Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 22:35 - អាល់គីតាប

35 ក្នុង​ចំណោម​ពួក​គេ​មាន​ម្នាក់​ជា​បណ្ឌិត​ខាង​ហ៊ូកុំ សួរ​អ៊ីសា​ក្នុង​គោល​បំណង​ល្បង‌ល​មើល​អ៊ីសា​សួរ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 មាន​អ្នកច្បាប់​ម្នាក់​ក្នុង​ពួកគេ​បាន​ល្បងល​ព្រះអង្គ ដោយ​ទូល​សួរថា​៖

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ហើយ​មាន​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ជា​អ្នក​ជំនាញ​ច្បាប់​ បាន​សួរ​ល្បង​ព្រះអង្គ​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ហើយ​ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់ បាន​សួរ​ដើម្បី​ល្បង​ល​ព្រះ‌អង្គ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​បណ្ឌិត​ខាង​វិន័យ​ទូល​សួរ​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះអង្គ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ហើយ​ពួក​គេ​ម្នាក់ ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​ក៏​ល្បង​សួរ​ទ្រង់​ថា

សូមមើលជំពូក ចម្លង




ម៉ាថាយ 22:35
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​ឈ្វេង​យល់​គំនិត​អាក្រក់​របស់​ពួក​គេ ទើប​មាន​ប្រសាសន៍​ថា៖ «មនុស្ស​មាន​ពុត​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ?


«តួន! ក្នុង​ហ៊ូកុំ តើ​មាន​បទ​បញ្ជា​ណា​សំខាន់​ជាង​គេ?»។


មាន​ពួក​ខាង​គណៈ​ផារី‌ស៊ី​ចូល​មក​ជិត ក្នុង​គោល​បំណង​ល្បង‌ល​មើល​អ៊ីសា។ គេ​សួរ​អ៊ីសា​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​លែង​ភរិយា​បាន​ឬ​ទេ?»។


ពួក​បណ្ឌិត​ខាង​ហ៊ូកុំ​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​បិទ​ទ្វារ​មាគ៌ា មិន​ឲ្យ​គេ​ចូល​ទៅ​ស្គាល់​អុលឡោះ។ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឃាត់​អស់​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។


អ៊ីសា​សួរ​ទៅ​ពួក​បណ្ឌិត​ខាង​ហ៊ូកុំ និង​ពួក​ខាង​គណៈ‌ផារីស៊​ថា៖ «តើ​យើង​មាន​សិទ្ធិ​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា នៅ​ថ្ងៃ​ជំអាត់​ឬ​ទេ?»។


រីឯ​ពួក​ខាង​គណៈ‌ផារីស៊ និង​ពួក​បណ្ឌិត​ខាង​ហ៊ូកុំ​មិន​ទទួល​ស្គាល់​គម្រោង‌ការ​ដែល​អុលឡោះ​បាន​រៀប‌ចំ​សម្រាប់​គេ​នោះ​ទេ គឺ​គេ​បដិសេធ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​យ៉ះយ៉ា។


ពួក​គេ​និយាយ​ដូច្នេះ ដោយ​មាន​បំណង​រក​លេស​ចោទ​ប្រកាន់​អ៊ីសា។ ប៉ុន្ដែ អ៊ីសា​ឱន​កាយ​ចុះ ហើយ​យក​ម្រាម​ដៃ​គូស​វាស​លើ​ដី។


ចូរ​លៃ‌លក​ផ្គត់‌ផ្គង់​លោក​មេធាវី​សេណាស និង​លោក​អប៉ូ‌ឡូស​ឲ្យ​បន្ដ​ដំណើរ​ទៅ​ផង កុំ​ឲ្យ​អ្នក​ទាំង​ពីរ​ខ្វះ​ខាត​អ្វី​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម