ចំណែកឯមនុស្សអាក្រក់វិញ ភ្នែករបស់ពួកគេនឹងងងឹតទៅៗ ពួកគេរកទីពឹងពុំបានឡើយ ពួកគេមានសង្ឃឹមតែមួយ គឺការផុតដង្ហើម»។
ទំនុកតម្កើង 142:4 - អាល់គីតាប សូមមើលជុំវិញខ្ញុំមើល៍ គ្មាននរណាម្នាក់អើពើនឹងខ្ញុំទេ ខ្ញុំគ្មានកន្លែងជ្រកកោន ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងខ្ញុំដែរ។ ព្រះគម្ពីរខ្មែរសាកល សូមសង្កេតមើលខាងស្ដាំផង គ្មានអ្នកណាចាប់អារម្មណ៍នឹងទូលបង្គំឡើយ; ជម្រកបានបាត់ពីទូលបង្គំ គ្មានអ្នកណាខ្វល់ខ្វាយនឹងព្រលឹងរបស់ទូលបង្គំឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមទតទៅខាងស្តាំមើល៍ ដ្បិតគ្មានអ្នកណាអើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានទីពឹងជ្រក គ្មានអ្នកណារវីរវល់នឹងព្រលឹងទូលបង្គំឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទតមើលជុំវិញទូលបង្គំមើល៍ គ្មាននរណាម្នាក់អើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានកន្លែងជ្រកកោន ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងទូលបង្គំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទតទៅខាងស្តាំមើល ដ្បិតគ្មានអ្នកណាស្គាល់ទូលបង្គំសោះ គ្រប់ទាំងទីពឹងបានបាត់ពីទូលបង្គំចេញហើយ ឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ |
ចំណែកឯមនុស្សអាក្រក់វិញ ភ្នែករបស់ពួកគេនឹងងងឹតទៅៗ ពួកគេរកទីពឹងពុំបានឡើយ ពួកគេមានសង្ឃឹមតែមួយ គឺការផុតដង្ហើម»។
ដ្បិតអុលឡោះតាអាឡាស្គាល់មាគ៌ារបស់មនុស្សសុចរិត រីឯមាគ៌ារបស់មនុស្សពាលវិញ នាំឲ្យខ្លួនវិនាសអន្តរាយ។
ខ្ញុំអង្វរអុលឡោះតាអាឡាថា: ទ្រង់ជាម្ចាស់នៃខ្ញុំ! អុលឡោះតាអាឡាអើយ សូមផ្ទៀង ស្ដាប់ខ្ញុំទទូចអង្វរទ្រង់!
សូមការពារខ្ញុំឲ្យរួចផុតពីអន្ទាក់ ដែលគេដាក់ចាំចាប់ខ្ញុំ សូមកុំឲ្យខ្ញុំធ្លាក់ទៅក្នុងរណ្ដៅ របស់មនុស្សទុច្ចរិតឡើយ
ខ្មាំងសត្រូវទាំងប៉ុន្មានរបស់ខ្ញុំ ជាពិសេសអ្នកជិតខាង នាំគ្នាត្មះតិះដៀលខ្ញុំ ហើយសូម្បីតែអស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ ក៏មិនហ៊ានចូលជិតខ្ញុំដែរ បើគេឃើញខ្ញុំនៅតាមផ្លូវ គេនាំគ្នារត់គេច។
ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើឲ្យ ខ្ញុំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា ខ្ញុំសង្ឃឹមថានឹងមានគេអាណិតខ្ញុំ តែគ្មាននរណាម្នាក់អាណិតសោះ! ខ្ញុំសង្ឃឹមថានឹងមានគេរំលែកទុក្ខខ្ញុំ តែរកមិនបានឡើយ!
ទ្រង់បានយកមិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធ នឹងខ្ញុំ ចេញឆ្ងាយពីខ្ញុំ គឺមានតែភាពងងឹតប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។
ទ្រង់បានធ្វើឲ្យអស់អ្នក ដែលជិតស្និទ្ធនឹងខ្ញុំចេញឆ្ងាយពីខ្ញុំ ទ្រង់ធ្វើឲ្យអ្នកទាំងនោះខ្ពើមខ្ញុំ ខ្ញុំគេចពីស្លាប់មិនរួចឡើយ។
សូមនាំពួកចោរប្លន់មកបំផ្លាញពួកគេ សូមឲ្យមានឮសំរែកឈឺចាប់ ចេញពីផ្ទះរបស់គេ ដ្បិតអ្នកទាំងនោះបានជីករណ្ដៅ និងរៀបចំអន្ទាក់ ចាំចាប់ខ្ញុំ។
គ្មានជំរកសម្រាប់ពួកគង្វាលទៀតទេ! គ្មានកន្លែងពួន សម្រាប់អ្នកដឹកនាំ ហ្វូងចៀមទៀតឡើយ!
យើងនឹងលើកអ្នកឡើងវិញ យើងនឹងប្រោសឲ្យមុខរបួសអ្នក បានជាសះស្បើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -។ ពួកគេហៅអ្នកថា “ក្រុងដែលគេបោះបង់ចោល” គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។
ពេលខ្ញុំស្រយុតចិត្តយ៉ាងខ្លាំងនោះ ខ្ញុំនឹកដល់អុលឡោះតាអាឡា ហើយពាក្យទូរអារបស់ខ្ញុំ ក៏បានឮទៅដល់ទ្រង់ ឮដល់ម៉ាស្ជិទដ៏វិសុទ្ធរបស់ទ្រង់។
ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគីតាបណាពី។ ពេលនោះ ពួកសិស្សនាំគ្នាបោះបង់ចោលអ៊ីសា ហើយរត់បាត់អស់ទៅ។
ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមអុលឡោះកុំប្រកាន់ទោសគេឡើយ!។
ទតរិះគិតថា៖ «ថ្ងៃណាមួយ ស្តេចសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួន ទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ស្តេចសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រអែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្តាប់ដៃរបស់ស្តេច»។