតី ព្រោះតែកំហុសដ៏ធ្ងន់ និងអំពើឃោរឃៅដ៏ច្រើនរបស់អ្នក។
អុលឡោះចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកមកថា «ទ្រង់យកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់»។
ប៉ុន្តែ ស្តេចស៊ីហុនជាស្តេចក្រុងហែសបូន ពុំព្រមឲ្យពួកយើងឆ្លងកាត់ស្រុករបស់ខ្លួនទេ ព្រោះអុលឡោះតាអាឡាជាម្ចាស់នៃអ្នក ធ្វើឲ្យស្តេចនោះមានចិត្តមានះ និងរឹងរូស ដើម្បីប្រគល់គេមកក្នុងកណ្តាប់ដៃរបស់អ្នក ដូចអ្នកឃើញនៅថ្ងៃនេះស្រាប់។
មានគេប្រឆាំងតាមព្យាបាទ និងរកប្រហារជីវិតលោកម្ចាស់ តែអុលឡោះតាអាឡាជាម្ចាស់របស់លោក នឹងការពារជីវិតលោកជានិច្ច មិនឲ្យលោកឃ្លាតឆ្ងាយពីទ្រង់ឡើយ។ រីឯជីវិតខ្មាំងសត្រូវរបស់លោកវិញ ទ្រង់បោះចោលទៅឆ្ងាយ ដូចគេបាញ់ខ្សែដង្ហក់។
កាលទតឮដំណឹងថាលោកណាបាលស្លាប់ គាត់ពោលថា៖ «សូមអរគុណអុលឡោះតាអាឡាដែលរកយុត្តិធម៌ឲ្យខ្ញុំ នៅពេលលោកណាបាលជេរប្រមាថខ្ញុំ ហើយទ្រង់បានឃាត់ខ្ញុំមិនឲ្យប្រព្រឹត្តអំពើអាក្រក់។ អុលឡោះតាអាឡាបានធ្វើឲ្យអំពើអាក្រក់នេះ ធ្លាក់ទៅលើក្បាលលោកណាបាលវិញ»។ បន្ទាប់មក ទតចាត់គេឲ្យទៅស្នើនាងអប៊ីកែលមកធ្វើជាភរិយា។