ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 143:11 - អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ​យល់​ដល់​នាម​របស់​ទ្រង់។ សូម​នាំ​ខ្ញុំ​ចេញ​ពី​ភាព​អាសន្ន ដោយ​ចិត្ត​ដ៏​សុចរិត​របស់​ទ្រង់!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ សូម​រក្សាជីវិត​ទូលបង្គំ​ផង សូម​នាំ​ព្រលឹង​របស់ទូលបង្គំ​ចេញ​ពី​ទុក្ខវេទនា ស្របតាម​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​រក្សា​ការ​ពារ​ជីវិត​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ! សូម​នាំ​ព្រលឹង​ទូល‌បង្គំ​ចេញ​ពី​ទុក្ខ​វេទនា ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​នាំ​ទូលបង្គំ​ចេញ​ពី​ភាព​អាសន្ន ដោយ​ព្រះ‌ហឫទ័យ​ដ៏​សុចរិត​របស់​ព្រះអង្គ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ចំរើន​កំឡាំង​ដល់​ទូលបង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ សូម​នាំ​ព្រលឹង​ទូលបង្គំ​ចេញ​ពី​សេចក្ដី​វេទនា ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់

សូមមើលជំពូក



ទំនុកតម្កើង 143:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់ សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត ឡើង​វិញ ស្រប​តាម​បន្ទូល​របស់​ទ្រង់​ផង!


ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង សូម​ប្រោស​ឲ្យ​ខ្ញុំ​បាន​រស់ ស្រប​តាម​បន្ទូល​របស់​ទ្រង់​ផង។


សូម​ទាញ​អារម្មណ៍​ខ្ញុំ ឲ្យ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹម‌សារ ហើយ​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​នៅ តាម​មាគ៌ា​របស់​ទ្រង់!


ខ្ញុំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ឱវាទ​របស់​ទ្រង់ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់!


សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ​ចិត្ត​មេត្តា‌ករុណា ខ្ញុំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​ទ្រង់​បង្គាប់​មក។


នៅ​ពេល​ខ្ញុំ​ជួប​ប្រទះ​នឹង​ភាព​អាសន្ន ទ្រង់​រក្សា​ការពារ​ជីវិត​ខ្ញុំ ទ្រង់​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ដ៏​ឃោរ‌ឃៅ ហើយ​សង្គ្រោះ​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ទ្រង់​ស្តាប់​ពាក្យ ទូរអា​របស់​ខ្ញុំ​ផង សូម​ស្តាប់​ពាក្យ ទទូច​អង្វរ​របស់​ខ្ញុំ! សូម​ឆ្លើយ​តប​មក​ខ្ញុំ​ដោយ​ចិត្ត សុចរិត​ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់ ដោយ​យល់​ដល់​នាម​ទ្រង់ សូម​លើក‌លែង​ទោស​ឲ្យ​ខ្ញុំ​ផង។


ខ្ញុំ​លំបាក​ចិត្ត​ពន់​ពេក​ណាស់ សូម​ដក​ការ​តប់‌ប្រមល់​នេះ ចេញ​ពី​ចិត្ត​ខ្ញុំ​ទៅ។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​ជ្រក​កោន​ជា​មួយ​ទ្រង់ សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ខក​ចិត្ត​ឡើយ! ឱ​អុលឡោះ​ដ៏​សុចរិត​អើយ សូម​រំដោះ​ខ្ញុំ!។


មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន ប៉ុន្តែ អុលឡោះ‌តាអាឡា​តែងតែ​រំដោះ​គេ ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជា‌និច្ច។


ដោយ​ទ្រង់​មាន​ចិត្ត​សុចរិត សូម​រំដោះ​ខ្ញុំ​ឲ្យ​មាន​សេរី‌ភាព សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ សូម​សង្គ្រោះ​ខ្ញុំ​ផង!


តើ​ទ្រង់​មិន​មក​វិញ ប្រទាន​ឲ្យ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិត ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ មាន​អំណរ​សប្បាយ​រួម​ជា​មួយ​ទ្រង់​ទេ​ឬ?


ឱអុលឡោះ‌តាអាឡា​អើយ ខ្ញុំ​បាន​ឮ​សេចក្ដី ដែល​គេ​ថ្លែង​អំពី​ទ្រង់ អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​កោត​ស្ញប់‌ស្ញែង ស្នា​ដៃ​ដែល​ទ្រង់​បាន​ធ្វើ។ សូម​សំដែង​ឲ្យ​មនុស្ស​លោក​ស្គាល់ ស្នា​ដៃ​ទាំង​នេះ ត​ទៅ​មុខ​ទៀត! ប៉ុន្តែ ពេល​ទ្រង់​ខឹង សូម​នឹក​ដល់​ចិត្ត​អាណិត​មេត្តា របស់​ទ្រង់​ផង។