ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់អុលឡោះតាអាឡា ហើយខ្ញុំមិនបានឃ្លាតចេញពីម្ចាស់របស់ខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
ទំនុកតម្កើង 36:3 - អាល់គីតាប គេពោលសុទ្ធតែពាក្យកុហកបោកប្រាស់ គឺគេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។ ព្រះគម្ពីរខ្មែរសាកល ពាក្យសម្ដីពីមាត់របស់គេ ជាសេចក្ដីទុច្ចរិត និងសេចក្ដីបោកបញ្ឆោត គេលែងប្រព្រឹត្តដោយប្រាជ្ញា និងលែងប្រព្រឹត្តល្អទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពាក្យដែលចេញពីមាត់គេ សុទ្ធតែជា សេចក្ដីអន្តរាយ និងពាក្យបោកបញ្ឆោត គេលែងមានប្រាជ្ញា និងប្រព្រឹត្តល្អទៀតហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពោលសុទ្ធតែពាក្យកុហកបោកប្រាស់ គឺគេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងពាក្យដែលចេញពីមាត់គេ សុទ្ធតែជា សេចក្ដីទុច្ចរិត ហើយភូតភរទទេ គេបានលែងមានប្រាជ្ញា ក៏មិនប្រព្រឹត្តល្អដែរ |
ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់អុលឡោះតាអាឡា ហើយខ្ញុំមិនបានឃ្លាតចេញពីម្ចាស់របស់ខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
ស្តេចយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ស្តេចអេសាជាឪពុក ដោយឥតងាករេឡើយ។ ស្តេចប្រព្រឹត្តអំពើទៀងត្រង់ជាទីគាប់ចិត្តអុលឡោះតាអាឡា។
មាត់របស់គេពោលតែពាក្យបណ្ដាសា ពាក្យបោកបញ្ឆោត និងពាក្យមួលបង្កាច់ ហើយពាក្យអពមង្គល និងទុច្ចរិតស្ថិតនៅលើចុងអណ្ដាតគេជានិច្ច។
រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ សូមអុលឡោះតាអាឡានាំគេយកទៅធ្វើទោសជាមួយ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមឲ្យអ៊ីស្រអែលបានប្រកប ដោយសេចក្ដីសុខសាន្ត!។
អណ្ដាតរបស់គេប្រៀបបាននឹងដាវដ៏មុត មាត់របស់គេពោរពេញទៅដោយពិស ដូចពស់វែក។ - សម្រាក
អ្នកទាំងនោះមានពាក្យសំដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ តែមានបង្កប់ទៅដោយពិសពុលសម្រាប់ប្រហារជីវិត។
ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
មនុស្សអាក្រក់មានចិត្តវៀចវេរ តាំងពីក្នុងផ្ទៃម្ដាយ ហើយចេះកុហក និងវង្វេង តាំងពីទើបកើតមកម៉្លេះ។
មនុស្សល្ងីល្ងើជាងគេអើយ ចូរប្រយ័ត្នខ្លួន! មនុស្សឆោតល្ងង់អើយ តើពេលណាទើបអ្នករាល់គ្នាចេះរិះគិត?
អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ
អុលឡោះតាអាឡាមានបន្ទូលថា៖ «ប្រជាជនរបស់យើងល្ងីល្ងើណាស់ គេមិនស្គាល់យើងទេ ពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញា គឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់ តែមិនចេះធ្វើអំពើល្អឡើយ»។
យើងនឹងកំទេចអស់អ្នកដែលងាកចេញពីយើង ជាអុលឡោះតាអាឡា អស់អ្នកដែលមិនស្វែងរកយើង ហើយក៏មិនស្វែងរកយោបល់ពីយើងដែរ»។
ក្នុងចំណោមពួកគេមានម្នាក់ជាបណ្ឌិតខាងហ៊ូកុំ សួរអ៊ីសាក្នុងគោលបំណងល្បងលមើលអ៊ីសាសួរថា៖
ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយឲ្យត្រូវវិនាសបាត់បង់នោះទេ គឺយើងជាអ្នកជឿដើម្បីសង្គ្រោះជីវិត។
អ្នកទាំងនោះបានចេញពីចំណោមពួកយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ បើគេជាគ្នាយើងមែន គេមុខជានៅជាមួយយើងរហូតមិនខាន។ ប៉ុន្ដែ គេចាកចេញពីយើងទៅដូច្នេះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់ទេ។
សាំយូអែលឆ្លើយតបស្តេចសូលថា៖ «ខ្ញុំមិនវិលទៅជាមួយស្តេចវិញទេ ដ្បិតស្តេចបានបោះបង់ចោលបន្ទូលរបស់អុលឡោះតាអាឡា ទ្រង់ក៏បោះបង់ចោលស្តេច លែងឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រអែលទៀតដែរ។
រសរបស់អុលឡោះតាអាឡាបានចាកចេញពីស្តេចសូល ហើយអុលឡោះបណ្តោយឲ្យអ៊ីព្លេសមួយមកធ្វើឲ្យស្តេចវិលវល់ស្មារតី។
ស្តេចសូលនឹកថា៖ «អញនឹងលើកនាងឲ្យទតធ្វើជាភរិយា ដើម្បីប្រើនាងជាអន្ទាក់ឲ្យទតធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ស្តេចសូលស្នើជាលើកទីពីរ ឲ្យទតធ្វើជាកូនប្រសា។
ស្តេចសូលនិយាយថា៖ «ទតកូនអើយ ឪពុកខុសហើយ! ចូរវិលត្រឡប់មកវិញ ឪពុកឈប់ធ្វើបាបកូនទៀតហើយ ព្រោះថ្ងៃនេះ កូនបានទុកជីវិតឲ្យឪពុក។ ឪពុកបានប្រព្រឹត្តដូចជាមនុស្សលេលា ឪពុកបានធ្វើខុសយ៉ាងធ្ងន់»។