ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។
ទំនុកតម្កើង 1:2 - អាល់គីតាប ផ្ទុយទៅវិញ គេចូលចិត្តនឹងហ៊ូកុំរបស់ អុលឡោះតាអាឡា ព្រមទាំងសញ្ជឹងគិតអំពីហ៊ូកុំ របស់ទ្រង់ ទាំងយប់ ទាំងថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ សេចក្ដីត្រេកអររបស់អ្នកនោះនៅក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្នកនោះជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ គេចូលចិត្តនឹងក្រឹត្យវិន័យរបស់ ព្រះអម្ចាស់ ព្រមទាំងសញ្ជឹងគិតអំពីក្រឹត្យវិន័យ* របស់ព្រះអង្គ ទាំងយប់ ទាំងថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ |
ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។
លោកអែសរ៉ាខិតខំរៀនសូត្រ និងកាន់តាមហ៊ូកុំរបស់អុលឡោះតាអាឡាយ៉ាងអស់ពីចិត្ត ព្រមទាំងបង្រៀនហ៊ូកុំ និងវិន័យដល់ជនជាតិអ៊ីស្រអែលទៀតផង។
ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលទ្រង់បង្គាប់ ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ទ្រង់ គឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។
សូមឲ្យទំនុករបស់ខ្ញុំ បានគាប់បំណងទ្រង់ សូមឲ្យខ្ញុំបានសប្បាយដោយសារអុលឡោះតាអាឡា។
ចូរសរសើរតម្កើងអុលឡោះតាអាឡា! អ្នកណាគោរពកោតខ្លាចអុលឡោះតាអាឡា ហើយពេញចិត្តនឹងគោរពតាមបញ្ជារបស់ទ្រង់ អ្នកនោះមានសុភមង្គលហើយ!
អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមហ៊ូកុំរបស់អុលឡោះតាអាឡា អ្នកនោះមានសុភមង្គលហើយ!។
ខ្ញុំរក្សាបន្ទូលរបស់ទ្រង់ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប ទាស់នឹងបំណងទ្រង់។
សូមនាំខ្ញុំដើរតាមមាគ៌ា នៃបទបញ្ជារបស់ទ្រង់ ដ្បិតខ្ញុំពេញចិត្តនឹងបទបញ្ជា ទាំងនេះណាស់។
ចំពោះខ្ញុំ ទោះបីមាសប្រាក់ ច្រើនយ៉ាងណាក៏ដោយ ក៏គ្មានតម្លៃស្មើនឹងហ៊ូកុំរបស់ទ្រង់ដែរ។
ប្រសិនបើខ្ញុំមិនពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ទេ ខ្ញុំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។
ខ្ញុំពេញចិត្តនឹងធ្វើតាម បំណងរបស់ទ្រង់ ហើយហ៊ូកុំរបស់ទ្រង់ដក់ នៅក្នុងដួងចិត្តខ្ញុំជានិច្ច ។
ឱអុលឡោះតាអាឡា ជាម្ចាស់សង្គ្រោះនៃខ្ញុំអើយ ពេលថ្ងៃខ្ញុំស្រែកអង្វរទ្រង់ ហើយពេលយប់ ខ្ញុំនៅតែរកទ្រង់ដដែល។
ពេលខ្ញុំឮបន្ទូលរបស់ទ្រង់ ខ្ញុំត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ បន្ទូលរបស់ទ្រង់ធ្វើឲ្យចិត្តខ្ញុំ ពោរពេញដោយអំណរ និងសុភមង្គល អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ ខ្ញុំជាអ្នកបម្រើផ្ទាល់របស់ទ្រង់។
ចំណង់បើអុលឡោះវិញ ទ្រង់រឹតតែរកយុត្ដិធម៌ឲ្យអស់អ្នក ដែលទ្រង់បានជ្រើសរើស ហើយដែលអង្វរអុលឡោះ ទាំងយប់ ទាំងថ្ងៃ ទ្រង់អត់ធ្មត់ចំពោះគេ។
នាងនៅមេម៉ាយរហូត ដល់នាងមានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីម៉ាស្ជិទទេ គាត់នៅគោរពបម្រើអុលឡោះទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងទូរអផង។
បងប្អូនអើយ បងប្អូនពិតជានឹកចាំកិច្ចការដែលយើងបានធ្វើ ទាំងនឿយហត់នោះមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់អុលឡោះដល់បងប្អូន យើងខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យនរណាម្នាក់ ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់យើង។
ត្រូវយកចិត្ដទុកដាក់បំពេញមុខងារនេះ និងព្យាយាមតទៅមុខទៀត ដើម្បីឲ្យគ្រប់គ្នាឃើញថា អ្នកពិតជាបានចំរើនឡើងមែន។
ខ្ញុំសូមអរគុណអុលឡោះ ដែលខ្ញុំគោរពបម្រើបន្ដពីបុព្វបុរស ដោយមនសិការបរិសុទ្ធ ហើយរាល់ពេលខ្ញុំទូរអា ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។
ត្រូវទន្ទេញគីតាបនៃហ៊ូកុំនេះជានិច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្តីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីឲ្យការអ្វីដែលអ្នកធ្វើ បានចំរុងចំរើន និងទទួលជោគជ័យ។
យើងមានសេចក្ដីស្រឡាញ់របស់អុលឡោះក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមហ៊ូកុំទាំងប៉ុន្មាន។ ហ៊ូកុំរបស់ទ្រង់មិនតឹងតែងទេ