ទំនុកតម្កើង 34:12 - អាល់គីតាប តើមាននរណាចង់បានអាយុវែង និងរស់នៅប្រកបដោយសុភមង្គលឬទេ? ព្រះគម្ពីរខ្មែរសាកល តើមនុស្សណាចង់បានជីវិត ហើយស្រឡាញ់អាយុវែង ដើម្បីឲ្យខ្លួនបានឃើញសេចក្ដីល្អ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានអ្នកណាដែលចង់បានជីវិត ហើយស្រឡាញ់អាយុយឺនយូរ ដើម្បីឲ្យខ្លួនបានឃើញសេចក្ដីល្អឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមាននរណាចង់បានអាយុវែង និងរស់នៅប្រកបដោយសុភមង្គលឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានអ្នកឯណាដែលចង់បានជីវិត ហើយស្រឡាញ់ អាយុយឺនយូរ ដើម្បីឲ្យបានឃើញសេចក្ដីល្អ |
សូមទ្រង់នឹកចាំផងថា ជីវិតរបស់ខ្ញុំ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ ខ្ញុំពុំអាចឃើញសុភមង្គលទៀតឡើយ។
ពេលស្តេចទូរអាសូមជីវិត ទ្រង់ប្រទានឲ្យស្ដេចមានជីវិត និងមានអាយុយឺនយូរជាអង្វែងតរៀងទៅ។
មនុស្សជាច្រើនពោលថា: តើនរណានាំសុភមង្គលមកឲ្យយើងខ្ញុំ? អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលមកយើងខ្ញុំ ដោយចិត្តសប្បុរសផង!
យើងនឹងឲ្យគេមានអាយុយឺនយូរ ហើយយើងនឹងឲ្យគេឃើញថា យើងពិតជាម្ចាស់សង្គ្រោះមែន»។
ការគោរពកោតខ្លាចអុលឡោះតាអាឡាជាប្រភពនៃប្រាជ្ញា ការស្គាល់អុលឡោះជាម្ចាស់ជាចំណេះរបស់ប្រជាជនដ៏វិសុទ្ធ។
អ្វីៗទាំងប៉ុន្មានដូចមានបរិយាយខាងលើ យើងអាចទាញជាសេចក្ដីសន្និដ្ឋានថា ត្រូវគោរពកោតខ្លាចអុលឡោះហើយកាន់តាមបទបញ្ជារបស់ទ្រង់។ នេះហើយជាការដែលមនុស្សគ្រប់ៗគ្នាត្រូវធ្វើ។
ខ្ញុំបានសម្រេចចិត្តយកសុរាជាត្រីមុខ ហើយរស់នៅដូចមនុស្សលេលា ប៉ុន្តែ ព្រមជាមួយគ្នានោះ ចិត្តគំនិតរបស់ខ្ញុំនៅតែចង់ធ្វើជាម្ចាស់លើប្រាជ្ញារបស់ខ្ញុំ ដើម្បីឲ្យបានដឹងច្បាស់ថា អ្វីទៅជាការល្អ ដែលមនុស្សត្រូវប្រព្រឹត្ត ក្នុងជីវិតដ៏ខ្លីរបស់គេនៅលើផែនដីនេះ។
ការស៊ីផឹក និងការមានអំណរសប្បាយចំពោះកិច្ចការដែលខ្លួនបានធ្វើនោះ គឺជាអំណោយទានដែលអុលឡោះឲ្យមនុស្សគ្រប់ៗគ្នា។
ចូរស្រឡាញ់អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ចូរស្តាប់តាមបន្ទូលរបស់ទ្រង់ និងជំពាក់ចិត្តលើទ្រង់។ ទ្រង់ជាជីវិតរបស់អ្នក ទ្រង់ប្រទានឲ្យអ្នកមានអាយុយឺនយូរ ដើម្បីឲ្យអ្នករស់នៅលើទឹកដីដែលអុលឡោះតាអាឡាបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបជាបុព្វបុរសរបស់អ្នក»។
ធ្វើដូច្នេះ អ្នកនឹងគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ជារៀងរាល់ថ្ងៃអស់មួយជីវិតអ្នក និងកូនចៅរបស់អ្នក ត្រូវកាន់តាមហ៊ូកុំ និងបទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ ដែលខ្ញុំប្រគល់ឲ្យ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ។
ម៉្យាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះអុលឡោះតាអាឡា ដោយឈប់ទូរអាអង្វរឲ្យអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវល្អ និងទៀងត្រង់។