Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 88:18 - អាល់គីតាប

18 ទ្រង់​បាន​យក​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ នឹង​ខ្ញុំ ចេញ​ឆ្ងាយ​ពី​ខ្ញុំ គឺ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ព្រះអង្គ​បាន​យក​អ្នក​ដ៏ជាទី​ស្រឡាញ់ និង​មិត្តភក្ដិ​ចេញឆ្ងាយ​ពី​ទូលបង្គំ​; មានតែ​ភាពងងឹត​ប៉ុណ្ណោះ ជា​មិត្តស្និទ្ធស្នាល​របស់ទូលបង្គំ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យមនុស្ស​ជា​ទី​ស្រឡាញ់ និង​មិត្ត​ភក្ដិ​របស់​ទូល‌បង្គំ គេច​មុខ​ចេញ​ពី​ទូល‌បង្គំ គូកន​របស់​ទូល‌បង្គំ​បាន​ទុក​ទូល‌បង្គំ​ចោល ក្នុង​ទី​ងងឹត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះអង្គ​បាន​យក​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ នឹង​ទូលបង្គំ ចេញ​ឆ្ងាយ​ពី​ទូលបង្គំ គឺ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ទ្រង់​បាន​ធ្វើ​ឲ្យ​ទាំង​អ្នក​ដែល​ស្រឡាញ់​ទូលបង្គំ នឹង​ពួក​ភឿន​ឃ្លាត​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ពួក​មិត្រភក្តិ​របស់​ទូលបង្គំ​ក៏​បាត់​ទៅ ក្នុង​សេចក្ដី​ងងឹត​ហើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 88:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ឡោម‌ព័ទ្ធ​ខ្ញុំ តែ​ខ្ញុំ​នឹង​កំទេច​ពួក​គេ ដោយ‌សារ​នាម​របស់​អុលឡោះ‌តាអាឡា។


ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​គ្រប់​ទិស‌ទី តែ​ខ្ញុំ​នឹង​កំទេច​ពួក​គេ ដោយ‌សារ​នាម​របស់​អុលឡោះ‌តាអាឡា។


ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ជា​ពិសេស​អ្នក​ជិត​ខាង នាំ​គ្នា​ត្មះ‌តិះ‌ដៀល​ខ្ញុំ ហើយ​សូម្បី​តែ​អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ ក៏​មិន​ហ៊ាន​ចូល​ជិត​ខ្ញុំ​ដែរ បើ​គេ​ឃើញ​ខ្ញុំ​នៅ​តាម​ផ្លូវ គេ​នាំ​គ្នា​រត់​គេច។


មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ​នឹង​ខ្ញុំ មិន​ហ៊ាន​ចូល​ជិត​ខ្ញុំ​ទេ ព្រោះ​ខ្លាច​ដំបៅ​របស់​ខ្ញុំ សូម្បី​តែ​ក្រុម​គ្រួសារ​របស់​ខ្ញុំ ក៏​ឈរ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។


ទ្រង់​បាន​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ទ្រង់​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ពើម​ខ្ញុំ ខ្ញុំ​គេច​ពី​ស្លាប់​មិន​រួច​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម