Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 143:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​នាំ​ទូលបង្គំ​ចេញ​ពី​ភាព​អាសន្ន ដោយ​ព្រះ‌ហឫទ័យ​ដ៏​សុចរិត​របស់​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រះយេហូវ៉ា​អើយ សូម​រក្សាជីវិត​ទូលបង្គំ​ផង សូម​នាំ​ព្រលឹង​របស់ទូលបង្គំ​ចេញ​ពី​ទុក្ខវេទនា ស្របតាម​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​រក្សា​ការ​ពារ​ជីវិត​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ! សូម​នាំ​ព្រលឹង​ទូល‌បង្គំ​ចេញ​ពី​ទុក្ខ​វេទនា ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ចំរើន​កំឡាំង​ដល់​ទូលបង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ សូម​នាំ​ព្រលឹង​ទូលបង្គំ​ចេញ​ពី​សេចក្ដី​វេទនា ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ​យល់​ដល់​នាម​របស់​ទ្រង់។ សូម​នាំ​ខ្ញុំ​ចេញ​ពី​ភាព​អាសន្ន ដោយ​ចិត្ត​ដ៏​សុចរិត​របស់​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 143:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង!


ទូលបង្គំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រស់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។


សូម​ទាញ​អារម្មណ៍​ទូលបង្គំ ឲ្យ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹម‌សារ ហើយ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​រស់​នៅ តាម​មាគ៌ា​របស់​ព្រះអង្គ!


ទូលបង្គំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ!


សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​ព្រះអង្គ​បង្គាប់​មក។


នៅ​ពេល​ទូលបង្គំ​ជួប​ប្រទះ​នឹង​ភាព​អាសន្ន ព្រះអង្គ​រក្សា​ការពារ​ជីវិត​ទូលបង្គំ ព្រះអង្គ​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ដ៏​ឃោរ‌ឃៅ ហើយ​សង្គ្រោះ​ទូលបង្គំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ អធិស្ឋាន​របស់​ទូលបង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ ទទូច​អង្វរ​របស់​ទូលបង្គំ! សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ដោយ​ព្រះ‌ហឫទ័យ សុចរិត​ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​មាន​កំហុស​ធ្ងន់​ណាស់ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះអង្គ សូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ​ផង។


ទូលបង្គំ​លំបាក​ចិត្ត​ពន់​ពេក​ណាស់ សូម​ដក​ការ​តប់‌ប្រមល់​នេះ ចេញ​ពី​ចិត្ត​ទូលបង្គំ​ទៅ។


ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ជ្រក​កោន​ជា​មួយ​ព្រះអង្គ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខក​ចិត្ត​ឡើយ! ឱ​ព្រះ​ដ៏​សុចរិត​អើយ សូម​រំដោះ​ទូលបង្គំ!។


មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន ប៉ុន្តែ ព្រះ‌អម្ចាស់​តែងតែ​រំដោះ​គេ ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជានិច្ច។


ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សុចរិត សូម​រំដោះ​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាព សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ សូម​សង្គ្រោះ​ទូលបង្គំ​ផង!


តើ​ព្រះអង្គ​មិន​យាង​មក​វិញ ប្រទាន​ឲ្យ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិត ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ មាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះអង្គ​ទេ​ឬ?


ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​សេចក្ដី ដែល​គេ​ថ្លែង​អំពី​ព្រះអង្គ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​កោត​ស្ញប់‌ស្ញែង ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​បាន​ធ្វើ។ សូម​សម្តែង​ឲ្យ​មនុស្ស​លោក​ស្គាល់ ស្នា​ព្រះ‌ហស្ដ​ទាំង​នេះ ត​ទៅ​មុខ​ទៀត! ប៉ុន្តែ ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ សូម​នឹក​ដល់​ព្រះ‌ហឫទ័យ​អាណិត​មេត្តា របស់​ព្រះអង្គ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម