Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 12:13 - អាល់គីតាប

13 អ្វីៗ​ទាំង​ប៉ុន្មាន​ដូច​មាន​បរិយាយ​ខាង​លើ យើង​អាច​ទាញ​ជា​សេចក្ដី​សន្និ‌ដ្ឋាន​ថា ត្រូវ​គោរព​កោត​ខ្លាច​អុលឡោះហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ទ្រង់។ នេះ​ហើយ​ជា​ការ​ដែល​មនុស្ស​គ្រប់ៗ​គ្នា​ត្រូវ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 អ្វីៗ​ទាំងអស់​ត្រូវបាន​ឮ​ហើយ នេះជា​សរុប​សេចក្ដី​: ចូរ​កោតខ្លាច​ព្រះ ហើយ​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ ដ្បិត​ការនេះ​គឺសម្រាប់​មនុស្ស​ទាំងអស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​សម្ដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​នេះ​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្វីៗ​ទាំង​ប៉ុន្មាន​ដូច​មាន​បរិយាយ​ខាង​លើ យើង​អាច​ទាញ​ជា​សេចក្ដី​សន្និ‌ដ្ឋាន​ថា ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ។ នេះ​ហើយ​ជា​ការ​ដែល​មនុស្ស​គ្រប់ៗ​រូប​ត្រូវ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ ទាំង​អស់​បាន​សំដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត‌ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ

សូមមើលជំពូក ចម្លង




សាស្តា 12:13
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ាឡា‌អ៊ីកាត់​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​កូន​ឡើយ កុំ​ធ្វើ​អ្វី​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ថា អ្នក​ពិត​ជា​កោត​ខ្លាច​អុលឡោះ​មែន គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន ដែល​អ្នក​មាន​តែ​មួយ​នេះ មក​យើង​ឡើយ»។


ចូរ​ស្តាប់​តាម​បង្គាប់​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​កូន។ ចូរ​ដើរ​ក្នុង​មាគ៌ា​របស់​ទ្រង់​ជា‌និច្ច ហើយ​កាន់​តាម​ហ៊ូកុំ តាម​បញ្ជា តាម​វិន័យ និង​តាម​ដំបូន្មាន ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ដើម្បី​ឲ្យ​កូន​មាន​ជោគ‌ជ័យ ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ និង​គ្រប់​ទី​កន្លែង​ដែល​កូន​ទៅ។


បន្ទាប់​មក ទ្រង់​មាន​បន្ទូល មក​កាន់​មនុស្ស​លោក​ថា: “ការ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ប្រាជ្ញា ការ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ជា​ការ​យល់​ដឹង”»។


ការ​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា ជា​ប្រភព​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ប្រាជ្ញា​នេះ តែងតែ​ដឹង​ខុស​ត្រូវ។ សូម​សរសើរ​តម្កើង​ទ្រង់​រហូត​ត​ទៅ!


ទ្រង់​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នា របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​ស្តាប់​ឮ​សំរែក សូម‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។


តែ​ទ្រង់​ពេញ​ចិត្ត​នឹង​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ទ្រង់ គឺ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់។


ការ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។ មនុស្ស​ខ្លៅ​តែងតែ​មើល‌ងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀន‌ប្រដៅ។


ការ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​នាំ​ទៅ​រក​ជីវិត អ្នក​ធ្វើ​ដូច្នេះ​នឹង​បាន​សប្បាយ ហើយ​ដេក​លក់​យ៉ាង​ស្កប់‌ស្កល់​ឥត​មាន​កង្វល់​អ្វី​ឡើយ។


កុំ​ចង់​យក​តម្រាប់​តាម​មនុស្ស​បាប​ឡើយ តែ​ត្រូវ​កោត​ខ្លាចអុលឡោះ‌តាអាឡា ទាំង​យប់​ទាំង​ថ្ងៃ


ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​សុរា​ជា​ត្រី​មុខ ហើយ​រស់​នៅ​ដូច​មនុស្ស​លេលា ប៉ុន្តែ ព្រម​ជា​មួយ​គ្នា​នោះ ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ទៅ​ជា​ការ​ល្អ ដែល​មនុស្ស​ត្រូវ​ប្រព្រឹត្ត ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គេ​នៅ​លើ​ផែនដី​នេះ។


ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​អុលឡោះ​ធ្វើ​រមែង​នៅ​ស្ថិត‌ស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ទ្រង់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​គោរព​កោត​ខ្លាច​ទ្រង់។


ការ​យល់‌សប្ដិ​ច្រើន​សុទ្ធ​តែ​ឥត​បាន​ការ​យ៉ាង​ណា ពោល​ពាក្យ​សំដី​ច្រើន​ក៏​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ។


ជីវិត​របស់​មនុស្ស​ប្រៀប​បាន​នឹង​ស្រមោល។ គ្មាន​នរណា​អាច​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​ការ​អ្វី​ដែល​ប្រសើរ​ជាង​គេ នៅ​ពេល​ដែល​ខ្លួន​រស់​នៅ​ក្នុង​ជីវិត​ដ៏​ខ្លី ហើយ​ឥត​ន័យ​នេះ​ឡើយ។ គ្មាន​នរណា​អាច​ថ្លែង​ប្រាប់​មនុស្ស​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន នៅ​លើ​ផែនដី ក្រោយ​ពេល​គេ​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ដែរ។


ត្រូវ​តែ​ទទួល​យក​យោបល់​ទាំង​ពីរ​នេះ ដ្បិត​អ្នក​ដែល​កោត​ខ្លាច​អុលឡោះនៅ​ពេល​ស្ថាន‌ភាព​ទាំង​ពីរ​កើត​មាន គេ​តែងតែ​មាន​ច្រក​ចេញ​ជា‌និច្ច។


ទោះ​បី​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ​រយ​ដង ហើយ​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា​ក្តី ក៏​ខ្ញុំ​យល់​ឃើញ​ថា មាន​តែ​អស់​អ្នក​កោត​ខ្លាច​អុលឡោះ​ប៉ុណ្ណោះ ដែល​បាន​សេចក្ដី​សុខ ព្រោះ​គេ​គោរព​ទ្រង់។


អ្នក​ធ្វើ​តាម​បទ‌បញ្ជា មិន​ដែល​ជួប​នឹង​ទុក្ខ​ទោស​ឡើយ។ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​សំគាល់​មើល​កាលៈ‌ទេសៈ និង​ការ​វិនិច្ឆ័យ។


ឱ​មនុស្ស​អើយ គេ​បាន​ប្រៀន‌ប្រដៅ​អ្នក ឲ្យ​ស្គាល់​ការ​ណា​ដែល​ល្អ និង​ការ​ណា​ដែលអុលឡោះ‌តាអាឡា ពេញ​ចិត្ត​ឲ្យ​អ្នក​ធ្វើ គឺ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​យុត្តិធម៌ ស្រឡាញ់​ភាព​ស្មោះ​ត្រង់ ហើយ​យក​ចិត្ត​ទុក​ដាក់​ដើរ តាម​មាគ៌ា របស់​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ដោយ​ចិត្ត​សុភាព»។


ទ្រង់​មេត្ដា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ


ឥឡូវ​នេះ អ៊ីស្រ‌អែល​អើយ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ពេញ​ចិត្ត​ឲ្យ​អ្នក គោរព​កោត​ខ្លាច​ទ្រង់ ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ហើយ​ឲ្យ​អ្នក​ស្រឡាញ់ និង​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត។


ចូរ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ត្រូវ​គោរព​បម្រើ​ទ្រង់ ជំពាក់​ចិត្ត​លើ​ទ្រង់ ហើយ​ស្បថ​ក្នុង​នាម​ទ្រង់​តែ​ប៉ុណ្ណោះ។


ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ដែល​អ្នក​មក​ជួបអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​លើ​ភ្នំ​ហោរែប គឺ​នៅ​ថ្ងៃ​ដែល​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រមូល​ប្រជា‌ជន​ឲ្យ​មក​ជួប​នឹង​យើង ដ្បិត​យើង​ចង់​ឲ្យ​ពួក​គេ​ឮ​បន្ទូល​របស់​យើង ដើម្បី​ឲ្យ​ពួក​គេ​គោរព​កោត​ខ្លាច​យើង​អស់​មួយ​ជីវិត ដែល​ពួក​គេ​រស់​នៅ​លើ​ផែនដី ព្រម​ទាំង​ឲ្យ​ពួក​គេ​បង្រៀន​បន្ទូល​នេះ​ដល់​កូន​ចៅ​របស់​ខ្លួន”។


មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី ទៅ​លើ​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ ដូច​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។


ធ្វើ​ដូច្នេះ អ្នក​នឹង​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ខ្ញុំ​ប្រគល់​ឲ្យ ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ។


ចូរ​គោរព​មនុស្ស​គ្រប់ៗ​គ្នា ចូរ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ និង​គោរព​ស្តេច​ផង។


មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​អុលឡោះ អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ទ្រង់​ទាំង​តូច​ទាំង​ធំ​អើយ ចូរ​សរសើរ​តម្កើង​អុលឡោះ​ជា​ម្ចាស់​នៃ​យើង!»។


ចូរ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ហើយ​បម្រើ​ទ្រង់​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត។ ចូរ​ពិចារណា​មើល​កិច្ចការ​ដ៏​ធំ​ធេង ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម