ទំនុកតម្កើង 143:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ឱព្រះយេហូវ៉ាអើយ សូមចំរើនកំឡាំងដល់ទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់ សូមនាំព្រលឹងទូលបង្គំចេញពីសេចក្ដីវេទនា ដោយសេចក្ដីសុចរិតរបស់ទ្រង់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ព្រះយេហូវ៉ាអើយ សូមរក្សាជីវិតទូលបង្គំផង សូមនាំព្រលឹងរបស់ទូលបង្គំចេញពីទុក្ខវេទនា ស្របតាមសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ៙ ឱព្រះយេហូវ៉ាអើយ សូមរក្សាការពារជីវិតទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ! សូមនាំព្រលឹងទូលបង្គំចេញពីទុក្ខវេទនា ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ឱព្រះអម្ចាស់អើយ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។ សូមនាំទូលបង្គំចេញពីភាពអាសន្ន ដោយព្រះហឫទ័យដ៏សុចរិតរបស់ព្រះអង្គ! សូមមើលជំពូកអាល់គីតាប11 ឱអុលឡោះតាអាឡាអើយ សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយយល់ដល់នាមរបស់ទ្រង់។ សូមនាំខ្ញុំចេញពីភាពអាសន្ន ដោយចិត្តដ៏សុចរិតរបស់ទ្រង់! សូមមើលជំពូក |
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដីដែលទ្រង់មានបន្ទូលមកនោះ ហើយទូលបង្គំមានសេចក្ដីភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ទ្រង់កើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសំដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង