Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 18:21 - អាល់គីតាប

21 ស្តេច​សូល​នឹក​ថា៖ «អញ​នឹង​លើក​នាង​ឲ្យ​ទត​ធ្វើ​ជា​ភរិយា ដើម្បី​ប្រើ​នាង​ជា​អន្ទាក់​ឲ្យ​ទត​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន»។ ដូច្នេះ ស្តេច​សូល​ស្នើ​ជា​លើក​ទី​ពីរ ឲ្យ​ទត​ធ្វើ​ជា​កូន​ប្រសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ស្ដេច​សូល​នឹក​ថា៖ «អញនឹង​ឲ្យ​នាង​ទៅ​វា​ចុះ ដើម្បី​ជា​អន្ទាក់​ដល់​វា ហើយ​ឲ្យ​ដៃ​ពួក​ភីលី‌ស្ទីន​បាន​ទាស់​នឹង​វា»។ ដូច្នេះ ស្ដេច​សូល​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «នៅ​ថ្ងៃ​នេះ ឯង​នឹង​ធ្វើ​ជា​កូន​ប្រសា​យើង ដោយ‌សារ​នាង​បន្ទាប់ នេះ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌បាទ​សូល​នឹក​ថា៖ «អញ​នឹង​លើក​នាង​ឲ្យ​ដាវីឌ​ធ្វើ​ជា​ភរិយា ដើម្បី​ប្រើ​នាង​ជា​អន្ទាក់​ឲ្យ​ដាវីឌ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន»។ ដូច្នេះ ព្រះ‌បាទ​សូល​ស្នើ​ជា​លើក​ទី​ពីរ​ឲ្យ​លោក​ដាវីឌ​ធ្វើ​ជា​កូន​ប្រសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដោយ​បំណង​ថា អញ​នឹង​ឲ្យ​នាង​ទៅ​វា​ចុះ ដើម្បី​ឲ្យ​បាន​ជា​អន្ទាក់​ដល់​វា ហើយ​ឲ្យ​ដៃ​នៃ​ពួក​ភីលីស្ទីន​បាន​ទាស់​នឹង​វា ដូច្នោះ​សូល​មាន​បន្ទូល​ទៅ​ដាវីឌ​ថា នៅ​ថ្ងៃ​នេះ ឯង​នឹង​ធ្វើ​ជា​កូន​ប្រសា​អញ ដោយ‌សារ​នាង​បន្ទាប់​នេះ​វិញ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 18:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ខ្ញុំ ពួក​គេ​មួល​បង្កាច់​ខ្ញុំ ចង់​ឲ្យ​ខ្ញុំ​វិនាស គេ​ចេះ​តែ​រក​កល‌ល្បិច ប្រឆាំង​នឹង​ខ្ញុំ​មួយ​ថ្ងៃ​វាល់​ល្ងាច។


ពួក​នា​ម៉ឺន​មន្ត្រី​ទាំង​ប៉ុន្មាន​ជម្រាប​ស្តេច​ថា៖ «តើ​ជន​នេះ​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​លំបាក​ដល់​កាល​ណា​ទៀត? សូម​ស្តេច​បើក​ឲ្យ​ពួក​គេ​ចេញ​ទៅ​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ​ទៅ តើ​ស្តេច​មិន​ទាន់​ជ្រាប​ថា ស្រុក​អេស៊ីប​កំពុង​តែ​វិនាស​ទេ​ឬ?»។


អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។


មាន​ជន​ពាល​ស្ថិត​នៅ​ក្នុង​ចំណោម ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​ដាក់​អន្ទាក់​ចាំ​ចាប់​មនុស្ស ដូច​ព្រាន​ដាក់​អន្ទាក់​ចាំ​ចាប់​សត្វ។


អណ្ដាត​របស់​ពួក​គេ​ជា​ព្រួញ​ពិស គេ​ពោល​តែ​ពាក្យ​បោក​បញ្ឆោត មាត់​របស់​ពួក​គេ​ពោល​ពាក្យ​ផ្អែម‌ល្ហែម ទៅ​កាន់​អ្នក​ដទៃ តែ​ខាង​ក្នុង​ចិត្ត ពួក​គេ​គិត‌គូរ​រៀបចំ​អន្ទាក់។


ស្តេច​សូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ទត​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​ឲ្យ​ពួក​ភីលី‌ស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ទត​ថា៖ «យើង​នឹង​លើក​នាង​ម៉្រាប ជា​កូន​ច្បង​របស់​យើង​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បម្រើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​សម្រាប់អុលឡោះ‌តាអាឡា»។


ស្តេច​សូល​បញ្ជា​អ្នក​បម្រើ​ថា៖ «ចូរ​ទៅ​ប្រាប់​ទត​ជា​សម្ងាត់​ថា “ស្តេច​ពេញ​ចិត្ត​នឹង​លោក​ណាស់ ហើយ​អ្នក​បម្រើ​ទាំង​អស់​ក៏​ស្រឡាញ់​លោក​ដែរ។ ដូច្នេះ សូម​យល់​ព្រម​ធ្វើ​ជា​កូន​ប្រសា​ស្តេច​ទៅ”»។


ពួក​អ្នក​បម្រើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​ទត ហើយ​ទត​ក៏​យល់​ឃើញ​ថា សំណើ​នេះ​ជា​ការ​សម‌រម្យ ដើម្បី​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច។ មុន​ពេល​កំណត់​ត្រូវ​រៀប​ការ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម