Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 91:16 - អាល់គីតាប

16 យើង​នឹង​ឲ្យ​គេ​មាន​អាយុ​យឺន‌យូរ ហើយ​យើង​នឹង​ឲ្យ​គេ​ឃើញ​ថា យើង​ពិត​ជា​ម្ចាស់‌សង្គ្រោះ​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 យើង​នឹង​ឲ្យ​គេ​ស្កប់ចិត្ត​ដោយ​អាយុវែង ហើយ​ឲ្យ​គេ​ឃើញ​សេចក្ដីសង្គ្រោះ​របស់យើង”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 យើង​នឹង​ឲ្យ​គេ​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​យូរ ហើយ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ ការ​សង្គ្រោះ​របស់​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 យើង​នឹង​ឲ្យ​គេ​មាន​អាយុ​យឺន‌យូរ ហើយ​យើង​នឹង​ឲ្យ​គេ​ឃើញ​ថា យើង​ពិត​ជា​ព្រះ‌សង្គ្រោះ​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 អញ​នឹង​ឲ្យ​វា​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​វែង ហើយ​នឹង​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​អញ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 91:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក អ៊ីព្រហ៊ីម​ស្លាប់​ទៅ គឺ​ក្រោយ​ពី​គាត់​រស់​យ៉ាង​យូរ​ប្រកប​ដោយ​សុភ‌មង្គល មាន​អាយុ​យឺន​យូរ​សម្បូណ៌​សប្បាយ​មក គាត់​ក៏​បាន​ទៅ​ជួប​ជុំ​នឹង​បុព្វ‌បុរស​របស់​គាត់ ដែល​ស្លាប់​ទៅ​ហើយ។


អ្នក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ ហើយ​លា​ចាក​លោក​នេះ​ទៅ ដូច​ស្រូវ​ទុំ​នៅ​រដូវ​ចម្រូត។


ទ្រង់​បង្ហាញ​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត។ ដោយ​ទ្រង់​នៅ​ជា​មួយ ខ្ញុំ​មាន​អំណរ​ដ៏​បរិបូណ៌ ហើយ​នៅ​ខាង​ស្តាំ​ទ្រង់ ខ្ញុំ​ក៏​រីក‌រាយ​អស់‌កល្ប​ជា‌និច្ច​ដែរ។


ពេល​ស្តេច​ទូរអា​សូម​ជីវិត ទ្រង់​ប្រទាន​ឲ្យ​ស្ដេច​មាន​ជីវិត និង​មាន​អាយុ​យឺន‌យូរ​ជា​អង្វែង​ត​រៀង​ទៅ។


អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ជូន​ពាក្យ អរ​គុណ​ទុក​ជា​ជំនូន ហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នក ដែល​ដើរ​តាម​មាគ៌ា​របស់​យើង»។


មនុស្ស​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា តែងតែ​មាន​អាយុ​យឺន‌យូរ រីឯ​មនុស្ស​ពាល​មាន​អាយុ​ខ្លី។


មនុស្ស​រាបសា​តែងតែ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា គេ​នឹង​ទទួល​ទ្រព្យ​សម្បត្តិ កិត្តិយស និង​មាន​អាយុ​វែង។


ប្រាជ្ញា​ផ្ដល់​ឲ្យ​មាន​អាយុ​យឺន‌យូរ ព្រម​ទាំង​នាំ​ឲ្យ​មាន​សម្បត្តិ និង​កិត្តិយស​ដ៏​រុង‌រឿង​ទៀត​ផង។


ឱវាទ​របស់​ឪពុក​នឹង​ផ្ដល់​ឲ្យ​កូន​មាន​អាយុ​យឺន‌យូរ ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។


ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ គេ​បាន​ទទួល​ការ​សង្គ្រោះ​ពីអុលឡោះ‌តាអាឡា ទ្រង់​សង្គ្រោះ​គេ​អស់‌កល្ប​ជា‌និច្ច។ អ្នក​មិន​ត្រូវ​អាម៉ាស់ ឬ​បាក់​មុខ​សោះ​ឡើយ”។


ដ្បិត​ភ្នែក​ខ្ញុំ​បាន​ឃើញ​ការ​សង្គ្រោះ


នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ របស់​អុលឡោះ»។


ធ្វើ​ដូច្នេះ អ្នក​នឹង​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ខ្ញុំ​ប្រគល់​ឲ្យ ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម